Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ព្រហ្មទណ្ឌ បំបែកសំណុំរឿង ចាប់រំលោភ​កុមារី​អាយុ​ ១៣​ឆ្នាំ កាល​ពីមួយ​ឆ្នាំមុន ចាប់​បុរស​អាយុ​ ៥៤ ​ឆ្នាំ​ ម្នាក់​

spot_img

​ភ្នំពេញ​៖ សំណុំរឿង​ចាស់ បុរស​អាយុ​៥៤​ឆ្នាំ ចាប់រំលោភ​កុមារី​អាយុ​១៣​ឆ្នាំ នៅ​ភូមិ​ត្រគៀក ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ កាលពី​ខែមិថុនា ឆ្នាំ​២០១៩ នៅពេលនេះ​ត្រូវ​កម្លាំង នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ សហការ​ជាមួយ នាយកដ្ឋាន​កណ្ដាល​នគ​របាល​សន្ដិសុខ កម្លាំង​នគរបាល​ខេត្តកំពង់ស្ពឺ នគរបាល​ខណ្ឌ​សែន​សុខ និង​ខណ្ឌ​ពោធិ៍​សែន​ជ័យ បំបែក​បាន​ហើយ ដោយ​តាម​ចាប់បាន​ជនដៃដល់​នៅ សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ នា​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០​នេះ​។​

​ប្រតិបត្តិការ​នេះ​ធ្វើឡើង​ក្រោម​ការបញ្ជា​ផ្ទាល់​ពី​នាយ​ឧ​ត្ត​ម​សេនីយ៍ សន្ដិ​បណ្ឌិត នេ​ត សាវឿន អគ្គស្នងការ​នគរបាល​ជាតិ​, ឧ​ត្ត​ម​សេនីយ៍​ឯក អ៊ិន បូរ៉ា អគ្គ​ស្នងការរង និង​ដឹកនាំ​បញ្ជា​ដោយ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ង៉េ​ង ជួ ប្រធាន​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ និង​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជាវ វិបុល អនុប្រធាននាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ព្រមទាំង​អនុវត្តតាម​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន របស់លោក អ៊ី សា​វិញ ចៅ​ក្រុម​ស៊ើបសួរ នៃ​សាលាដំបូង​ខេត្តកំពង់ស្ពឺ និង​មានការ​សម្របសម្រួល​ពី លោក កែវ សុធា ព្រះរាជអាជ្ញា នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​។​

​លោក​វរសេនីយ៍ទោ ហែម បូ​ណា នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិតធ្ងន់ បាន​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃទី​១៣​ខែឧសភា​ឆ្នាំ​២០២០​នេះ​ថា ជនដៃដល់​ដែល​ប្រ​ព្រឹ​ត្ដ​សកម្មភាព​នេះ ឈ្មោះ សំ ម៉ៅ អាយុ​៥៤​ឆ្នាំ ត្រូវ​កម្លាំង​ជំនាញ​តាម​ចាប់ខ្លួនបាន​នៅ​ចំណុច​សង្កាត់​កា​កាប​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ទី​ដែល​ជនសង្ស័យ​កំពុង​លាក់ខ្លួន​នៅក្នុង​ផ្ទះ​ប្អូនស្រី​បង្កើត​។​

​លោក​វរសេនីយ៍ទោ ហែម បូ​ណា បាន​បញ្ជាក់ថា ជនសង្ស័យ​ឈ្មោះ សំ ម៉ៅ បានធ្វើ​សកម្មភាព​រំលោភ​ទៅលើ​ក្មេងស្រី​រងគ្រោះ កាលពី​ថ្ងៃទី​៥ ខែមិថុនា ឆ្នាំ​២០១៩ នៅ​ចំណុច​ភូមិ​ត្រគៀត ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្ត​កំពង​ស្ពឺ​។ បច្ចុប្បន្ន​ជនសង្ស័យ កម្លាំង​ជំនាញ​កំពុងធ្វើការ​សួរនាំ​បន្ដ នៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ ដើម្បី​ចាត់ការ​បន្ដ​តាម​នីតិវិធី ដោយ​ប្រគល់​ឲ្យ​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​៕​

ដោយ​៖​កូ​ឡាប​

spot_img
×