Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រាជរដ្ឋាភិបាល ឯកភាព​តាម ប្រតិភូ​គណបក្ស​យុវជន​កម្ពុជា ជុំវិញ​បញ្ហា ក្រសួង​ធនធានទឹក​រារាំង​មិន​ឲ្យ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដី 70 ហិកតា​របស់​ប្រជាពលរដ្ឋ នៅ​ភូមិ​សូ​ចាន់​ខាងត្បូង និង​ភូមិ​នៀល

spot_img

ភ្នំពេញ​៖ នៅ ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០ លោក ពេជ្រ ស្រស់ ប្រធាន​គណបក្ស​យុវជន​កម្ពុជា និង​ជា​សមាជិក​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ និង​ផ្តល់យោបល់​បាន​បង្ហោះ​សារ​តាម​សង្គម​ហ្វេ​ស​ប៊ុ​ក និង​បានលើកឡើង​ដូច្នេះ​ថា “​រាជរដ្ឋាភិបាល​ឯកភាព​នឹង​ការលើកឡើង របស់​ប្រតិភូ​គណបក្ស​យុវជន​កម្ពុជា​ជុំវិញ បញ្ហា​របស់​ប្រជាពលរដ្ឋ ស្ថិតនៅ​ភូមិ​សូ​ចាន់​ខាងត្បូង និង​ភូមិ​នៀល ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ ហើយ​រដ្ឋាភិបាល​កម្ពុជា បាន​ឲ្យ​ភាគី​ពាក់ព័ន្ធ​ធ្វើ​របាយការណ៍​ជូន​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​កម្ពុជា​” ។​

​យោងទៅតាម​លិខិត ស​.​ជ​.​ណ របស់​រាជរដ្ឋាភិបាល តាមរយៈ​ទីស្តីការគណៈរដ្ឋមន្ត្រី ដែល​ជម្រាបជូន​ឯកឧត្តម​រដ្ឋមន្ត្រីក្រសួង​ធនធានទឹក​ឧតុនិយម ឯកឧត្តម​អភិបាល​នៃ​គណៈ​អភិបាល​ខេត្តតាកែវ ឯកឧត្តម​ប្រធាន​លេខាធិការដ្ឋាន​ឧ​ត្ត​ម​ក្រុមប្រឹក្សា​ពិគ្រោះ​និង​ផ្ដល់យោបល់ ពាក់ព័ន្ធ​ករណី​របាយការណ៍​សង្ខេប អំពី​លទ្ធផល​ស្រាវជ្រាវ​របស់​ប្រតិភូ​គណបក្ស​យុវជន​កម្ពុជា អំពី​បញ្ហា​ក្រសួង​ធនធានទឹក​និង​ឧតុនិយម រារាំង​មិន​ឲ្យ​ធ្វើ​ប្លង់​កម្មសិទ្ធិ​ដីស្រែ 70 ហិកតា របស់​ប្រជាពលរដ្ឋ 70 គ្រួសារ ស្ថិតនៅ​ភូមិ​សូ​ចាន់​ខាងត្បូង និង​ភូមិ​នៀល ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ​។ បើតាម​ទីស្តីការគណៈរដ្ឋមន្ត្រី​ការចេញលិខិត​នេះ យោងតាម​ចំណារ​ដ៏​ខ្ពស់បំផុត របស់​សម្ដេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​កម្ពុជា កាលពី​ថ្ងៃទី ២៧ ខែមេសា ឆ្នាំ ២០២០​។​

​ទីស្តីការគណៈរដ្ឋមន្ត្រី បាន​បញ្ជាក់ថា ករណី​ដែល​លើកឡើង​ដោយ​ប្រតិភូ​គណបក្ស​យុវជន​កម្ពុជា អំពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម រារាំង​មិន​ឲ្យ ធ្វើ​ប្លង់​កម្មសិទ្ធិ​ដីស្រែ​៧០​ហិកតា របស់​ប្រជាជន​៧០​គ្រួសារ ស្ថិតនៅ​ភូមិ​សូ​ចាន់​ខាងត្បូង និង​ភូមិ​នៀល ឃុំ​ព្រៃ​ស្លឹក ស្រុក​ទ្រាំង ខេត្តតាកែវ រាជរដ្ឋាភិបាល​ឯកភាព​ប្រគល់ជូន ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​រដ្ឋបាល​តាកែវ ពិនិត្យ​នឹង​រាយការណ៍​ជូន​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​៕

ដោយ​៖​កូ​ឡាប​

spot_img
×