Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្នងការ​ខេត្តបាត់ដំបង ក្រើនរំលឹក កងកម្លាំង​ណា​ពាក់ព័ន្ធ​ជាមួយ​គ្រឿងញៀន ឬ​ដាក់​ហ៊ុន​ជាមួយ​ចោរ និង​បទ ល្មើស មិន​អនុគ្រោះ​ឲ្យ​ជាដាច់ខាត​

spot_img

បាត់ដំបង​ ៖ លោក ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុច សុខុន ស្នងការ​ខេត្តបាត់ដំបង បាន​ថ្លែង ព្រមាន​ដល់​កងកម្លាំង​ទាំងអស់​ឲ្យ​ឃ្លាតឆ្ងាយ​អំពី​បញ្ហា​គ្រឿងញៀន ដោយ​មិនត្រូវ យក​ខ្លួន​ទៅ​ពាក់ព័ន្ធ​ជាមួយ​គ្រឿងញៀន ឬ ដាក់​ហ៊ុន​ជាមួយ​ចោរ ឬ​ជនល្មើស​នោះទេ បើ​រកឃើញ លោក​មិន​អនុគ្រោះ ឲ្យ​នោះឡើយ ។​

​ការ​ថ្លែង​ព្រមាន​បែបនេះ បានធ្វើ​ឡើង​ក្នុង​ពិធី​ផ្ទេរ​ភារកិច្ច តែងតាំង​មុខតំណែង និង​តម្លើង​ឋានន្តរសក្តិ ជូន​ដល់​មន្ត្រី​នគរបាលជាតិ នៃ​ស្នងការដ្ឋាន​នគរ​បាន​ខេត្តបាត់ដំបង ដែល​ធ្វើឡើង កាលពី​ថ្ងៃទី ១៣ ខែឧសភា ឆ្នាំ​២០២០ នៅឯ​សាលប្រជុំ​ស្នងការ​ខេត្ត ស្ថិតក្នុង​ភូមិ​រំចេក​៤ សង្កាត់​រតនៈ ក្រុង​បាត់ដំបង​។​

​លោកស្នងការ​ខេត្ត​បាន​សង្កត់ធ្ងន់ថា បើ​មន្ត្រី​ណាមួយ​ដែល​អនុវត្ត​ផ្ទុយ​អំពី​គោលការណ៍​របស់​កងក​ម្លាំ​ង​នគរបាលជាតិ យើង​អាច​ដក​តួនាទី ដក​ឋានន្តរស័ក្តិ​និង​អនុវត្ត​ទៅតាម​វិន័យ​កងកម្លាំង​នគរបាលជាតិ ។ ក្នុងនាម​កងកម្លាំង​ត្រូវតែមាន​ជំហរ​ដាច់ខាត ត្រូវតែ​ប្រឆាំង​ដាច់ខាត អំពី​បញ្ហា​ល្មើស​ទៅនឹង​ច្បាប់ ពិសេស​អ្វី​នាំ​ឲ្យ​បំផ្លាញ​សង្គមជាតិ អ្វីដែល​បំផ្លាញ​សន្តិភាព យើង​ត្រូវ ប្រឆាំង​ដាច់ខាត និង ត្រូវការពារ​អោយបាន​ដាច់ខាត នូវ​សន្តិភាព ដែល​ប្រមុខ​រាជរដ្ឋាភិបាល របស់​យើង​ខំ​រក​បានមក​ដោយ​លំបាក នេះ​ជា​កត្តា​មួយ​ដ៏​សំខាន់​ដែល​យើង​ត្រូវតែ​យកចិត្តទុកដាក់​ទាំងអស់​គ្នា​។​

​លោក​មានប្រសាសន៍ថា យើង​ត្រូវ​ចូលរួម​ទាំងអស់គ្នា​អំពី​បញ្ហា​ការអនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍ ព្រោះ​រយះពេល​កន្លងមក​ក្រោយពី​ការចុះអនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ថ្មីៗ​នេះ​យើង​សង្កេតឃើញថា ​បទល្មើស​ច​រាច​រណ៍​មានការ​ថយចុះ​ករណី​ស្លាប់​និង​របួស​ក៏​ថយចុះ​។​ ហើយ​ក្នុងនាម​កងកម្លាំង យើង​ត្រូវតែ​ពិចារណា​អ្វី​ដែលជា​អំពើ​ល្អ​ត្រូវ​នាំគ្នា​ធ្វើ​ចុះ​ហើយ​អ្វី​ដែលជា​អំពើ​បង្ក​ឲ្យ​អ្នកដទៃ​ឈឺចាប់​អ្នកដទៃ​អន្តរាយ​នោះ​កុំ​ឲ្យសោះ ហើយ​ចំពោះ​រាល់​ភាព​អសកម្ម​ទាំងឡាយ​កន្លងទៅ​យើង​ត្រូវតែ​កាត់បន្ថយ​ផងដែរ​៕​ដោយ៖កូឡាប

spot_img
×