Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មិន​សរសើរ​មិនបាន​! ក្មេងស្រី​អាយុ ៩ ឆ្នាំ ម្នាក់ អាច​និយាយ​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ ហើយ​នាង​ចែករំលែក​ពីបទ​ពិសោធ​ខ្លះៗ (​វីដេអូ​)

spot_img

ភ្នំពេញ​៖ ភាសា​អង់គ្លេស ត្រូវបាន​ចាត់ទុកជា​ភាសា​សំខាន់​ទី​១ សម្រាប់​ប្រើប្រាស់​ជាស​កល ក្នុងការ​ទំនាក់ទំនង​ជាមួយ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក ។ ហេតុនេះហើយ ទើប​មាតាបិតា និង​អាណាព្យាបាល​សិស្ស​តែងតែ​ជំរុញ​កូនៗ​របស់​ពួកគេ ឲ្យ​សិក្សា​ភាសា​នេះ​ជា​ភាសា​ទី​ពីរ​។​

​ទោះយ៉ាងណា ភាសា​អង់គ្លេស​នេះ បើ​គិត​ឲ្យ​ស៊ីជម្រៅ​ទៅ គឺមាន​លក្ខណៈ​ស្មុគស្មាញ​ណាស់ ទាំង​ពាក្យ​របស់​វា​មាន​សូរស័ព្ទ​ដូចៗ​គ្នាច្រើន និង​សូម្បី​ឃ្លាប្រយោគ​វេយ្យាករណ៍​ជាដើម ។ ហេតុនេះ គឺ​តម្រូវ​ឲ្យ​អ្នកសិក្សា​ភាសា​នេះ ត្រូវ​ព្យាយាម​ខិតខំ​រៀនសូត្រ និង​រួមជាមួយ​ការអនុវត្តន៍​ជាក់ស្តែង​ជាមួយ​ជនបរទេស​ឲ្យ​បាន​ច្រើន ទើប​ឲ្យ​ភាសា​អង់គ្លេស​របស់​អ្នក​ឆាប់​វិ​វ​ឌ្ឍ​ទៅមុខ​បានល្អ​ប្រសើរ​។ ហើយ​អ្នក​ដែល​អាច​ចេះ​និយាយ​ភាសា​មួយ​នេះ បាន​យ៉ាង​ស្ទាត់ជំនាញ ត្រូវ​ចាត់ទុកថា​មិនធម្មតា​នោះទេ​។​

​ដោយឡែក សម្រាប់​ក្មេងស្រី​ម្នាក់នេះ​វិញ ដែលមាន​អាយុ​ប្រហែលជា ៨ ទៅ ៩ ឆ្នាំ ប៉ុណ្ណោះ ប៉ុន្តែ នាង​អាច​និយាយ​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ មិន​ចាញ់​មនុស្ស​ធំ​ឡើយ ដែល​ធ្វើ​ឲ្យ​គ្រប់គ្នា​ឃើញ​ហើយ​មិន​សរសើរ​មិនបាន ។ ទោះយ៉ាងណា អ្វីដែល​ធ្វើ​ឲ្យ​នាង​តូច​អាច​និយាយ​ភាសា​អង់គ្លេស​បាន​យ៉ាង​ល្អ​បែបនេះ ក្មេងស្រី​រូបនេះ​បានបង្ហាញ​ពីបទ​ពិសោធ​ខ្លះៗ​ដូចខាងក្រោម​៖

​ទី​១- នាង​តែងតែ​ស្តាប់​យ៉ាង​យកចិត្តទុកដាក់ នៅពេល​លោកគ្រូ អ្នកគ្រូ បង្រៀន​

​ទី​២- នាង​មិនដែល​មាត់​ឡូឡា ឬ​ជជែក​គ្នា​លេង ក្នុង​ម៉ោង​សិក្សា​នោះទេ​

​ទី​៣- នៅពេល​ទំនេរ នាង​តែង​អាន​សៀវភៅ ឬ ធ្វើ​លំ​ហាត់​ជាដើម​

​ទី​៤- នាង​តែងតែ​ជួយ​បង្រៀន ឬ ពន្យល់​ដល់​មិត្តភក្តិ​

​ទី​៥- នាង​តែង​មក​រៀន​មិនដែល​ខកខាន និង កែប្រែ​ទម្លាប់​ក្នុងការ​សិក្សា​

​បើតាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Bong Pheak បាន​ប្រាប់​ឲ្យ​ដឹងថា ក្មេងស្រី​ម្នាក់នេះ​មានឈ្មោះ យ៉ុ​ន ស្រី​លាភ រៀន​ពូកែ​ផ្នែក​ភាសារ​អង្គ​គ្លេ​ស ប៉ុន្តែ នាង​កំព្រា​ឪពុក ៕

ដោយ​៖ លឹម ហុង​

spot_img
×