Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរស​ម្នាក់​ត្រូវបាន​កម្លាំង​ប៉ុស្តិ៍​ចាក់អង្រែលើ ឃាត់ខ្លួន​ជួញដូរ​សារធាតុ​ញៀន ក្នុង​សំណង់​មិន​រៀបរយ​ផ្លូវ​៦០​ម៉ែត្រ​(វីដេអូ)

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃ ព្រហស្បតិ៍ ទី ១៤ ខែ ឧសភា ឆ្នាំ ២០២០​វេលា​ម៉ោង ២​រំលងអធ្រាត្រ នៅ​ចំណុច​ផ្លូវ​៦០​ម៉ែត្រ មុខ​សំណង់​មិន​រៀបរយ ក្រុមទី​៨ ភូមិ ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន ១​នាក់ ឈ្មោះ ហេង​បូរ៉ា ភេទ ប្រុស​អាយុ ២៥​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ ផ្លូវ​៦០​ម្រ៉ែ​ត ភូមិ​ព្រែក​តា​គង់ សង្កាត់​ចាក់អង្រែលើ ខណ្ឌមានជ័យ​។​

​សមត្ថកិច្ច​បានបញ្ជាក់​ពី​ដំណើររឿង​ថា នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​២​យប់ កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចាក់អង្រែលើ ចុះ​ល្បាត​ក្នុង​មូលដ្ឋាន មកដល់​ចំណុច កើតហេតុ​ខាងលើ​ក៏​ប្រទះឃើញ​ជនសង្ស័យ ឈ្មោះ ហេង​បូរ៉ា កំពុង​ឈរ​លក់​ថ្នាំញៀន​ក៏​ឃាត់​ត្រួតពិនិត្យ ឃើញ​មាន​ក្រាម​ស​ថ្លា​ចំនួន ៥ កញ្ចប់​ថង់​តូច (​សង្ស័យ​ជា​គ្រឿង​ញៀ​) ក៏​ឃាត់ខ្លួន​យកមក​ធ្វើការ​សាកសួរ នៅ​ប៉ុស្តិ៍នគរបាល​ចាក់អង្រែលើ​តែម្ដង​។ វត្ថុតាង​ដកហូត មាន​៖ ក្រាម​ពណ៌​ស​ថ្លា ចំនួន​៥​កញ្ចប់​ថង់​តូច ។ ប​ច្ចុ​ប​ន្ប​ន្ន​ជនសង្ស័យ ឈ្មោះ ហេង​បូរ៉ា ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ កសាង​សំណុំរឿង​តាម​នីតិវិធី​ច្បាប់​៕

ដោយ​៖ CEN



spot_img
×