Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រឿង​រថយន្ត​បា​ឡែ​ន​ជាប់​ប៉ុស្តិ៍​ប៉ូលិស​ស៊ី​គ្រឿងក្នុង​ម៉ត់ ពេលនេះ​លោក​អធិការ​ស្រុក​អង្គស្នួល កំពុងធ្វើការ​ស្រាវជ្រាវ និង​ជួយ​សម្រួល​ចេញ​សំណង​ខ្លះ (​វីដេអូ​)

spot_img

​ភ្នំពេញ​៖ ដូចដែល​ប្រិយមិត្ត និង​មហាជន​បានទទួល​ជ្រាប​រួចហើយ ទាក់ទង​នឹង​ព័ត៌មាន​ផ្ទុះ​កក្រើក​កាលពី​ម្សិលមិញ ដោយ​ម្ចាស់​រថយន្ត​កា​ម៉ា​រី​បា​ឡែ​ន​ម្នាក់ ដែលមាន​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Hok Tanghong បាន​បង្ហោះ​រឿងរ៉ាវ​ដ៏​ហួសចិត្ត សឹង​ថ្លែង​ពុំ​ចេញ ព្រោះតែ​រថយន្ត​របស់គាត់​ដែល​បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​កាលពី​ឆ្នាំមុន (២០១៩) និង​ត្រូវបាន​អូស​យកទៅ​រក្សាទុក​នៅ​អធិកា​រដ្ឋា​នគរបាល​ស្រុក​អង្គស្នួល ដើម្បី​រង់ចាំ​ដោះស្រាយ ដែល​អូសបន្លាយ​មកដល់ពេលនេះ អស់​រយៈពេល​ជាង​១​ឆ្នាំ ស្រាប់តែ​ត្រូវបាន​គេ​ស៊ី​គ្រឿងក្នុង​ម៉ត់ ដោយ​នៅសល់តែ​សម្បក​ម៉ាស៊ីន និង​តួខ្លួន​ប៉ុណ្ណោះ​។​

​រឿងរ៉ាវ​នេះ បង្ក​ឲ្យ​មហាជន​នៅក្នុង​បណ្តាញ​សង្គម រិះគន់​យ៉ាងខ្លាំង ដោយ​ក្នុង​នោះគេ​បាន​ចោទប្រកាន់​សមត្ថកិច្ច​ចំៗ​ថា នេះ​ជា​ទម្លាប់​ចាស់​កើតមានឡើង​ដែល​ល្បី​ជា​យូរ​មកហើយ​។​

​យ៉ាងណាមិញ ក្រោយ​រឿងនេះ​ផ្ទុះឡើង លោក​អធិការ​ស្រុក​អង្គស្នួល ក៏បាន​បញ្ជាក់ថា លោក​នឹង​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​នេះ ដោយ​ជួយ​សម្រួល​ជួយ​ចេញ​សំណង​ខ្លះ​លើ​ការបាត់បង់​ទាំងនេះ​ដល់​ម្ចាស់​រថយន្ត​ផងដែរ​។​

​នេះ​បើ​យោងតាម​ទំព័រ​ហ្វេ​ស​ប៊ុ​កលោក ផែង វណ្ណៈ (Pheng Vannak News) បានបញ្ជាក់​ឲ្យ​ដឹងថា​៖ “​នៅ​ព្រឹក​ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២០ គណនី ហ្វេ​ស​ប៊ុ​ក មួយ​ឈ្មោះ Hok Tanghong បាន​បង្ហោះ​ថា រថយន្ដ​របស់ខ្លួន​ដែល​រក្សាទុក​នៅក្នុង​បរិវេណ អធិការដ្ឋាន​នគរបាល​ស្រុក អង្គស្នួល មាន​គ្រឿង​ពេ ញ ដល់ពេល​មក​ដក​ឡាន​វិញ​ស៉ី​គ្រឿង​អស់ សុំ​ខ្លាច​ហើយ​លោក​ប៉ូលិស​អើយ​ធ្លាប់តែ​លឺ​គេ​ថា​ឥឡូវ​ជួប​ផ្ទាល់​ខ្លួនឯង​បានដឹង​” ។​

​ពាក់ព័ន្ធ​នឹង​បញ្ហា​នេះ លោក​អធិការនគរបាល​ស្រុក​អង្គស្នួល​បាន​ឲ្យ​ដឹងថា “​លោក​បានទទួល​ព័ត៌មាន​នេះហើយ ហើយ​កំពុង​ស្រាវជ្រាវ​រឿងនេះ ។ លោក​អធិការ​ស្រុក​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងនាម​លោក​ជា​ប្រធាន​អង្គភាព លោក​នឹង​ទទួលខុសត្រូវ​ចំពោះ​បញ្ហា​នេះ ហើយ​ថ្ងៃនេះ កម្លាំង​របស់លោក​នឹង​ទាក់ទង​ទៅ​ម្ចាស់​រថយន្ត ដើម្បី​ជួយ​សម្រួល​ចេញ​សំណង​លើ​ការខាតបង់​របស់​ម្ចាស់​រថយន្ត​ខ្លះ “៕

ដោយ​៖ លឹម ហុង​



 

 

 

 

 

 

 

spot_img
×