Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខូចខាត​ផ្ទះ​ពលរដ្ឋ​៣៦​ខ្នង ពេល​មេឃ​ភ្លៀង និង ខ្យល់​កន្ត្រាក់ ប៉ះ​ចំណុច​ខ្លះ​នៃ​៤​ស្រុក នៅ​បន្ទាយមានជ័យ​

spot_img

​បន្ទាយមានជ័យ ៖ ខ្យល់​កន្ត្រាក់​បង្ក​ខូចខាត​ផ្ទះ​ពលរដ្ឋ​៣៦​ខ្នង នៅ​សហគមន៍​ខ្លះ នៃ​៤​ស្រុក នៅ​ខេត្តបន្ទាយមានជ័យ កាលពី​រសៀល ថ្ងៃ ១៣ ខែឧសភា ឆ្នាំ​២០២០ ។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ឲ្យ​ដឹង​ថ្ងៃទី​១៤​ខែឧសភា​ថា​៖ ខ្យល់​កន្ត្រាក់​នោះ ប៉ះ​លើ​ក្រុង​ស្រុក ៤ គឺ​ក្រុង​សិរីសោភ័ណ ស្រុក​ព្រះនេត្រព្រះ​, មង្គល​បូរី និង អូរជ្រៅ ។ តួលេខ​បឋម​ឃើញ​មានផ្ទះ​ចំនួន​៣៦​ខ្នង​រងគ្រោះ ហើយ​សំណង់​ផ្សេងទៀត ក៏​រង​ការខូចខាត​ដែរ ។​

លោក​រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី បាន​ប្រាប់ថា​៖ ខ្យល់​កន្ត្រាក់​ពេល​មាន​ភ្លៀង​កក់ខែ​នោះ បង្ក​ប៉ះ​ខូចខាត​ផ្ទះ ៣​ខ្នង នៅ​ភូមិ​អូរ​តា​គល់ ឃុំ​ប្ញ​ស្សី​ក្រោក ស្រុក​មង្គល​បូរី ក្នុងនោះ​ក៏​ប៉ើង​រលំ​ខ្លោងទ្វារ​ស្លាក​វត្ត​ឫស្សី​ក្រោក ៕

ដោយ ៖ បន្ទាយ​

spot_img
×