Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ទោះបីជា​មានការ​បង្ក្រាប​ញឹកញាប់ ក៏​ឈ្មួញ​ឈើ​នៅតែ​លួច​ឆ្លៀត ប្រព្រឹត្ត​បទល្មើស​ព្រៃឈើ ដឹកជញ្ជូន​ដោយ​ខុសច្បាប់​

spot_img

​ពោធិ៍សាត់​៖ កងរាជអាវុធហត្ថ បាន​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ដែល​អង្គភាព​មួយចំនួន បាន​បង្ក្រាប​បទល្មើស​ព្រៃ​ឈើ ដូចជា ការប្រើ​រថយន្ត​ពណ៌​ត្រេអ៊ី​ផ្លាកលេខ ខ​.​ម ដឹកជញ្ជូន​ឈើ​ដោយ​ខុសច្បាប់ , បង្ក្រាប​រោង​សិប្បកម្ម​កែច្នៃ និង​រឹបអូស​ឈើ​ពី​ឈ្មួញ​យកមក​លាក់ទុក​នៅក្នុង​ដី​ឡូ​តិ៍​។​

​សូមបញ្ជាក់ថា នៅវេលា​ម៉ោង ៨ និង ០០​នាទី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០ កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​វាលវែង ដឹកនាំ​ដោយ លោក​វរសេនីយ៍ត្រី ពុធ ប៊ុន​ឈឿន មេបញ្ជាការ មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​វាលវែង សហការ​ជាមួយ​កម្លាំង​សម្ព័ន្ធមិត្ត​សត្វព្រៃ (​វ៉ា​យ​អេ​ត​) ចុះបង្ក្រាប​រោង​សិប្បកម្ម​កែច្នៃ​ឈើ​នៅ​ចំណុច​ភូមិ​/​ឃុំ​ប្រ​ម៉ោ​យ ស្រុក​វាលវែង ខេត្តពោធិ៍សាត់ ដោយ​ធ្វើ​ការអប់រំ និង​ធ្វើ​កិច្ចសន្យា​ម្ចាស់​រោង​សិប្បកម្ម​ឈ្មោះ សៀង អុន ភេទ​ស្រី អាយុ ៦១​ឆ្នាំ រស់នៅ​ភូមិ​/​ឃុំ​ខាងលើ​ឲ្យ​រុះរើ​ខ្លួនឯង​។​

នៅ​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០២០ កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​អន្លង់វែង ដឹកនាំ​ដោយ​លោក​អនុសេនីយ៍ឯក ហើ​ន សំបោ​ន មេបញ្ជាការរង កងរាជអាវុធហត្ថ ស្រុក​អន្លង់វែង សហការ​ជាមួយ​កម្លាំងចម្រុះ ដឹកនាំ​បញ្ជា​រួម​ដោយ​លោក ប៉េង ម៉េង​គ័ង ព្រះរាជអាជ្ញារង​អម​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ ចុះបង្ក្រាប​ករណី ដឹកជញ្ជូន​ផល​អនុផល​ព្រៃឈើ​ដោយ​គ្មាន​លិខិតអនុញ្ញាត នៅ​ចំណុច​ភូមិ​ត្រពាំង​តាវ ឃុំ​ត្រពាំង​តាវ ស្រុក​អន្លង់វែង ខេត្ត​ឧ​ត្ត​រ​មានជ័យ ដោយបាន​ឃាត់​បាន​រថយន្ត​ម៉ាក​តូ​យូ​តា​វី​ហ្គូ ពណ៌​ត្រេអ៊ី​ពាក់​ផ្លាក​លេខខ​.​ម​០៧ ២-៥០២២ ចំនួន ១​គ្រឿង និង​ឈើប្រណិត (​ធ្នង់​តាប់​) ចំនួន ៣៨​ដុំ ស្មើ ១,២៥​ម៉ែត្រគូប ចំណែក​អ្នកបើកបរ​បាន​រត់គេច​ខ្លួន​បាត់​។ បច្ចុប្បន្ន​វត្ថុតាង​ខាងលើ បាន​រក្សាទុក​នៅ រដ្ឋបាល​ព្រៃឈើ​ស្រុក​អន្លង់វែង ដើម្បី​ចាត់ការ​តាម​នីតិវិធី​។​

​នៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០ កម្លាំង​មូលដ្ឋាន កងរាជអាវុធហត្ថ​ស្រុក​ឱ​រ៉ា​ល់ ដឹកនាំ​ដោយ​លោក វរសេនីយ៍ទោ សោម ពុទ្ធ​តារា មេបញ្ជាការ មូលដ្ឋាន​កងរាជអាវុធហត្ថ​ស្រុក​ឱ​រ៉ា​ល់ បាន​សហការ​ជាមួយ​កម្លាំង​បង្ក្រាប​បទល្មើស​ធនធាន​ធម្មជាតិ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស រឹបអូស​ឈើ​ជ្រុង​ប្រភេទ​បេង សរុប​ចំនួន ១២​ដុំ (​គ្មាន​ម្ចាស់​) ដែល​ឈ្មួញ​យកមក​លាក់ទុក​នៅក្នុង​ដី​ឡូ​តិ៍ របស់​ប្រជាពលរដ្ឋ​១​កន្លែង ស្ថិតក្នុង​ភូមិ​ច្រក​ទៀក ឃុំ​ត្រពាំង​ជោ ស្រុក​ឱ​រ៉ា​ល ខេត្តកំពង់ស្ពឺ ។​
​បច្ចុប្បន្ន​បានប្រគល់​ទៅ​ឲ្យ​មន្ត្រី​បរិស្ថាន​ដែនជម្រកសត្វព្រៃ​ភ្នំ​ឱ​រ៉ា​ល់ប​ន្ត​តាម​នីតិវិធី​៕

ដោយ​៖​កូ​ឡាប​

spot_img
×