Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កីឡាករ​បោកចំបាប់​ស៊ូ​ម៉ូ​ជប៉ុន ម្នាក់​ស្លាប់ ដោយសារ​វីរុស​កូ​រ៉ូ​ណា​

spot_img

​កីឡាករ​បោកចំបាប់​ស៊ូ​ម៉ូ​ជប៉ុន​វ័យ ២៨​ឆ្នាំ ម្នាក់​បាន​ស្លាប់ ដោយសារ​វីរុស​កូ​រ៉ូ​ណា​។ លោក​គឺជា​កីឡាករ​ដំបូងបង្អស់​ក្នុង​កីឡា​នេះ ដែល​បាន​ស្លាប់​ដោយសារ​វីរុស COVID-19​។​

​លោក Shobushi ដែលមាន​ឈ្មោះ​ពិត​ថា Kiyotaka Suetake បាន​ស្លាប់​ដោយសារ​មាន​បញ្ហា​សេរី​រា​ង្គ​ជាច្រើន បន្ទាប់ពី​មាន​បញ្ហា​រលាក​ផ្លូវដង្ហើម​។ នេះ​បើតាម​ការប្រកាស របស់​សមាគមន៍​កីឡា​ចំបាប់​ស៊ូ​ម៉ូ (JSA)​។​

​កីឡាករ​នោះ​ចាប់ផ្តើម​មាន​អាការ​គ្រុនក្តៅ​ខ្លាំង​ដំបូង​នៅ​ថ្ងៃទី ៤ ខែមេសា ប៉ុន្តែ​ត្រូវ​ពុះពារ​ដើម្បី​ទទួលបាន​ការព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ ដោយសារតែ​មានការ​ត្អូញត្អែរ​ពី​អ្នកជំងឺ​ផ្សេងៗ​។​

​ក្រោយពេល​មន្ទីរពេទ្យ​ជាច្រើន​បដិសេធ​មិន​ទទួលយក លោក Shobushi ត្រូវបាន​ទទួល​យកទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​មួយ​នៅ​ថ្ងៃទី ៨ ខែមេសា​។​

​លោក​ត្រូវបាន​គេ​ព្យាបាល​នៅ​បន្ទប់សង្គ្រោះបន្ទាន់​តាំងពី​ថ្ងៃទី ១៩ ខែមេសា​មក ប៉ុន្តែ​ស្ថានភាព​របស់គាត់​កាន់តែ​អាក្រក់​ទៅ ហើយ​គាត់​ក៏បាន​ស្លាប់​នៅ​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។​

​សមាគមន៍​កីឡា​ចំបាប់​ជប៉ុន​និយាយ​ក្នុង​សេចក្តី​ប្រកាសថា “​គាត់​បាន​តស៊ូ​យ៉ាង​ស្វាហាប់​ប្រឆាំងនឹង​ជំងឺ និង​តស៊ូ​នឹង​ការឈឺចាប់​អស់​រយៈពេល​ជាង​មួយខែ ដូចជា​ការតស៊ូ​របស់​កីឡា​បោកចំបាប់​”​។​

​សូមបញ្ជាក់ថា លោក Kiyotaka Suetake បានបង្ហាញ​ខ្លួន​លើកដំបូង​ក្នុងនាម​ជា​កីឡាករ​ស៊ូ​ម៉ូ​អាជីព ក្នុង​ឆ្នាំ ២០០៧ និង​បាន​ឈានដល់​ចំណាត់ថ្នាក់​ទី ១១ ក្នុង​លី​គ Sandanme ដែលជា​លី​គ​ខ្ពស់បំផុត​ទី ៤៕
​ប្រភព​៖ CNN
​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​


spot_img
×