Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទះឃើញ​សព​បុរស​ម្នាក់ ក្នុង​បុរី​ពិភពថ្មី​៣ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ , គាត់​លេបថ្នាំ​សម្លាប់ខ្លួន បែបនេះ ដោយសារ​តែមាន​វិបត្តិ​ផ្លូវចិត្ត(វីដេអូ)

spot_img

​ភ្នំពេញ​៖ បុរស​ម្នាក់​ដេកស្លាប់​តែម្នាក់ឯង នៅក្នុង​បុរី​ពិភពថ្មី​៣ ខណៈដែល​អ្នករស់នៅ​ក្នុង​បុរី​នេះ មានការ​ធុំក្លិន​ជះ​ស្អុយ​ភាយៗ ចេញមក​ខាងក្រៅ ក៏បាន​រាយការណ៍​ជូន​សមត្ថកិច្ច​មូលដ្ឋាន​។​

​ហេតុការណ៍​ភ្ញាក់ផ្អើល​ខាងលើនេះ បាន​កើតឡើង​នៅវេលា​ម៉ោង​៩​ព្រឹក​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០ ស្ថិតនៅក្នុង​បុរី​ពិភពថ្មី​៣ ផ្លូវ​លេខ​៦ ផ្ទះ​លេខ​៦៦ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​

​សាកសព​បុរស​ខាងលើ​មានឈ្មោះ ហេង ប៊ុន​ផេង អាយុ​៣៨​ឆ្នាំ មុខរបរ​បុគ្គលិក​ក្រុមហ៊ុន​ឯកជន ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ​។​

​តាម​ការបញ្ជាក់​ពី​សមត្ថកិច្ច​ជំនាញ​កោសល្យវិច័យ របស់​ការិយាល័យ​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹងថា សព​បុរស​ខាងលើនេះ អាច​ស្លាប់​រយៈពេល​៤​សប្តាហ៍​មកហើយ ដោយ​បុរស​ខាងលើនេះ បាន​លេបថ្នាំ​សម្លាប់ខ្លួន ហើយ​នៅក្បែរ​សាកសព មាន​កំប៉ុង​ថ្នាំពេទ្យ​ចំនួន​២​កំប៉ុង ដែល​បន្សល់ទុក​នៅក្បែរ​កន្លែងកើតហេតុ​។

​តាម​ប្រភពពី​ក្រុមគ្រួសារ​សាច់ញាតិ របស់​សាកសព​បុរស​ខាងលើនេះ បាន​បង្ហើប​ឲ្យ​ដឹងថា មូល​ហេតុដែល​រូបគាត់​លេបថ្នាំ​សម្លាប់ខ្លួន បែបនេះ ដោយសារ​តែមាន​វិបត្តិ​ផ្លូវចិត្ត​។​

​សព​ត្រូវបាន​សមត្ថកិច្ច ប្រគល់​ទៅ​ឲ្យ​ក្រុមគ្រួសារ ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

ដោយ​៖ CEN​

 

spot_img
×