Tuesday, April 23, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អគ្គស្នងការ ប្រកាស​ចាត់វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត ចំពោះ​បុគ្គល​ប្រើប្រាស់​ព័ត៌មាន​ក្លែងក្លាយ រឿង​បុរស​ស្បែក​ខ្មៅ​ម្នាក់ ស្លៀក​ឯកសណ្ឋាន​ទាហាន ធ្វើ​ត្រាប់​ផាកពិន័យ​អ្នកដំណើរ​

spot_img

​ភ្នំពេញ​៖ ក្រុម​ប្រតិកម្ម​រហ័ស​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ បាន​លើកឡើងថា មាន​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយនេះ មាន​រូបភាព​វីដេអូ​ឃ្លី​ប បុរស​ស្បែក​ខ្មៅ​ម្នាក់ ស្លៀក​ឯកសណ្ឋាន​ទាហាន ធ្វើ​ត្រាប់​ផាកពិន័យ អ្នកធ្វើដំណើរ​តាម​ដងផ្លូវ ដែល​ត្រូវបាន​គេ​បង្ហោះ​នោះ មាន​រូបភាព និង​ខ្លឹមសារ​ដៀមដាម បន្តុះបង្អាប់ បរិហារកេរ្តិ៍ ដល់​សកម្មភាព​របស់​មន្ត្រី ដែលមាន​ភារកិច្ច​ត្រួតពិនិត្យ ការ​រឹតបន្តឹង​ការអនុវត្ត​ច្បាប់ ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​អាច​បង្ក​ឲ្យ​មហាជន មានការ​យល់ច្រឡំ​។​

​ក្រុម​ប្រតិកម្ម​រហ័ស​អគ្គស្នងកា​រដ្ឋា​ន​នគរបាលជាតិ នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០​នេះ បាន​ឲ្យ​ដឹងថា ខណៈពេលដែល​ការ​រឹតបន្តឹង​ច្បាប់ ស្ដីពី​ចរាចរណ៍​ផ្លូវគោក តាម​ស្មារតី​អនុក្រឹត្យ​លេខ​:៣៩​អនក្រ​.​បក ចុះ​ថ្ងៃទី​១៧ ខែឧសភា ឆ្នាំ​២០២០ បាន​នឹង​កំពុង​អនុវត្ត​យ៉ាងសកម្ម និង​ម៉ឺងម៉ាត់​បំផុត​នោះ អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ សង្កេតឃើញថា​មាន ការ​បង្ហោះ​ព័ត៌មាន តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្ដាញ​ទំនាក់ទំនង​សង្គម ជាច្រើន​ដែល​រួមមាន​ទាំង​ការទិតៀន រិះគន់ ក្នុងន័យ​កែលម្អ និង​ព័ត៌មាន​ដែលមាន​បំណង​ទុចរិត​ប្រឌិត​រូបភាព និង​ខ្លឹមសារ​បង្កាច់បង្ខូច​ធ្វើឱ្យប៉ះពាល់​កិត្តិយស​ស្ថាប័ន និង​មន្ត្រី​អនុវត្ត​ច្បាប់​។​

​ជាក់ស្តែង​រូបភាព​វីដេអូ​ឃ្លី​ប ដែល​ត្រូវបាន​គេ​បង្ហោះ​នោះ មាន​រូបភាព និង​ខ្លឹមសារ​ដៀមដាម បន្តុះបង្អាប់ បរិហារកេរ្តិ៍ ដល់​សកម្មភាព​របស់​មន្ត្រី ដែលមាន​ភារកិច្ច​ត្រួតពិនិត្យ​ការ​រឹតបន្តឹង ការអនុវត្តន៍​ច្បាប់​ស្តីពី​ចរាចរណ៍​ផ្លូវគោក និង​អាច​បង្ក​ឲ្យ​មហាជន​មានការ​យល់ច្រឡំ​។​

​ផ្អែក​តាម​ការស្រាវជ្រាវ​របស់​ជំនាញ បាន​ឲ្យ​ដឹងថា វីដេអូ​ឃ្លី​ប​នោះ ផលិត​នៅក្រៅ​ប្រទេស ត្រូវបាន​គេ Uploaded រក្សា​ក្នុង YouTube ជា​ព័ត៌មាន​ក្លែងក្លាយ ជាការ​សម្តែង​ដោយ​ប្រើប្រាស់ បច្ចេកទេស​កាត់ត​សុទ្ធសាធ និង​ត្រូវបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ និង​បណ្តាញ​ទំនាក់ទំនង​សង្គម ទាញ​យកមក​បង្ហោះ ក្នុង​គណនី​ផ្ទាល់ខ្លួន ឬ Page ក្នុង​បំណង​ទាញយក​ប្រជាប្រិយភាព​, Likes, Views និង​ផលប្រយោជន៍​ផ្ទាល់ខ្លួន ហើយក៏​អាចនិយាយបាន​ដែរ​ថា គឺជា​ចេតនា​ទុចរិត​វាយប្រហារ បំផុស​ចលនា​ប្រឆាំង រារាំង​ការអនុវត្តន៍​ច្បាប់​។​

​អគ្គស្នងការ បាន​លើកឡើងថា យើងខ្ញុំ​សូម​អំពាវនាវ​ដល់​សាធារណជន និង​អ្នក​និយម​ប្រើប្រាស់​បណ្ដាញ​សង្គម សូមមេត្តា​ពិចារណា កុំ​បន្ត​ផ្សព្វផ្សាយ (Share) ព័ត៌មាន​មិន​ពិត​នេះ​តទៅទៀត ព្រមទាំង​សង្ឃឹមថា បងប្អូន​នឹង​ប្រើប្រាស់​នូវ​សតិសម្បជញ្ញៈ ប្រកបដោយ​វិចារណញាណ ជួយ​ដល់​សង្គម​របស់​យើង​។ យើងខ្ញុំ​សូម​អរគុណ និង​ទទួលយក​នូវ​ការទិតៀន​ទាំងទ្បាយ​ណា ក្នុងន័យ​ស្ថាបនា និង​ធ្វើការ​ពិនិត្យ​កែលម្អ​ទ្បើង​វិញ ប៉ុន្តែ​យើងខ្ញុំ​នឹងធ្វើ​ការស្រាវជ្រាវ ចាត់វិធានការ​ច្បាប់​យ៉ាង​ម៉ឺងម៉ាត់​បំផុត ចំពោះ​បុគ្គល​ទាំងឡាយណា ដែលមាន​ឧបាយកល​ប្រើប្រាស់​ព័ត៌មាន​ក្លែងក្លាយ ក្នុង​ចេតនា​ប្រមាថ​ដល់​កិត្តិយស សេចក្តីថ្លៃថ្នូរ នៃ​ស្ថាប័ន​អនុវត្ត​ច្បាប់ ញុះញង់ រារាំង​ការអនុវត្តន៍​ច្បាប់ បំពុលសង្គម ដើម្បី​កេង​យក​ប្រយោជន៍​ផ្ទាល់ខ្លួន ឬ​បក្ខពួក​របស់ខ្លួន ឬក៏​ផលប្រយោជន៍ខាង​នយោបាយ​៕​ដោយ​៖​កូ​ឡាប​

spot_img
×