Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

WHO ព្រមាន​ថា វីរុស COVID-19 ប្រហែល​មិន​បាត់​ទៅណា​ឡើយ ទោះ​បង្កើត​វ៉ាក់សាំង​បាន​ក៏ដោយ​

spot_img

​អង្គការ​សុខភាព​ពិភពលោក (WHO) បានធ្វើការ​ព្រមាន​ថា វីរុស​កូ​រ៉ូ​ណា “​ប្រហែល​នឹងមិន​បាត់​ទៅណា​ឡើយ​” ទោះបីជា​រកឃើញ​វ៉ា​ក់​ក៏ដោយ​។​

​នាយក​ផ្នែក​អាសន្ន​របស់​អង្គការ​សុខភាព​ពិភពលោក លោក​វេជ្ជបណ្ឌិត Mike Ryan បាន​ព្រមាន​ចំពោះ​រាល់​ការព្យាយាម​ព្យាករណ៍​ពី​ពេលវេលា​ដែល​វីរុស​នោះ​នឹង​បាត់ទៅ​។​

​លោក​បន្ថែមថា “​ទោះបីជា​វ៉ាក់សាំង​ត្រូវបាន​រកឃើញ​ក្តី ការគ្រប់គ្រង​វីរុស​នឹងត្រូវ​ការ​កិច្ច​ប្រែង​ខ្លាំង​”​។​

​នៅពេល​ជាមួយគ្នានេះដែរ អង្គការសហប្រជាជាតិ បាន​ព្រមាន​ថា​ជំងឺ​រាតត្បាត​កំពុង​បង្ក​ឲ្យ​មានការ​ព្រួយបារម្ភ និង​សុខភាព​ផ្លូវចិត្ត ជាពិសេស​នៅក្នុង​ប្រទេស​ដែល​ខ្វះ​ការវិនិយោគ​លើ​ការថែទាំ​សុខភាព​ផ្លូវចិត្ត​។​

​តើ WHO និយាយ​អ្វីខ្លះ​?

​លោក​វេជ្ជបណ្ឌិត Mike Ryan បាន​ថ្លែង​ក្នុង​ស​ន្និសិទ​ក្នុង​ទីក្រុង​ហ្សឺ​ណែវ​ថា “​វា​ពិត​ជាមាន​សារសំខាន់​ខ្លាំងណាស់​ក្នុង​ការយក​បញ្ហា​នេះ​ដាក់​លើ​ទុក​៖ “​វីរុស​នេះ​ប្រហែល​អាច​ក្លាយជា​វីរុស​រាតត្បាត​មួយទៀត​នៅក្នុង​សហគមន៍​របស់​ពួកយើង ហើយ​វា​ប្រហែលជា​មិន​បាត់​ទៅណា​ឡើយ​”​។​

“​មេរោគ​ហ៊ី​វ (HIV) មិន​បាត់​ទៅណា​ឡើយ ប៉ុន្តែ​ពួកយើង​ត្រូវ​គិត​ដូចគ្នា​ចំពោះ​វីរុស​”​។​

​លោក​និយាយថា លោក​មិន​ជឿជាក់​ចំពោះ នរណាម្នាក់​ដែល​ព្យាករណ៍​ពី​ពេលវេលា​ដែល​វីរុស​នឹង​បាត់ទៅ​ឡើយ​។​

​បច្ចុប្បន្ន មាន​វ៉ាក់សាំង​ច្រើនជាង ១០០​កំពុងអភិវឌ្ឍន៍ ប៉ុន្តែ​លោក​វេជ្ជបណ្ឌិត​បានធ្វើកា​រ​កាត់​សម្គាល់​ឃើញថា មាន​ជំងឺ​ជាច្រើន​ផ្សេងទៀត ដូចជា​ជំងឺ​ក​ញ្ច្រិ​ល (measles) ដែល​យើង​មិនអាច​លុបបំបាត់​វា​បាន ទោះបី​មាន​វ៉ាក់សាំង​ក៏ដោយ​។​

​សូមបញ្ជាក់ថា ចាប់តាំងពី​ផ្ទុះ​ដំបូង​ចេញពី​ទីក្រុង​វូ​ហាន ប្រទេស​ចិន​កាលពី​ចុងឆ្នាំ ២០១៩ វីរុស​កូ​រ៉ូ​ណា បាន​ឆក់យក​ជីវិត​មនុស្ស​ជិត ៣០០.០០០​នាក់ និង​ឆ្លង​ទៅកាន់​មនុស្ស​ជាង ៤.៣​លាន​នាក់​ទូទាំង​ពិភពលោក​៕
​ប្រភព​៖ BBC
​អត្ថ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

spot_img
×