Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ត្រី​ជា​ប្រពន្ធ បង្ករឿង​ឈ្លោះ​ជាមួយ​ប្តី ស្ទើរ​រាល់ថ្ងៃ តាមពិត​អ៊ីចឹងសោះ , ប្តី​តាម​ទាន់​ប្រពន្ធ ដល់​បន្ទប់​ជួល នៅ​ជាមួយ​ប្រុស​ថ្មី ហើយ​សុខចិត្ត​លះបង់​ប្រគល់​ប្រពន្ធ ឲ្យ​ទៅ​ប្រុស​ថ្មី​

spot_img

​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​ប្តី​តាម​ទាន់​ដល់​បន្ទប់​ជួល​ជាមួយ​ប្រុស​ថ្មី ។ បុរស​ជា​ប្តី បាន​រៀបរាប់ថា គាត់​បាន​ចាំ​ឃ្លាំមើល​ស្ត្រី​ជា​ប្រពន្ធ​តាំងពីព្រឹក ហើយ​ពេល​ប្រពន្ធ​ចេញពីផ្ទះ គឺ​ទៅ​ជួប​ប្រុស​សហាយ​ដល់​បន្ទប់​ជួល និង​បានឃើញ​ឱបថើប​គ្នា ហើយ​គាត់​ខ្ទប់ទ្វារ​ជាប់ រត់​ទៅប្តឹង​នគរបាល​ឲ្យ​ឃាត់ខ្លួន​។ នគរបាល​បាន​ចុះទៅ​នាំ​អ្នក​ទាំង​៣​នាក់ មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជ្រោយចង្វា រួច​ប​ញ្ចូ​ន​បន្តទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ជ្រោយចង្វា ដើម្បី​សួរនាំ​។ បុរស​ជា​ប្តី មិនបាន​ប្តឹងផ្តល់​នោះទេ ហើយ​សុខចិត្ត​ប្រគល់​ប្រពន្ធ​ឲ្យ​ទៅ​ប្រុស​ថ្មី​។​

​ហេតុការណ៍​កើតឡើង​វេលា​ម៉ោង​ប្រមាណ​២​និង​២០​នាទី​រសៀល​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០ ស្ថិតនៅ​ចំណុច​បន្ទប់​ជួល​មួយកន្លែង​តាម​បណ្តោយ​ផ្លូវ​កែវ​ចិន្តា ក្នុងភូមិ​ទី​៣ សង្កាត់​ជ្រោយចង្វា រាជធានី​ភ្នំពេញ ។​

ស្ត្រី​លួច​មាន​សហាយ ឈ្មោះ លីន អាយុប្រមាណ​៣០​ឆ្នាំ និង​ប្តី​អាយុប្រមាណ​៣០​ឆ្នាំ ជាជាង​ភ្លើង​និង​ដែក ស្នាក់នៅ​ភូមិ​បាយាប សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។ ចំណែក​បុរស​ដែល​លួច​ទាក់ទង​ប្រពន្ធ​គេ ពុំ​ស្គាល់ឈ្មោះ​ឡើយ មាន​លំនៅ​ស្នាក់នៅ​កន្លែងកើតហេតុ​ខាងលើ ។​

​បុរស​ជា​ប្តី បានឱ្យដឹងថា ខ្លួន​និង​ប្រពន្ធ បាន​រៀបការ​រស់នៅ​ជាមួយ រយៈពេល​ប្រមាណ​១០​ឆ្នាំ​មកហើយ ពុំមាន​កូនចៅ​នោះទេ ដោយ​ប្រពន្ធ​ចេះតែ​យក​លេស​ថា មិនទាន់​ចង់បាន​កូន ។

នៅ​មួយរយៈ​ចុងក្រោយ គាត់​បានធ្វើ​ដំណើរ​ទៅធ្វើ​ការ​នៅ​ខេត្ត ពេល​ត្រឡប់មកវិញ ប្រពន្ធ​ហាក់ដូចជា​សោះអង្គើយ ដែលជា​ហេតុ​ធ្វើ​ឲ្យ​គាត់​ចេះតែមាន​ការសង្ស័យ ទំនងជា​ប្រពន្ធ​លួច​មាន​អ្នកថ្មី និង​ចេះតែ​បង្កទំនាស់​នៅក្នុង​គ្រួសារ​មិនចេះចប់ ។

នៅ​មុនពេល​កើតហេតុ បុរស​ជា​ប្តី បាន​លួច​រង់ចាំ​ឃ្លាំមើល​ប្រពន្ធ​របស់ខ្លួន តាំងពីព្រឹក ហើយ​ពេល​ប្រពន្ធ​ចេញពីផ្ទះ គឺ​ទៅ​ជួប​ប្រុស​សហាយ​ដល់​បន្ទប់​ជួល​ប្រាកដ​មែន និង​បានឃើញ​ឱបថើប​គ្នា ។ ពេលនោះ​ហើយ គាត់​បាន​ខ្ទប់ទ្វារ​ជាប់ ហើយ​ទៅប្តឹង​នគរបាល​។

បន្ទាប់ពី​បានទទួល​ពាក្យ​ប្តឹង​ពី​បុរស​ជា​ប្តី នគរបាល​បាន​ចុះទៅ​នាំខ្លួន​ពួគគេ​ទាំង​៣​នាក់ មក​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ជ្រោយចង្វា រួច​បញ្ជូន​បន្តទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ ដើម្បី​សួរនាំ ហើយ​ប្តី មិនបាន​ប្តឹងផ្តល់​នោះទេ ហើយ​សុខចិត្ត​លែងលះគ្នា​ប្រគល់​ប្រពន្ធ​ឲ្យ​ទៅ​ប្រុស​ថ្មី​៕

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×