Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ណូរី Bamboo Train នៅ​ភ្នំ​បាណន់ ខេត្តបាត់ដំបង ដាក់​ឲ្យ​ដំណើរការ​ឡើងវិញ ហើយ​បាន​ទាក់ទាញ​ភ្ញៀវទេសចរ ក្នុងស្រុក​ប្រមាណ ៣០%

spot_img

​ភ្នំពេញ​៖ រដ្ឋបាលខេត្ត​បាត់ដំបង បានបង្ហាញ​ក្នុង​សន្និសីទ​សារព័ត៌មាន ស្តីពី​វឌ្ឍនភាព​និង​ទិសដៅ​ការងារ​បន្ត​របស់ នាទី​ស្តីការគណៈរដ្ឋមន្ត្រី បាន​ឲ្យ​ដឹងថា ការដាក់ឱ្យ​ដំណើការ​ណូរី​ឡើងវិញ បាន​ទាក់ទាញ​ភ្ញៀវទេសចរ ក្នុងស្រុក​ប្រមាណ ៣០​ភាគរយ ហើយ​បាន​ជួយ​សម្រួល​ជីវភាព​ប្រជាពលរដ្ឋ នៅក្នុង​ស្រុក​បាណន់ បាន​មួយកម្រិត​បន្ថែមទៀត ។

​លោក អ៊ុច អ៊ុ​ភី​នីស្សា​រ៉ា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តបាត់ដំបង បាន​ឲ្យ​ដឹងថា ការ​ជិះ​ណូរី ឬ​គេ​ហៅ ជា​ភាសា​អង់គ្លេស​ថា Bamboo Train កំពុងមាន​ការចាប់អារម្មណ៍​ខ្លាំង ដោយ​ភ្ញៀវ​អាច​ជិះ​ទស្សនា​ទេសភាព ដូចជា ព្រៃភ្នំ​, ចម្ការ​ដំឡូង​, ចេក និង​ចម្ការ​ស្វាយ​ជាដើម​។

​លោក​បាន​ឲ្យ​ដឹង​ទៀតថា យានជំនិះ ដែល​បាន​បន្សល់ទុក​តាំងពី​សម័យ​អាណានិគម​បារាំង​មួយ​នេះ ត្រូវបាន​អភិរក្ស​ឡើងវិញ កាលពី​ឆ្នាំ​២០១៨ សម្រាប់​ដឹក​ភ្ញៀវទេសចរ​ទស្សនា កម្សាន្ត​ទេសភាព​នៅ​ជុំវិញ​ភ្នំ​បាណន់ ដែល​បាន​ទាក់ទាញ​ភ្ញៀវទេសចរ ឲ្យ​មានការ​កើនឡើង​ប្រមាណ ៣០​ភាគរយ​។ កំណើន​ភ្ញៀវទេសចរ​នេះ បានផ្តល់​ឱកាស​ការងា​រ​ជូន​ប្រជាពលរដ្ឋ នៅក្នុង​ស្រុក​បាណន់ ដោយសារ​ទិន្នផល​កសិកម្ម ដែល​ប្រជាពលរដ្ឋ​ផលិត​បាន ត្រូវបាន​បម្រើ​ដល់​វិស័យ​ទេសចរ​មួយចំនួន​ផងដែរ ។​

​សមិទ្ធផល​ថ្មីៗ ដែលមាន​នាយកដ្ឋាន​ជំរុញ​ផលិតផល​ទេសចរ​ក្នុងស្រុក​នេះ បាន​ជួយ​បង្កើត​ការងារ និង​ចំណូល ដូចជា ឯកឧត្តម​អភិបាលខេត្ត បាន​លើក​ហើយ​អំពី​ណូរី វា​ជា​អត្តសញ្ញាណ​មួយ ជា​មោទនភាព​ខេត្តបាត់ដំបង​យើង ឃើញថា ណូរី​នេះ​បង្កើតឡើង​កាលពី​ឆ្នាំ​២០១៨ ក្នុង​រយៈពេល​២​ឆ្នាំនេះ ជំរុញ​កំណើន​ភ្ញៀវទេសចរ ក្នុងស្រុក​បាន​ជាង ៣០​ភាគរយ ហើយ​ផ្តល់ឱកាស​ការងារ ដល់​ប្រជាជន​រស់នៅ​ជុំវិញ​ស្រុក​បាណន់ ១៨​គីឡូម៉ែត្រ​នេះ​ទិន្នផល ដែល​គាត់​ផលិត​បាន គឺ​បម្រើ​ឲ្យ​វិស័យ​ទេសចរ​មួយចំនួន​ជាង ៣០​ភាគរយ​នៃ​កំណើន​ទាំងអស់នេះ​។​

​សូមបញ្ជាក់ថា កាលពី​ឆ្នាំ​២០១៩ ខេត្តបាត់ដំបង​ទទួលបាន​ភ្ញៀវទេសចរ​ជិត ៦៧​ម៉ឺន​នាក់ ក្នុងនោះ​ភ្ញៀវ​ជាតិ​ជាង ៥​ម៉ឺន​នាក់ និង​ភ្ញៀវទេសចរ​អន្តរជាតិ​ជាង ១១​ម៉ឺន​នាក់ ដែល​ចំនួន​នេះ​មានការ​កើនឡើង ៨,១២​ភាគរយ បើ​ប្រៀបធៀប​ទៅនឹង​ឆ្នាំ​២០១៨​។ ខេត្តបាត់ដំបង​ជា​ខេត្ត​មួយ ដែលមាន​ភោគផល​ធម្មជាតិ​សម្បូរបែប និង​ទីតាំង​ប្រវត្តិសាស្ត្រ​ជាច្រើន ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ​ទាំង​ជាតិ និង​អន្តរជាតិ មក​ទស្សនា​សម្រាក​លំហែកាយ និង​កម្សាន្ត នៅតាម​បណ្តា​តំបន់​ទេសចរណ៍​នានា​ក្នុង​ខេត្ត ទាំង​តំបន់​ទេសចរណ៍ធម្មជាតិ កែច្នៃ វប្បធម៌ និង​ប្រវត្តិសាស្ត្រ ជាពិសេស​ខេត្ត​មាន​សណ្ឋាគារ​ចំនួន ៤៩​កន្លែង​, ផុះ្ទ​សំណាក់ ៨៥​កន្លែង និង​ភោជនីយដ្ឋាន​-​អាហា​រដ្ឋា​ន​ចំនួន ៦៨​កន្លែង ដែល​បាន​កំពុងដំណើរការ ផ្តល់ជូន​នូវ​សេវា​ស្នាក់នៅ និង​ចំណីអាហារ ប្រកបដោយ​ភាពកក់ក្តៅ និង​មាន​គុណភាព ជូន​ដល់​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​៕​

ដោយ​៖​សម្ផស្ស​

spot_img
×