Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ព្រះមិនប្រោស! ឪពុកតិរច្ឆាន​​ចៃដន្យ​​ត្រូវ​​សមត្ថកិច្ច​​​ប្រទះ ដេញ​​​ចាប់​​​ទាំង​​​កណ្តាល​​​ព្រៃ ខណៈ​​បំរុង​​យក​​សព​​កូន​​ស្រី​​ផ្លុង​​ចោល (មានវីដេអូ)

spot_img

​ឃាតករជាឪពុក​ម្នាក់​ត្រូវបាន​ចាប់ខ្លួន បន្ទាប់ពី​សាកសព​កូនស្រីវ័យជំទង់របស់​គាត់​ ត្រូវបាន​រកឃើញ​នៅក្នុង​ឃ្លុប​ក្រោយ«​គូទ​» រថយន្ត​របស់គាត់ ។ ប៉ូលីស​នៅក្នុង​ប្រទេស​ម៉ាឡេស៊ី និយាយថា មន្ត្រី​ម្នាក់​បាន​ប្រទះឃើញ​រថយន្ត​១​គ្រឿង ត្រូវបាន​ចត​ចោល​នៅលើ​ចិញ្ចើមផ្លូវ ក្បែរ​ព្រៃ​មួយ នៅវេលា​ម៉ោង ៥ និង ៥០ នាទី ល្ងាច ។​

​ប៉ូលីស​បន្តថា ខណៈ​ពេលនោះ​ផងដែរ បុរស​ម្នាក់​មានឈ្មោះ Yap Kak Min អាយុ ៣៣ ឆ្នាំ បាន​កំពុង​ឈរ​នៅ​ខាងក្រោយ​រថយន្ត ខណៈដែល​ឃ្លុប​ក្រោយ​របស់​វា​បើកចំហរ ។ ភ្លាមៗ​នោះ មន្ត្រី​ក៏បាន​ដើរ​សំដៅទៅ និង​ចាប់ផ្តើម​ត្រួតពិនិត្យ​បុរស​រូបនោះ​, ភ្លាមៗ​នោះ Min ប្រញាប់ប្រញាល់​បិទ​ឃ្លុប​រថយន្ត និង​គេចខ្លួន​យ៉ាង​លឿន ។​

​ឃើញ​សភាព​គួរ​ឲ្យ​សង្ស័យ​បែបនេះ មន្ត្រី​ក៏បាន​ដេញតាម Min ។ កម្លាំង​សមត្ថកិច្ច​អាចធ្វើ​ការឃាត់ខ្លួន​ជនសង្ស័យ​បាន បន្ទាប់ពី​ធ្វើ​សកម្មភាព​ដេញតាម​ចាប់​ចម្ងាយ​ដី​ប្រហែល ៥ គីឡូម៉ែត្រ ។​

​នៅពេល​ត្រួតពិនិត្យ​ឃ្លុប​រថយន្ត ពួក​មន្ត្រី​បាន​រកឃើញ​ក្មេងស្រី​ជំទង់​ម្នាក់​បាន​ស្លាប់​ទៅហើយ ។ បន្ទាប់​ធ្វើការ​ស៊ើបអង្កេត ក្មេងស្រី​រងគ្រោះ​ត្រូវបាន​បញ្ជាក់​មានឈ្មោះ​ថា Nasreen Tan Chai Wei អាយុ ១៣ ឆ្នាំ ហើយ​នាង​គឺជា​កូនស្រី​បង្កើត​របស់ Min តែម្តង ។​

​ផ្អែក​តាម​ការស៊ើបអង្កេត​ដំបូង បាន​បញ្ចេញ​ថា ក្មេងស្រី​ត្រូវបាន​សម្លាប់​នៅ​ព្រឹក​ថ្ងៃនោះ ហើយ​សាកសព​របស់​នាង​ត្រូវបាន​លាក់ទុក​នៅក្នុង​ឃ្លុប​ក្រោយ​រថយន្ត ។​

​សមត្ថកិច្ច​ជឿថា Min ជា​កម្មករ​រោងចក្រ​ម្នាក់​កំពុង​ព្យាយាម​យក​សាកសព​កូនស្រី​រប​ស់​ខ្លួន មក​ផ្លុ​ង​ចោល​នៅក្នុង​ព្រៃ ។ ករណី​ស្លាប់​របស់​នាង​ត្រូវបាន​ជឿថា​រឹត​.​ក​សម្លាប់ ។​ ​ទោះយ៉ាងណា សារព័ត៌មាន​ពុំបាន​បញ្ចេញ​ថា មូលហេតុ​ដែល​នាំ​ឲ្យ​ឪពុក​តិរច្ឆាន​រូបនេះ សម្លាប់​កូនស្រី​ដ៏​សាហាវព្រៃផ្សៃ​យ៉ាងនេះ​នោះទេ ៕​ ចន្ទី

spot_img
×