Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការ​ឃុំខ្លួន​បុរស​ម្នាក់​ជា​ឪពុកចុង ដែល​កាច់​ដៃ​កាច់​ជើង​​កុមារា ម្នាក់​ជា​កូនដើម​

spot_img

​ឧ​ត្ត​រ​មានជ័យ​៖ លោក​លឹម ចន្ថា ចៅក្រម​ស៊េ​ី​ប​សួរ​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ​២០២០ ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បុរស​ម្នាក់​ដាក់ពន្ធនាគារ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ជា​បណ្ដោះអាសន្ន ពីបទ ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​កាច់​ដៃ​កាច់​ជើង​កុមារា​ម្នាក់ និង ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី ២៥, ២៨ ខែ មេសា ឆ្នាំ ២០២០ ។​

​ជន​ត្រូវ​ចោទ​ឈ្មោះ ធួន ផា​ណា រស់នៅ​ភូមិ​ឈូក ឃុំ​សំរោង ស្រុក​សំរោង​ខេត្តឧត្ដរមានជ័យ​។​

​សូមបញ្ជាក់ថា កងកម្លាំង​សមត្ថកិច្ច​ ចាប់ខ្លួន​បុគ្គល​ម្នាក់​បន្ទាប់ពី​បង្ហោះ​ផ្សព្វផ្សាយ​វីដេអូ​បង្ហាញ​ពី​អំពើ​ឃោរឃៅ និង​ទារុណកម្ម​ទៅលើ​កុមារ​។​

​កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០, វីដេអូ​បង្ហោះ​តាម​បណ្តាញ Facebook បង្ហាញ​ពី​អំពើ​ឃោរឃៅ និង​ទារុណកម្ម​ទៅលើ​កុមារ​អាយុ ៧​ខែ និង​មាន​ចោទ​អំពី​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ ថែមទាំង​គំ​រា ម​ទៅលើ​ក្មេងរងគ្រោះ និង​ម្តាយ​។ ក្រុមការងារ CPU បានទទួល​ដំណឹង​អំពី​វីដេអូ​នេះ និង​បានចាប់ផ្តើម​ធ្វើការ​ស៊ើបអង្កេត​។​

​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ក្រសួងមហាផ្ទៃ​, បុរស​អាយុ​៣៤​ឆ្នាំ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន​ដើម្បី​សួរនាំ​។​

​ករណីនេះ​ជា​គំរូ​ដ៏​ល្អ​មួយ​ដែល​បង្ហាញ​ពី​ការប្តេជ្ញា​របស់​នគរបាល​ជាតិ​កម្ពុជា និង​CPU ចំពោះ​ការស៊ើបអង្កេត​ទៅលើ​វីដេអូ​ដែល​បង្ហាញ​ពី​អំពើ​ហឹ​ង្សា ឬ​រូបភាព​បៀតបៀន​កេរ្តិ៍ខ្មាស់​លើ​កុមារ បន្ទាប់ពី​យើង​បានទទួល​ដំណឹង​។ សូម​អបអរសាទរ​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ក្នុងការ​ស៊ើបអង្កេត​មួយ​នេះ​។​

​កាលពី​ថ្ងៃទី​១៣​ខែឧសភា ឆ្នាំ​២០២០ ​ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​កោះហៅ​ឈ្មោះ ធួន ផា​ណា ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ពាក់ព័ន្ធ​ករណី​ប្រើ​អំពើ​ហឹ​ង្សា​កាច់​ដៃ​កាច់​ជេ​ី​ង​កូនចុង​របស់ខ្លួន កាលពី​ថ្ងៃ​២៨ ខែមេសា ឆ្នាំ​២០១៩ ជា​អនីតិជន​ដែល​បែកធ្លាយ​តាម​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០៕

ដោយ​៖​កូ​ឡាប​

 

spot_img
×