ភ្នំពេញ៖ រថយន្ដ ២គ្រឿង បុកគ្នាត្រង់ចំណុចផ្លូវកែងបណ្ដាលឲ្យស្ដ្រីមានផ្ទៃពោះម្នាក់ក្នុងរថយន្ដរងរបួស ចំណែកឯរថយន្ដវិញរងការខូចខាតទាំងសងខាងយ៉ាងដំណំ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបង្កឲ្យមានភ្ញាក់ផ្អើលកាលពីវេលាម៉ោង៩ យប់ នៅថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវបេតុង ក្នុងភូមិព្រៃពពែល សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
បើយោងតាមប្រភពពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្ដហាយឡិនឌ័រមួយគ្រឿងពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ2BD-0489 ជិះគ្នា៣ដោយនៅក្នុងរថយន្ដមានស្ដ្រីមានផ្ទៃម្នាក់លុះពេលមកដល់ផ្លូវបំបែកជាបួនជាចំណុចកើតហេតុ ក៏ត្រូវរថយន្ដ ស៊េរីទំនើបម៉ាកឡង់គ្រីស័រ ពណ៌សពាក់ផ្លាកលេខស្វាយរៀង 2B-9666 ក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន ជិះគ្នា៤នាក់ បានបើកបុកពីចំហៀងនៃរថយន្ដហាយឡិនឌ័រ បណ្ដាលឲ្យរងរបួសស្ដ្រីមានផ្ទៃពោះនៅក្នុងរថយន្ដបាន បព្ជូានទៅមន្ទីរពេទ្យភ្លាមៗ។ ចំណែកឯរថយន្ដទាំង២គ្រឿងរងការខូចខាតទាំងសងខាង។
ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ បានឲ្យភាគីទាំង២សម្រួលគ្នា ក៏ម្ចាស់រថយន្ដឡង់គ្រីស័រ ព្រមសងសំណងជាទឹកប្រាក់ចំនួន៧០០ដុល្លារ ដើម្បីបញ្ចប់រឿង៕
ដោយភត្រា