Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នៅត្រង់ចំណុច​សំណង់​មិន​រៀបរយ ផ្លូវ​ ៦០​ម៉ែត្រ​ ល្បី​សម្បូរ​ថ្នាំញៀន សមត្ថកិច្ច​​ឃាត់ខ្លួន​បុរស​ម្នាក់ រក​ឃេី​ញ​ក្រាម​ស​ថ្លា ២​កញ្ចប់ ពេល​កំពុង​ឈរ​លក់​ថ្នាំ

spot_img

​ភ្នំពេញ ៖ ឃាត់ខ្លួន​បុរស​ម្នាក់ បន្ទាប់ពី​ប្រទះ​ឃេី​ញ​កំពុង​ឈរ​លក់​ថ្នាំញៀន ដោយ​ដកហូត​វត្ថុតាង ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ០២​កញ្ចប់ រួច​នាំយកទៅ​ស្នាក់ការ​ប៉ុស្តិ៍ ដេី​ម្បី​សាកសួរ​បន្ត កាលពី​វេលា​ម៉ោង​០០និង០៥​នាទី​យប់​រំលងអធ្រាត្រ ឈានចូល​ថ្ងៃ​សុក្រ ទី​១៥ ខែឧសភា ឆ្នាំ​២០២០​នេះ នៅត្រង់ចំណុច​សំណង់​មិន​រៀបរយ ផ្លូវ​៦០​ម៉ែត្រ ក្នុងភូមិ​ព្រែក​តា​ឡុង សង្កាត់​ចាក់អង្រែ​លេី ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។

​ជនសង្ស័យ​មានឈ្មោះ ចក់ រ៉ាវី អាយុ ២៦​ឆ្នាំ មុខរបរ មិន​ពិតប្រាកដ មានស្រុក​កំ​ណេ​ី​ត នៅ​ភូមិ​បេង ឃុំ​ថ្ម​ពូន ស្រុក​ក​ញ្ច្រៀ​ច ខេត្តព្រៃវែង ។​

​លោក​វរសេនីយ៍ត្រី អុំ រតនា នាយប៉ុស្តិ៍​ចាក់អង្រែ​លេី បាន​ប្រាប់​ឲ្យ​ដឹងថា មុន​ឈានដល់​ការឃាត់ខ្លួន​ជនសង្ស័យ​ខាង​លេី​នេះ ក្រោម​ការបញ្ជា​ដឹកនាំ​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ម៉េង វិមាន​តារា អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ​នោះទេី​ប កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ចាក់អង្រែ​លេី ដឹកនាំ​ដោយ​រូបលោក​ដែលជា​នាយប៉ុស្តិ៍ បាន​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​មកដល់​ចំណុច​កេី​ត​ហេតុ​ខាង​លេី ក៏​ប្រទះ​ឃេី​ញ​ជនសង្ស័យ​ឈ្មោះ ចក់ រ៉ាវី កំពុង​ឈរ​លក់​ថ្នាំញៀន​តាម​ទីសាធារណៈ​ទាំង​កណ្ដាលយប់​ស្ងាត់ លុះ​ពេល​ឃេី​ញ​សមត្ថកិច្ច ក៏​ស្ទុះ​រត់គេចខ្លួន ចូលទៅក្នុង​ច្រក​ដេី​ម្បី​រត់គេចខ្លួន តែ​រត់​មិន​រួច​ក៏​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​រត់​ដេញតាម​ចាប់​ឃាត់ខ្លួន​បាន និង​សុំ​ធ្វើការ​ត្រួតពិនិត្យ​ឆែកឆេរ រក​ឃេី​ញ​ក្រាម​ពណ៌​ស​ថ្លា (​សង្ស័យ​ជា​គ្រឿងញៀន​) ២​កញ្ចប់ ទេី​ប​ឃាត់ខ្លួន​យកមក​ធ្វេី​ការសាកសួរ​នៅ​ប៉ុស្តិ៍នគរបាល​ចាក់អង្រែ​លេី​តែម្ដង​។

​នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ​បាន​ឆ្លេី​យ​សារភាពថា វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​នោះ មាន​៖ ក្រាម​ពណ៌​ស​ថ្លា ចំនួន​២​កញ្ចប់​ថង់​តូច ពិតជា​របស់ខ្លួន​ប្រាកដ​មែន ។

​ប​ច្ចុ​ប​ន្ប​ន្ន​ជនសង្ស័យ​ឈ្មោះ ចក់ រ៉ាវី កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌមានជ័យ ដើម្បី​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

ដោយ​៖​សា​ម៉េ​ត​

spot_img
×