Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន Facebook ប្រេី​ប្រព័ន្ធ AI (Artificial Intelligence) ក្នុងការ​ត្រួតពិនិត្យ​មេី​ល​ព័ត៌មាន​មិន​ពិត និង​ការ​កេងចំណេញ​ផ្សេងៗ​

spot_img

​ភ្នំពេញ ​៖ ​ព័ត៌មាន​មិន​ពិត គឺជា​ចំណុច​ដ៏​រសើប​បំផុត​មួយ​ក្នុងការ​ធ្វើឱ្យ​មនុស្ស​មានការ​ភាន់ច្រឡំ​ចំពោះ​ព្រឹត្តិការណ៍​ផ្សេងៗ ជាពិសេស​នៅពេលដែល​ពិភពលោក​ទាំងមូល​កំពុង​ធ្វើការ​ប្រយុទ្ធប្រឆាំង និង​ទប់ស្កាត់​យ៉ាងខ្លាំង​ទាក់ទង​ទៅនឹង​ជម្ងឺ COVID-19 ។​នេះ​បើតាម​ការផ្សាយ​របស់ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេក វិទ្យា​​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ឲ្យ​ដឹងបន្តថា ​ក្នុងនោះ​ប្រទេស​កម្ពុជា​យើង​ក៏បាន​នឹង​កំពុងតែ​ខំប្រឹង​តាមដាន ដេី​ម្បី​ទប់ស្កាត់​នឹង​ព័ត៌មាន​ក្លែងក្លាយ​ទាំងនោះ​ផងដែរ​។

​ដេី​ម្បី​ទប់ស្កាត់​ការផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត និង​បំភាន់​នៅ​លេី​បណ្ដាញ​សង្គម​ក្រុមហ៊ុន Facebook បាន​ប្រេី​ប្រព័ន្ធ AI ដេី​ម្បី​ធ្វេី​ការតាមដាន​ព័ត៌មាន​មិន​ពិត​ទាក់ទង​ទៅនឹង​ជម្ងឺ COVID-19 ដែល​អាច​ធ្វេី​ឱ្យ​លោកអ្នក​មានការ​ភាន់ច្រឡំ​ទៅ​លេី​ការរីក​រាលដាល ឬ ការព្យាបាល​នៃ​ជម្ងឺ​នេះ​។ ជាក់ស្ដែង​វា​ពិតជា​មានការ​លំបាក​ខ្លះៗ​ហើយ​ក្នុងការ​ទប់ស្កាត់ និង​បង្ក្រាប​ការលក់​ផលិតផល​ក្លែងក្លាយ​សម្រាប់​ការពារ​ការឆ្លង​នៃ​ជម្ងឺ COVID-19 ដែលមាន​ដូចជា​៖ ម៉ាស់​បិទមុខ ទឹក​លាងដៃ និង​ឧបករណ៍​ធ្វេី​តេស្ត​ទាំងនោះ ដោយសារតែ​ជនខិលខូច​ធ្វេី​ការកែ​រូបភាព​តែ​បន្តិចបន្តួច ក៏​អាច​ធ្វើការ​បំភាន់​ភ្នែក​អ្នកតាមដាន ឬ ប្រព័ន្ធ AI បាន​បាត់ទៅហើយ​។ ព្រោះតែ​ពិបាក​ក្នុងការ​ក្នុង​ការវិភាគ​ព័ត៌មាន ក៏ដូចជា​រូបភាព​ក្លែងក្លាយ​ទាំងនោះ ក្រុមហ៊ុន​បាន​ប្រេី​ប្រព័ន្ធ SimSearchNet ដែលជា​ប្រព័ន្ធ​បង្កើតឡើង ដេី​ម្បី​ចាប់​ភស្តុតាង​ក្នុង​រូបភាព​ដែល​សឹងតែ​ដូចគ្នា​បេះបិទ​។

“​ដោយ​ការ​ប្រេី​ប្រាស់​បច្ចេកវិទ្យា​ថ្មីៗ ក្រុមហ៊ុន Facebook បាន​ធ្វេី​ការដាក់​បម្រាម​តាម​បណ្ដាញ​សង្គម​របស់​ពួកគេ ជាង​៥០​លាន​បម្រាម​មកហើយ ទាក់ទង​ទៅនឹង​ការឆ្លង​រីក​រាលដាល​នៃ​ជម្ងឺ COVID-19 កាលពី​អំឡុង​ខែមេសា​កន្លងទៅនេះ​។ ដោយឡែក​ចាប់ពី​ថ្ងៃទី​១ ខែមីនា Facebook បាន​ធ្វេី​ការលុបចោល​នូវ​ការផ្សព្វផ្សាយ​លក់ ម៉ាស់​បិទមុខ ទឹក​លាងដៃ ឧបករណ៍​ធ្វើតេស្ត​រក​ជម្ងឺ COVID-19 បាន​ប្រមាណ​ជា ២.៥​លាន ហើយ​ក្រុមហ៊ុន​ក៏បាន​សហការ​ជាមួយ​អង្គការ ប្រមាណ​ជា​៦០​ផ្សេងទៀត ដេី​ម្បី​ត្រួតពិនិត្យ​តាមដាន​ព័ត៌មាន​ក្លែងក្លាយ​ជុំវិញ​ពិភពលោក​ដែល​សរសេរ​ជា​ភាសា​ផ្សេងៗ​គ្នា​ប្រហែល​៥០​ផងដែរ​” នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បានបញ្ជាក់​យ៉ាង​ដូច្នេះ​៕​

ដោយ​៖​កូ​ឡាប​

spot_img
×