Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្ងៃទី ១៥ ឧសភា ក្រសួងសុខាភិបាល ពុំ​រកឃើញ​ករណី​ជំងឺ COVID-19 ថ្មី​ទេ

spot_img

​ភ្នំពេញ​៖ ក្រសួងសុខាភិបាល​បានចេញ​ប្រកាស​ព័ត៌មាន​ថា​ ​រហូតដល់​ម៉ោង ៨:០០​នាទី​ព្រឹក ថ្ងៃទី ១៥ ឧសភា ២០២០ យើង​ពុំ​រកឃើញ​ករណី​ជំងឺ COVID-19 ថ្មី​ទេ ជា​សរុប​ប្រទេស​យើង​មាន​ករណី​ជំងឺ​កូ​វីដ​១៩​សរុប​ចំនួន​១២២​ករណី​ដដែល និង មិនមាន​ករណី​ជាសះស្បើយ​ករណី​ថ្មី​ទេ ដូច្នេះ​ករណី​ជាសះស្បើយ​សរុប​មាន​ចំនួន​១២១​នាក់ ស្លាប់​គ្មាន និង​អ្នកជំងឺ​នៅសល់​សំរាក​ព្យាបាល​នៅ​ពេទ្យ​ចំនួន​តែ ១​នាក់​ប៉ុណ្ណោះ ។

ពិតមែនតែ​ពុំ​រកឃើញ​ករណី​ថ្មី​ក៏ដោយ សូម​បងប្អូន​បន្ត​ប្រយ័ត្ន​ជាប់​ជានិច្ច ដោយ​ធ្វើ​អនាម័យ នៅ​ឃ្លាតឆ្ងាយ​ពីគ្នា មិន​ចេញ​ក្រៅ​ផ្ទះ​បើ​មិនចាំបាច់ ព្រោះ​ប្រទេសជិតខាង​យើង​និង​ពិភពលោក​កំពុង​បន្ត​រាតត្បាត​ជំងឺ​កូ​វីដ​១៩ ដ៏​ខ្លាំងក្លា​នៅឡើយ ។

​យើង​ត្រូវ​បន្ត​អនុវត្ត​គម្លាត​សង្គម​បន្តទៀត ដូចជា​ពន្យា​ការរៀប​អាពាហ៍ពិពាហ៍ ពិធីជប់លៀង ការចាក់​ធុងបាស​រាំ ។ ល​។
​យើង​ត្រូវ​បន្ត​គម្លាត​បុគ្គល​បន្តទៀត ដូចជា​អង្គុយ​គម្លាត​ពីគ្នា ឈរ​រងចាំ​គម្លាត​ពីគ្នា ឈរ​ជជែក​គ្នា​គម្លាត​ពីគ្នា ។ ល​។
​សូមបញ្ជាក់ថា ប្រទេស​យើង​រកឃើញ​ករណី​ជំងឺ​កូ​វីដ​១៩​ដំបូង​បំផុត​នៅ​ថ្ងៃទី ២៧ មករា ២០២០ ។
​យើង​បានធ្វើ​តេស្ត​ចំនួន 14615 ស្មើនឹង 899 ក្នុង​១​លាន​នាក់​
​ព័ត៌មាន​បន្ថែម​សូម​ទាក់ទង​លេខ ១១៥៕

ដោយ​៖​កូ​ឡាប​

 

spot_img
×