Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

នគរបាល​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ លួច​គាស់​ផ្ទះ យក​រថយន្ត​ម៉ាក​ឡិច​ស៊ី​ស RX៣០០ និង​ម៉ូតូ​

spot_img

​ភ្នំពេញ​៖ អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ បាន​ឲ្យ​ដឹងថា នៅ​ថ្ងៃទី​១៤ ឧសភា ២០២០ វេលា​ម៉ោ​១៤ និង​០០​នាទី ប៉ុស្តិ៍នគរបាល​រដ្ឋបាល​គោក​ឃ្លាង ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់ ករណី​លួច​ម៉ូតូ និង​ឡាន នៅ​ចំណុច​ក្នុងផ្ទះ​លេខ​៥៧ ផ្លូវ​បេតុង ក្រុម​១ ភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ កាលពី​ថ្ងៃទី​១៤ ឧសភា ២០២០ វេលា​ម៉ោង​៥ និង​២០​នាទី​ភ្លឺ ។

​ជនសង្ស័យ​ឈ្មោះ ឡា តា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ ស្នាក់នៅ​ផ្ទះជួល​លេខ​១៨០ ផ្លូវជាតិ​លេខ​៥ ភូមិ​បឹង​ឈូក សង្កាត់​គីឡូ​តិ៍​ម៉ែត្រ​លេខ​៦ ខណ្ឌឫស្សីកែវ (​មាន​សារធាតុ​ញៀន​) បានធ្វើ​សកម្មភាព​លួច​គាស់​ទ្វា​ផ្ទះ​លួច​យក​ឡាន និង​ម៉ូតូ​របស់​ជនរងគ្រោះ​ឈ្មោះ យ៉ាន ម៉េង​ហៃ ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​លក់ដូរ ស្នាក់​នៅផ្ទះ​លេខ​៥៧ ផ្លូវ​បេតុង ក្រុម​១ ភូមិ​ដំណាក់ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។ សម្ភារ​បាត់បង់ ម៉ូតូ​១​គ្រឿង ម៉ា​កនិច ពណ៌​ខៀវ​លា​យស ផលិត​ឆ្នាំ​២០១៨ ពាក់​ផ្លាកលេខ​ភ្នំពេញ 1HB-4710 , សម្ភារ​បន្សល់​ទូក រថយន្ត​១​គ្រឿង ម៉ាក​ឡិច​ស៊ី​ស​RX៣០០ ពណ៌​ស ផលិត​ឆ្នាំ​២០០៤ ពាក់​ផ្លាកលេខ​ភ្នំពេញ​2AD-7263 ។

​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​អនុវត្តតាម​នីតិវិធី ៕

ដោយ​៖​កូ​ឡាប​


spot_img
×