Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំភើប​ជំនួស​! ក្មេងស្រី​លក់​ផ្កា​ក្រោម​ស្ពាន ល្បី​អង្គុយ​ចង​សក់​កាច់រាង​ដូច​ម៉ូ​ដែល ចុងក្រោយ​ទទួលដំណឹង​ល្អ​ដ៏​មិន​នឹកស្មាន​

spot_img

​ថៃ​៖ ក្មេងស្រី​ម្នាក់​ដែល​មុខមាត់​ស្រស់​ផូរផង់ បាន​មានសំណាង​ត្រូវបាន​អនុញ្ញាត​ឲ្យ​រៀន​បង្ហាញ​ម៉ូត​ដោយ​ឥតគិតថ្លៃ បន្ទាប់ពី​រូបភាព​១​សន្លឹក​នាង​អង្គុយ​លក់​​​ផ្កា​នៅ​ច្រកចូល​នៃ​ផ្លូវ​ប្រសព្វ Rama 9 និង Phet Uthai ក្នុង​ទីក្រុង​បាងកក ដែល​ត្រូវបាន​អ្នកប្រើប្រាស់​អ៊ីនធឺណិត​ម្នាក់​ចាប់អារម្មណ៍ និង​លួច​ថត​បង្ហោះ ដោយសារតែ​ចាប់អារម្មណ៍ ចំពោះ​សកម្មភាព​នាង​ចង​សក់ ក្នុង​កាយវិការ​ប្រៀប​ដូច​នាង​កំពុង​បង្ហាញ​ម៉ូត​អ៊ីចឹង​។​

​យ៉ាងណាមិញ រូបថត​១​ប៉ុ​ស្ត​របស់​នាង​ដែល​មើលទៅ​ហាក់ដូចជា​កំពុង​បង្ហាញ​ម៉ូត នៅ​ទីសាធារណៈ​បែបនេះ ដែល​ទទួលបាន​ការចាប់​អារម្មណ៍ និង​ចែករំលែក​យ៉ាង​ផុសផុល​នៅលើ​បណ្តាញ​សង្គម​នៃ​ប្រទេស​ថៃ នៅពេលនេះ បានធ្វើ​ឲ្យ​មហាជន​បាន​ស្គាល់​ពី​ស្ថានភាព​ជីវិត របស់​នាង​កាន់តែច្រើន​។​

​ក្មេងស្រី​រូបនេះ​មាន​ឈ្មោះថា ផន​វី​ផុង ភី​ន ឬ ឈ្មោះ​ក្រៅ ណង ជេ​វ​វី អាយុ ៩ ឆ្នាំ រៀន​ថ្នាក់​ទី​៣ ។ នាង​គឺជា​កូនស្រី​ដ៏​ក​ត្ត​ញូ​ម្នាក់​នៅក្នុង​គ្រួសារ ដោយ​នាង​តែងតែ​ជួយ​ធ្វើ​កិច្ចការងារ​ផ្ទះ និង​ឆ្លៀត​ជួយ​ឪពុកម្តាយ​ក្រីក្រ​របស់​នាង ដោ​យមក​លក់​កម្រងផ្កា​នៅទីនេះ រៀងរាល់​ពេល​ល្ងាច បន្ទាប់ពី​នាង​ចាក​ចេញពី​សាលារៀន​។ នាង​មាន​ក្តី​សុ​បិ​ន្ទ​នៅ​ថ្ងៃ​អនាគត គឺ​ចង់​ក្លាយជា​គ្រូពេទ្យ​ម្នាក់ ។

នាង​ក៏​ចូលចិត្ត​ច្រៀង និង​រាំ ផងដែរ ។ គ្រប់​ពេលដែល​នាង​ទៅ​លក់ នាង​តែងតែ​ឆ្លៀត​មើល​បន្ថែម​ចំណេះដឹង​​តាមរយៈ​វីដេអូ​នៅលើ Youtube ដូចជា​របៀប Makeup ជាដើម​។​

​ក្រោយពី​នាង​ល្បី​នៅលើ​អ៊ីនធឺណិត អ្នកចាត់ការ​ដៃឯក​ខាង​ម៉ូ​ដែល​ឈ្មោះ វី​រី​យ៉ា​ភុង អាត​ចា​ហាន ក៏បាន​ប្រកាស​ស្វែងរករ​កនាង ហើយ​ទីបំផុត ក៏បាន​ជួប និង​ផ្តល់ឱកាស​ឲ្យ​នាង​បាន​រៀន​ការសម្តែង និង​ការដើរ​បង្ហាញ​ម៉ូដ ដោយ​មិន​គិតថ្លៃ​នោះទេ​។ នេះ​អាច​ចាត់ទុកថា ជា​សំណាង​មួយ​របស់​នាង​ហើយ ព្រោះថា ថ្លៃ​រៀន​ការដើរ​បង្ហាញ​ម៉ូដ និង​សម្តែងនេះ គឺ​ពិតជា​ត្រូវ​ចំណាយលុយ​មិនតិច​នោះទេ ឬក៏​អាច​និយាយបានថា វាសនា​មនុស្ស​ម្នាក់​ៗមើលមិនឃើញ​នោះទេ​៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ sanook)​

spot_img
×