Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សាលារៀន​នឹង​បើក​អាជីវកម្ម​ទ្បើង​វិញ នៅ​ខែវិច្ឆិកា​ខាងមុខ ខណៈ​ការសិក្សា​តាម​អន​ទ្បា​ញ មាន​ទាំង​គុណ​ស​ម្បិ​ត្ត​និង​គុណវិបត្តិ​

spot_img

​ភ្នំពេញ​៖ តាម​ការ​ឲ្យ​ដឹង សាលារៀន​នឹង​បើក​ទ្បើង​វិញ​នៅ​ខែវិច្ឆិកា​ខាងមុខ ដោយ​អាស្រ័យ​ទៅតាម​ស្ថានការណ៍​ជាក់ស្តែង ខណៈដែល ការសិក្សា​តាម​អន​ទ្បា​ញ​មាន​ទាំង​គុណ​ស​ម្បិ​ត្ត​និង​គុណវិបត្តិ​។​

​ដោយ​វីរុស​កូ​វីដ​១៩ ជា​បញ្ហា​ធំ នៅលើ​សកលលោក រួមទាំង​កម្ពុជា​ផង ធ្វើអោយ​នៅតាម​សាលារៀន​និង​មហាវិទ្យាល័យ​នានា ត្រូវ​ផ្អាក​សិក្សា​នៅ​កន្លែង និង​បិទ​សាលា ដោយមាន​ការបើក​បង្រៀន​តាម​អន​ទ្បា​ញ និង​ការផ្តល់​ឯកសារ​និង​លំ​ហាត់​តាម​ប្រព័ន្ធ​អេ​ទ្បិ​ច​ត្រូ​និក និង​ការបង្រៀន​តាម​ទូរទស្សន៍​។ ក្នុងនោះ​សិស្ស​មួយចំនួន​ពិសេស​សិស្ស​តូចៗ នៅ​ថ្នាក់ទាប​អាច​ចាប់យក​ចំនេះ​នេះ​បាន​តិចតួច តាម​ការបង្រៀន​មិនផ្ទាល់​នេះ​។​

​អ្នកស្រី ចរិយា ពិសី មានកូន​២​នាក់ បាន​ឲ្យ​ដឹងថា កូន​របស់គាត់​រៀន​អន​ទ្បា​ញ​ពេល​ចូលឆ្នាំ​ខ្មែរ​ហើយ ដែល​ត្រូវ​រៀន​តាម​ក្រុម​។ ក្នុង​ក្រុម​នោះ គ្រូបង្រៀន បាន​ផ្ញើ​ឯកសារ​ជា​មេរៀន និង​លំ​ហាត់​ដើម្បី​ធ្វើការ​អនុវត្ត​។ ដោយ​ផ្ទះ​របស់​អ្នកស្រី​មាន​គ្នា​តិច មិនមាន​អ្នកមើល​កូន​ពេល​អ្នកស្រី​ចេញមក​លក់ដូរ ទើប​អ្នកស្រី​ចំណាយពេល​ប្រមាណ​ជា​១​ម៉ោង​សម្រាប់​ទាញយក​ឯកសារ​នោះ យកមក​ឲ្យ​កូន​ដើម្បី​រៀន​។​

​អ្នកស្រី បាន​និយាយថា នៅពេល​បិទ​សាលា​បែបនេះ ធ្វើអោយ​អ្នកស្រី​ម​ជួប​ការលំបាក ដោយ​អ្នកស្រី​មិនមាន​ពេល​គ្រប់គ្រាន់ ក្នុងការ​បង្រៀន​កូន​នៅផ្ទះ​តាម​ទូរស័ព្ទ ឬ​តាម​ទូរទស្សន៍​ទេ​។ ដូច្នេះ​កូន​របស់គាត់​រៀន​បាន​តិច ទោះបីជា​មានការ​បង្រៀន​តាម​ទូរទស្សន៍​ក៏ដោយ ក៏​អ្នកស្រី​មិនបាន​ឲ្យ​កូន​គាត់​មើល​ដោយ​មិន​ទុកចិត្ត​ពេល​កូន​មើល​ទូរទស្សន៍​ខ្លួនឯង​។​

​ដោយឡែក​សម្រាប់​និស្សិត​ដែល​សិក្សា​ថ្នាក់​មហាវិទ្យាល័យ បានបង្ហាញ​ទស្សន​ថា ការរៀន​តាម​អន​ទ្បា​ញ មាន​ទាំង​ចំណុច​វិ​ជ្ច​មាន និង​អ​វិ​ជ្ច​មាន ព្រោះថា នេះ​មិនមែនជា​ការរៀន​នៅតាម​សាលា​ឬ​ក្នុង​ថ្នាក់រៀន ដែលមាន​គ្រូ និង​សិស្ស​ប្រាស្រ័យ​ផ្ទាល់​នោះទេ​។ គុណសម្បត្តិ​នៃ​ការរៀន​តាម​អន​ទ្បា​ញ គឺ​ទី​១​អត់​សូវ​មាន​សំពាធ​ពី​អ្នក​នៅ​ជុំវិញខ្លួន​គឺ​យើង​នៅតែ​ក្នុង​បន្ទប់ ប៉ុន្តែ​ដូចជា​ពិបាក​សួរ​គ្រូ​ជាដើម​៕

ដោយ​៖​សម្ផស្ស​

 


spot_img
×