Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជ្ញាធរ​រកឃើញ​ជន​ជាតិ​វៀតណាម ២៤​នាក់​ដែល​បាន​ត្រឡប់​មកពី​ប្រទេស​រុស្សី មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​

spot_img

​វៀតណាម​រកឃើញ​អ្នក​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី​ចំនួន ២៤​នាក់​នៅ​ថ្ងៃ​សុក្រ​នេះ ដែល​ករណី​ឆ្លង​ទាំងអស់នេះ គឺ​កើត​លើ​ជនជាតិ​វៀតណាម ដែល​ត្រឡប់​មកពី​ប្រទេស​រុស្សី​វិញ​។ អ្នក​ទាំងនោះ ត្រូវបាន​អាជ្ញាធរ ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក ពេល​ត្រឡប់​មកពី​ប្រទេស​រុស្សី​វិញ​។ នេះ​បើតាម​ការបញ្ជាក់​របស់​ក្រសួងសុខាភិបាល​។​

​វៀតណាម ត្រូវបាន​គេ​មើលឃើញថា ជា​ប្រទេស​ដែល​អាច​ទប់ស្កាត់​ការឆ្លង​រាតត្បាត​វីរុស COVID-19 បាន​យ៉ាង​មាន​ប្រសិទ្ធភាព ដោយ​ប្រទេស​នេះ​មិនមាន​អ្នក​ឆ្លង​វីរុស​ចំនួន ២៩​ថ្ងៃ​ជាប់​គ្នា រហូតដល់​ថ្ងៃ​សុក្រ​នេះ​។​

​បច្ចុប្បន្ន ប្រទេស​ដែលមាន​ប្រជាជន ៩៧​លាន​នាក់​នេះ មាន​អ្នក​ឆ្លង​វីរុស​សរុប​ចំនួន ៣១២​នាក់ និង​មិនមាន​អ្នកស្លាប់​ម្នាក់​ឡើយ​។ អ្នកជំងឺ​ចំនួន ២៦០​នាក់ ឬ​ជាង ៩០​ភាគរយ បានជា​សះស្បើយ​ពី​វីរុស​៕
​ប្រភព​៖ Channelnewsasia
​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

spot_img
×