Wednesday, April 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា ២​នាក់​នៅ​ជំរុំ​ភៀសខ្លួន​ដ៏​កកកុញ មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​

spot_img

​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ាង ២​នាក់​ដែល​រស់នៅ​ជំរុំ​ភៀសខ្លួន ដែលមាន​មនុស្ស​រាប់លាន​នាក់ ក្នុងប្រទេស​បង់​ក្លា​ដេ​ស ត្រូវបាន​គេ​រកឃើញ​មាន​ផ្ទុក​វីរុស​កូ​រ៉ូ​ណា​។ នេះ​បើតាម​ការបញ្ជាក់​របស់​មន្ត្រី​បង់​ក្លា​ដេ​ស​។​

​នេះ​គឺជា​ករណី​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ដំបូង​ដែល​ត្រូវបាន​រកឃើញ ក្នុងចំណោម​ជនភៀសខ្លួន នៅក្នុង​ទីក្រុង Cox’s Bazar កន្លែង​ដែលមាន​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា​ប្រហែល ១​លាន​នាក់​កំពុង​រស់នៅក្នុង​ជំរុំ​។

​មន្ត្រី​បង់​ក្លា​ដេ​ស​ថ្លែងប្រាប់ BBC ថា​អ្នក​ដែលមាន​ផ្ទុក​វីរុស ២​នាក់​នោះ​កំពុង​ត្រូវដាក់​ព្យាបាល​ដោយឡែក ខណៈដែល​ជនភៀសខ្លួន​ប្រហែល ១.៩០០​នាក់​ទៀត កំពុង​ត្រូវបាន​គេ​ដាក់​ឲ្យ​នៅ​ដាច់ដោយឡែក​ដើម្បី​ធ្វើតេស្ត​រកមើល​វីរុស​។​

​សូមបញ្ជាក់ថា ជនជាតិ​រ៉ូ​ហ៊ីង​យ៉ាង​ដែល​កំពុង​រស់នៅក្នុង​ជំរុំ ក្នុងប្រទេស​បង់​ក្លា​ដេ​ស មាន​ដើមកំណើត​នៅក្នុង​រដ្ឋ​រ៉ា​ឃី​ន ប្រទេស​មី​យ៉ាន​ម៉ា​។ ជនជាតិ​ទាំងនោះ បានចាប់ផ្តើម​រត់​ភៀសខ្លួន​យ៉ាងច្រើន​ទៅកាន់​ប្រទេស​បង់​ក្លា​ដេ​ស ដោយសារតែ​មានការ​បង្ក្រាប​ដ៏​ឃោរឃៅ ពី​សំណាក់​ទា​ហ៊ាន​របស់​មី​យ៉ាន​ម៉ា​៕
​ប្រភព​៖ BBC
​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

spot_img
×