Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សង្វៀន ជល់​មាន់ បៀរ អាប៉ោង នៅ​ភូមិ​ចំរើន​ផល​កំពុងដំណើរការភ្នាល់គ្នាយ៉ាងរលូន

spot_img

​ភ្នំពេញ​៖​ទោះបី​សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានដាក់​បទបញ្ជា​ដល់​សមត្ថកិច្ច​ត្រូវ​បង្ក្រាប​ល្បែងស៊ីសង​គ្រប់​ប្រភេទ ឲ្យ​ស្របតាម​គោលនយោបាយ ភូមិ ឃុំ មាន​សុវត្ថិភាព របស់​រាជរដ្ឋាភិបាល​ទាំង​៩​ចំណុច ប៉ុន្តែ​គេ​មិនឃើញ​សមត្ថកិច្ច​មិន​អនុវត្ត​ពេញលេញ​ឡើយ​។

តាម​សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹងថា ​ទីតាំង​សង្វៀន ជល់​មាន់ បៀរ អាប៉ោង បាន​បើក​លេង​ដុះ​ស្លែ នៅ​ភូមិ​ចំរើន​ផល សង្កាត់​បឹងទំពន់​ទី​១ ខណ្ឌមានជ័យ គ្មាន​ឃើញ​សមត្ថកិច្ច​ចុះបង្ក្រាប​សោះ​។

ទីតាំង​សង្វៀន​ជល់​មាន់ បៀរ អាប៉ោង ដ៏​ខ្លាំង​នេះ​ស្ថិតក្នុង​ដី​ឡូ​ត៍ជាប់​តារាង​បាល់ទះ​ក្បែរ​នឹង​ប្រឡាយ​លូទឹកស្អុយ កំពុងបើក​ទទួល​អ្នក​ញៀន​ល្បែង​ចូល​លេង​យ៉ាង​គគ្រឹកគគ្រេង ហាក់បីដូច​ផ្គើន​នឹង​បទបញ្ជា​សម្តេច​តេ​ជោ ហ៊ុន សែន ដែល​សម្តេច​បានដាក់​បទបញ្ជា​ឲ្យ​បិទ​ល្បែងស៊ីសង​ទាំងអស់​(​កាស៊ីណូ​)​ផងដែរ​ កាលពី​ថ្ងៃទី​១ ខែមេសា ឆ្នាំ​២០២០​កន្លងមក ដើម្បី​ការពារ​ជំ​ងឹ​កូ​វីដ​១៩​។

​ដូចនេះ​គេ​រង់​ចាំមើល តើ​លោក ពេជ្រ កែវ​មុនី អភិបាល​នៃ​គណៈអភិបាលខណ្ឌ​មានជ័យ និង​លោក ម៉េង វិមាន​តារា អធិការនគរបាល​ខ​ណ្ឌ​មានជ័យ ហ៊ាន​បង្ក្រាប​ទីតាំង​សង្វៀន ជល់​មាន់ បៀរ អាប៉ោង ដុះ​ស្លែ​នេះ​ទេ​?៕

ដោយ៖បញ្ញាស័ក្តិ

spot_img
×