Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រំជួលចិត្ត​! ម៉ាក់​សូមទោស ថ្ងៃកំណើត​កូន គឺជា​ថ្ងៃ​ដែល​ម៉ាក់ និង​ប៉ា​កូន ត្រូវ​លែងលះគ្នា គេ​សុខចិត្ត​ទៅ​ចោល​យើង គេ​ថា​គេ​ឈប់​ស្រឡាញ់​ម៉ាក់​ហើយ​…

spot_img

​ភ្នំពេញ​៖ សារ​រៀប​រាប់ទាំង​ទឹកភ្នែក និង​ឈឺចាប់ របស់​ស្ត្រី​ជា​ម្តាយ​វ័យក្មេង មាន​រូបឆោម​ដ៏​ស្រស់​សោភា​ម្នាក់ នៅក្នុង​ថ្ងៃ​ខួបកំណើត​កូនស្រី​ជាទី​ស្រឡាញ់ ចំ​ថ្ងៃ​ដែល​រូបនាង និង​ប្តី​លែងលះគ្នា បានធ្វើ​ឲ្យ​អ្នកប្រើប្រាស់​បណ្តាញ​សង្គម​ដែល​សូម្បីតែ​បុរសៗ ទឹកភ្នែក​រាក់​មួយចំនួន រំជួលចិត្ត ហូរ​ទឹក​ភ្នែ​មិនដឹង​ខ្លួន​។​

​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ មនុស្ស ស្រី​ឯកា បានធ្វើការ​បង្ហោះ​សារ​ថ្ងៃ​ខួបកំណើត​កូនស្រី​របស់​នាង ដោយ​បញ្ចេញ​ទាំង​ក្រដាស​លែងលះគ្នា រៀបរាប់​ទាំង​កំសត់​ថា​៖ “HBD​កូន​សម្លាញ់​ម៉ាក់ ជូនពរ​ឲ្យ​កូន​មាន​សុខភាព​ល្អ នឹង​ប្រាជ្ញា​ឈ្លាសវៃ​ធំ​ឡើង​រៀន​ពូកែ​នឹង​ធ្វើជា​ក្មេង​ល្អ​។ ម៉ាក់​សូមទោស​កូន​ថ្ងៃកំណើត​កូន គឺជា​ថ្ងៃ​ដែរ​ម៉ាក់​និង​ប៉ា​កូន ត្រូវ​លែងលះគ្នា គេ​សុខចិត្ត​ទៅ​ចោល​យើង ហើយ​គេ​ថា​គេ​ឈប់​ស្រឡាញ់​ម៉ាក់​ហើយ គេ​ថា​បន្តទៀត ក៏​គ្មាន​ន័យ​ម៉ាក់ មិនអាច​ឃាត់​ប៉ា​កូន​បានទេ ម៉ាក់​ពិតជា​សូមទោស ពិត​មែនដែរ​ត្រូវ​ឲ្យ​កូនកំព្រា​។ តែ​ម៉ាក់​នឹង​តស៊ូ​ចិញ្ចឹម​កូន​ឲ្យ​ធំ ហើយ​រៀន​ឲ្យ​ចប់​មហាវិទ្យាល័យ ដូច​កូន​គេ​ដែរ មាន​ប៉ា​ដែរ សង្ឃឹមថា ប៉ា​កូន​នឹងមិន​ភ្លេច​កូន​ទៅ​ចុះ​” ។​

​បន្ទាប់មក គណនី​ខាងលើ​ក៏បាន​ទម្លាយ​ចេញ​រឿងរ៉ាវ ក្នុង​ចិត្ត​ដ៏​ឈឺចាប់​មួយ​នេះ ឲ្យ​ដឹង​ទៀតថា​៖ “​ញុំ​ចង់​សួរថា​ខ្ញុំ​ខុស​អី ទើប​បង្ខំ​ខ្ញុំ​ឲ្យ​លែង​? ហើយ​អ្នក​និយាយថា មិនបាន​ស្រឡាញ់​ខ្ញុំ ដូច​មុន​ទេ តែ​អ្នក​បែរជា​ផុស​ថា មកពី​ខ្ញុំ​មិន​រស់នៅ​ជាមួយ​អ្នក តែ​៣​នាក់​ម្ដាយកូន តែ​សួរថា​គ្រាន់​ចឹ​ង​នាំ​ខ្ញុំ​ទៅ​លែងលះ​ដែរ ចុះ​ខ្ញុំ​សូម​លោក​រស់នៅ​ឆ្ងាយ​គ្នា​១​រយៈ​សិន ម៉េច​មិន​ព្រម​ដាច់ខាត ត្រូវ​លែងលះ​សួរ​អ្នក​ចង់​១០០​ដង​ហើយ​អ្នក​នៅតែ​ចង់​លែង​ខ្ញុំ​ទៀត ខ្ញុំ​គិតថា​បើ​អ្នក​ព្រម​រស់នៅ​ឆ្ងាយ​១​រយៈ យើង​អាច​ត្រូវ​គ្នា​វិញ តែ​អ្នក​ឆ្លើយថា​មិនអាច អ្នក​មិន​ខ្វល់​ពី​ពាក្យ​អង្វរ នឹង​ទឹកភ្នែក​ស្រី​ម្នាក់នេះ​ទេ សួរថា​ឈឺចាប់​ទេ បើ​គេ​ដាច់ខាត​សុំ​យើង​លែង​ចឹ​ង ហើយ​រស់នៅ​ជាមួយ​មនុស្ស​ដែរ មិន​ស្រឡាញ់​យើង តើ​អាច​រស់នៅ​កើត​ទេ បើ​គេ​មិន​សូម្បី​ចង់​លើក​ទូរស័ព្ទ​យើង​ផង​ពេលនេះ​” ៕ ដោយ​៖ លឹម ហុង​

spot_img
×