Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​គ្រោង​ស្ថាបនា ស្ពានឈើ​មួយកន្លែង និង​ផ្លូវ​ចាក់​បេតុង ជិត​៣០០​ម៉ែត្រ នៅ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ​

spot_img

​ស្ទឹងត្រែង​៖ ស្ពានឈើ​មួយកន្លែង និង​ផ្លូវ​ចាក់​បេតុង ជិត​៣០០​ម៉ែត្រ គ្រោង​ស្ថាបនា​ក្នុងពេល​ឆាប់ៗ​ខាងមុខនេះ នៅ​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ដែល​ទើបតែ​បង្កើត​ថ្មី​ជាប់​ព្រំដែន​កម្ពុជា​និង​ឡាវ​។

​ស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ ខេត្តស្ទឹងត្រែង មាន​ចំនួន​៣​ឃុំ គឺ​ឃុំ​អូរ​ស្វាយ ឃុំ​ព្រះ​រំកិល និង​ឃុំ​កោះ​ស្នែង​។ ប្រជាពលរដ្ឋ​រស់នៅ​ជាង​៣​ពាន់​គ្រួសារ នៅលើ​ដី​កោះ តាម​ដង​ទន្លេ និង​ជាប់​ព្រំប្រទល់​កម្ពុជា ឡាវ ។​

​សូម​រំលឹក​បន្តិច​ផង​ថា ស្រុក​ចុងកាត់មាត់ញក​មួយ​នេះ សម្តេចព្រះ​បរម​រតន​កោដ្ឋ សម្តេច នរោត្តម សីហនុ​វរ្ម័ន នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែលជា​ព្រះបិតា​ជាតិខ្មែរ បាន​យក​ប្រជាពលរដ្ឋ មក​រស់នៅ​បង្កបង្កើនផល និង​ការពារ​ព្រំដែន​ព្រមទាំង បានដាក់​ឈ្មោះថា បុរី​អូរ​ស្វាយ នា​សម័យ​ទសវត្សរ៍​៦០ ដោយ​បន្សល់ទុក​នៅ​រូបសំណាក​ស្តូប របស់​ព្រះ​អង្គជា​និមិត្តរូប នៅក្រោម​ដើម​ពោធិ៍​ដ៍​ធំ​មួយ មាន​ម្លប់​ត្រឈឹងត្រឈៃ​។​

​លោក​លី មីណា អភិបាលស្រុក​បុរី​អូរ​ស្វាយ​សែន​ជ័យ បាន​ឲ្យ​ដឹងថា លោក​មាន​គម្រោង​នឹងធ្វើ​ផ្លូវ​បេតុង ជិត​៣០០​ម៉ែត្រ នៅ​ជុំវិញ​សួនច្បារ តែ​នៅ​មិនទាន់​សម្ពោធ បើក​ការដ្ឋាន​នៅឡើយ​ទេ​។ ពេល​ចាប់ផ្តើម​ស្ថាបនា​នឹង មាន​បំពាក់​ភ្លើង​សូ​ឡា​បំភ្លឺ​ផ្លូវ ក្នុង​ទីរួមស្រុក​ទាំងមូល ដើម្បី​ទាក់ទាញ​ការចាប់អារម្មណ៍ ពី​មហាជន ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​ផង​។

​ជាមួយ​នោះ ក៏មាន​សាងសង់​ស្ពានឈើ មួយកន្លែង​ទៀត ពីព្រោះថា​ស្ពានឈើ​សហគមន៍​សាមគ្គី​កើតចេញ ពី​កម្លាំង​សាមគ្គី របស់​ពលរដ្ឋ​ក្នុង​ឃុំ ហើយ​សហការគ្នា ជាមួយ​អាជ្ញាធរ​ស្រុក ចាស់​ទ្រុឌទ្រោម​ទៅហើយ​។​​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​អូរ​ស្វាយ សម្តែង​នូវ​ក្តី​រីករាយ បើសិន​ជាមាន​ស្ពាន និង​មានការ​កែប្រែ​ស្រុក​មុខមាត់​ថ្មី​នេះ​៕

ដោយ​៖​សុខុម​


spot_img
×