Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មកដល់​ថ្ងៃទី​១៥​ឧសភា​នេះ ភិក្ខុ​ឡុង ចន្ថា នៅតែ​បន្ត​គេចខ្លួន មិន​ចូលមក​សឹក តាម​កិច្ចសន្យា​

spot_img

​តាកែវ​៖ មកទល់​ម៉ោង​១២​ថ្ងៃត្រង់​ទី​១៥​ខែឧសភា​នេះ លោក ជួង វ៉ាន ប្រធាន​មន្ទីរ​ធម្មការ និង​សាសនា​ខេត្តតាកែវ បានបញ្ជាក់​តាម​ទូរស័ព្ទ​ថា ភិក្ខុ ឡុង ចន្ថា នៅ​មិនទាន់​ចូលខ្លួន​លាចាក​សិក្ខាបទ​នៅឡើយ ហើយ​មិនមាន​អ្នកណា​ដឹងថា លោក​ចេញ​ទៅណា​បាត់​នោះទេ ដោយ​គ្រាន់តែ​ដឹងថា លោកសង្ឃ ឡុង ចន្ថា បាន​ចេញពី​វត្តភ្នំ​បូរី ជិះ​រថយន្ត Ford 2019 ចេញទៅ​បាត់​តាំងពី​ថ្ងៃទី ៨ ខែឧសភា​មក​ម្លេះ ។

​ចំពោះ​ចំណាត់ការ​ព្រះ​មេគុណ​ខេត្ត រួមជាមួយ​មន្ទីរ​ធម្ម​ការ នៅតែ​បន្ត​ស្វែងរក​ភិក្ខុ ឡុង ចន្ថា ដដែល ដើម្បី​ឲ្យ​ភិក្ខុ​រូបនេះ ចូលខ្លួន​មក​ដោះស្រាយ នឹង​ផ្សឹក​ចេញ ដើម្បី​កុំ​ឲ្យ​កាន់តែ​ខុស​ធ្ងន់ធ្ងរ​លើ​វិន័យ​សង្ឃ ។

​សូមបញ្ជាក់​បន្ថែម​តាម​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន របស់​ព្រះអង្គ ឡុង ចន្ថា ផ្ទាល់ គឺ​លោក​បាន​សរសេរ​លើ​ក្រដាស​ស​មួយ​សន្លឹក និង​ស្នាម​ផ្តិតមេដៃ ដោយមាន​សង្ឃដីកា​ថា លោក​នៅ​មិនទាន់​អស់​និ​ស្ស័យ​នឹង​ព្រះ​ទេ ។

​សូមបញ្ជាក់ថា ភិក្ខុ ឡុង ចន្ថា គង់នៅ វត្តភ្នំ​បុរី ឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរបុរី ខេត្តតាកែវ កាលពី​រសៀល ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​២០២០ បានសម្រេច​ចិត្ត​លាចាក​សិក្ខាបទ ដោយ​ខ្លួនឯង ក្រោយ​មានការ​បែកធ្លាយ វីដេអូ​ឆាត​ញ៉ែ​ស្រី តាម Facebook ។
​ក្នុង​កិច្ចសន្យា​ដែល​បាន​ធ្វើឡើង​នៅ​វត្ត​តុំ ជាវ​ត្ត ព្រះ​មេគណ​ខេត្ត មាន​ទីតាំងនៅ​ភូមិ​តុំ សង្កាត់​រកា​ក្រៅ ស្រុក​ដូន​កែវ ភិក្ខុ ឡុង ចន្ថា មាន សង្ឃដីកា​ថា បើ​គិត​ជា​ទោស​ក្នុង​ព្រះ​វិន័យ​មិន​ដល់​ថ្នាក់​សឹក​ទេ ប៉ុន្តែ​កុំឱ្យ​ខូច​តម្លៃ ព្រះពុទ្ធសាសនា ភិក្ខុ ឡុង ចន្ថា សម្រេច​លាចាក​សិក្ខាបទ​ដោយ​ខ្លួនឯង នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០ តែ​មកដល់​ថ្ងៃទី​១៥ ឧសភា​នេះហើយ និង​មិនទាន់មាន​ដំណឹង​ថា ភិក្ខុ ឡុង ចន្ថា នៅទីណា​ឲ្យ​ប្រាកដ​ឡើយ ៕​

ដោយ​៖ តាកែវ​


spot_img
×