Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ស្ត្រី​ឈ្មួញ​ឈើ​ម្នាក់ នៅ​ស្ទឹងត្រែង បានចាប់ផ្តើម​រកស៊ី​ដឹកជញ្ជូន​ឈើ តាម​រថយន្ត​សាំង​យ៉ុង​ឡើងវិញ​

spot_img

​ស្ទឹងត្រែង​៖ ស្ត្រី​ឈ្មួញ​ឈើ​ម្នាក់​បានចាប់ផ្តើម​រកស៊ី​ដឹកជញ្ជូន​ឈើ តាម​រថយន្ត​សាំង​យ៉ុង ពី​ទឹកដី​ខេត្តស្ទឹងត្រែង ឆ្ពោះទៅ​ខេត្តក្រចេះ​ស្ទើ​រាល់​យប់​។ សមត្ថកិច្ច​ពាក់ព័ន្ធ និង​ជំនាញ​រដ្ឋបាល​ព្រៃឈើ បរិស្ថាន​ខេត្តស្ទឹងត្រែង ដូច​ត្រូវ​ថ្នាំ​សណ្តំ​។​


ជាក់ស្តែង​នៅវេលា​រំលងអធ្រាត្រ ឈានចូល​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០ មាន​រថយន្ត​សាំង​យ៉ុង​ជាច្រើន​គ្រឿង ដឹកឈើ​ចេញពី​ទឹកដី​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ដោយ​ឆ្លងកាត់​ស្ពាន​មេគង្គ​ឆ្ពោះ បន្តទៅ​ខេត្តក្រចេះ មិនមាន​សមត្ថកិច្ច​ណា​ឃាត់​ឡើយ ហើយ​ឈ្មួញ​ដឹកជញ្ជូន តាម​រថយន្ត​សាំ​យ៉ុង ត្រូវបាន​គេ​ស្គាល់ឈ្មោះ​ចែ​មុំ​។ ក្រៅពីនេះ​ក៏មាន​ឈ្មោះ​រ័ត្ន នៅ​អូរ​ពងមាន់​ផងដែរ​។​

អ្នករកស៊ី​ឈើ​បាន​ប្រាប់ថា ការរកស៊ី​សព្វថ្ងៃ​មិនសូវ​ចំណេញ​ទេ ដោយសារ​សមត្ថកិច្ច​កំណត់​រថយន្ត ថ្លៃ​ដឹកជញ្ជូន​ច្រើនពេក នៅតាម​ដងផ្លូវ​។ បើ​មិន​ប្រាប់​តាម​ទូរស័ព្ទ មុន​ទេ កង់​រថយន្ត​ដឹកឈើ ក៏​មិនអាច​វិល​ផុត​ដី ខេត្តស្ទឹងត្រែង​ដែរ​។​

ក្រៅពីនេះ​នៅពេល​យប់​ម៉ូតូ​ដឹកឈើ បាន​ចរាចរណ៍​ដឹក​តាម​ម៉ូតូ ចូល​កែច្នៃ​ក្នុង​ទីតាំង​សិប្បកម្ម​មួយចំនួន​ក្នុង​ក្រុង​។ សកម្មភាព​នេះ កើតមាន​រាល់​យប់​។ រីឯ​សមត្ថកិច្ច​មិនបាន​ទប់ស្កាត់ ប៉ុន្តែ​ពេលខ្លះ​បង្ក្រាប​ហើយ​ដោះលែង​ភ្លាម​ក៏មានដែរ​។​

​លោក អន ចាន់​សុជាតិ នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តស្ទឹងត្រែង បាន​និយាយថា ការអនុវត្ត​ទប់ស្កាត់​បទល្មើស​ព្រៃឈើ នៅតែ​បន្តធ្វើ​តាមផ្លូវ​ច្បាប់​តឹងរ៉ឹង​បំផុត​។ លោក​ថា ពេលខ្លះ​ឈ្មួញ​រកស៊ី​លួចលាក់ ហើយ​មន្ត្រី​លោក​ខ្លះ មានការ​ចន្លោះប្រហោង​។​

​លោក វ៉ា​សុខា នាយផ្នែក​រដ្ឋបាល​ព្រៃឈើ បាន​និយាយថា លោក​មិន​បានដឹង​ពីបទ​ល្មើស ដឹកជញ្ជូន​ឈើ​តាម​រថយន្ត ក្នុង​ដែន​សមត្ថកិច្ច​លោក​ឡើយ​។ បើសិន​ជាមាន​មែន លោក​បង្ក្រាប​ភ្លាម​។​

​មានការ​រិះគន់ថា មេព្រៃ​ដូចជា​មិនដែល​សូវ​ឃើញ​បង្ក្រាប គឺ​ចាំតែ​ទទួល​តែប៉ុណ្ណោះ​៕

ដោយ​៖​សុខុម​


spot_img
×