Thursday, March 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​! គ្រួសារ​មួយ​ព្រោះតែ​ចង់​ចំណេញ​ខ្លាំងពេក វាទី​ចាក់សាប​អត់​ស្គាល់​ដី​ចំណី​ថ្នល់ ចូល​ជិត​២​ម៉ែត្រ អាជ្ញាធរ​បញ្ជា​ឲ្យ​វាយ​កម្ទេចចោល​ទាំងយប់ (​វីដេអូ​)

spot_img

​វីដេអូ​ស្តែងៗ និង​រូបភាព​មុន និង​ក្រោយ ដែលជា «​សមិទ្ធផល​» របស់​ក្រុមគ្រួសារ​បុរស​វ័យ​ចំណាស់​ម្នាក់ វាទី​ចិញ្ចើម​ចំណី​ថ្នល់​សាធារណៈ ដើម្បី​ចាក់សាប​ពង្រីក​បន្ថែម​ទីធ្លា​មុខផ្ទះ​របស់ខ្លួន​ឲ្យ​ធំ បានធ្វើ​ឲ្យ​មហាជន​នៅលើ​បណ្តាញ​សង្គម មានការ​ហួសចិត្ត និង​ខឹងសម្បារ​ជាខ្លាំង​។​

​ក្រោយ​រូបភាព​នេះ ត្រូវបាន​ចែករំលែក​យ៉ាង​ផុសផុល​នៅលើ​អ៊ីនធឺណិត បង្ក​ឲ្យ​មានការ​រិះគន់ និង​ក៏ដូចជា​ព្រមាន​ពី​បងប្អូន​ប្រើប្រាស់​បណ្តាញ​សង្គម ដែល​មានការ​ស្អប់ខ្ពើម​ចំពោះ​ទង្វើ​ខាងលើនេះ ពេលនេះ អាជ្ញាធរ​បញ្ជា​ឲ្យ​ក្រុមគ្រួសារ​មួយ​នេះ វាយកម្ទេច​កម្រាល​សាប​នោះ​ទាំងយប់​តែម្តង ។​

​គួរបញ្ជាក់​ផងដែរ​ថា ទិដ្ឋភាព​នៃ​ការចង់បាន​លោភលន់​ហួស​ព្រំដែន មិន​ស្គាល់​ខុស​ស្គាល់​ត្រូវ ពី​សំណាក់​ពូ​ម្នាក់នេះ គេ​ពុំបាន​ដឹងថា​បានកើត​ឡើង​នៅ​ទីកន្លែង​ណា​នោះទេ ដោយ​គ្រាន់តែ​បានឃើញ​តាមរយៈ​ការចែករំលែក នៅលើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក នាពេល​ថ្មីៗ​នេះ​ប៉ុណ្ណោះ ៕

ដោយ​៖ លឹម ហុង​

 

spot_img
×