Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រថយន្ត​ម៉ាក ម៉ាស់​ស្តា​មួយគ្រឿង បាន​បើក​បុក​ជាមួយ​គោយន្ត របួសធ្ងន់​ស្រាល ៩​នាក់​

spot_img

​ស្ទឹងត្រែង​៖ រថយន្ត​ម៉ាក ម៉ាស់​ស្តា​មួយគ្រឿង បាន​បើក​បុក​ជាមួយ​គោយន្ត​ពេញទំហឹង បណ្តាល​ឲ្យ​មនុស្ស​ជិះ​លើ​គោយន្ត​កន្ត្រៃ ទាំង​ក្មេង​ចាស់ ទទួលរង​របួសធ្ងន់​ស្រាល​ចំនួន​៩​នាក់​។

​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើងលើ​ផ្លូវលំ​ចំណុច​អូ​រុន ស្ថិតនៅ​ក្នុងភូមិ​កាំ​ង​ចាម ឃុំ​កាំ​ង​ចាម ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ខេត្តស្ទឹងត្រែង វេលា​ម៉ោង​៥​និង​៥០​នាទី​ល្ងាច​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា អ្នករួមដំណើរ​នៅលើ​គោយន្ត​កន្ត្រៃ សរុប​ទាំងអស់​មាន​ចំនួន​១៣​នាក់​។ ចំណែក​អ្នករបួសធ្ងន់ ចំនួន​៤​នាក់ និង​ស្រាល ចំនួន​៥​នាក់ ត្រូវបាន​ដឹក​ទៅកាន់​មន្ទីរពេទ្យ​ខេត្ត​ភ្លាមៗ​។ សមត្ថកិច្ច​បានបញ្ជាក់​ថា អ្នកបើកបរ​រថយន្ត​មានឈ្មោះ​ព្រីង ពិសិដ្ឋ ភេទ​ប្រុស មាន​អាយុ​៣៧​ឆ្នាំ មុនរ​បរជា​អាជីវករ មាន​ទីលំនៅ​រាជធានី​ភ្នំពេញ បាន​បើកបរ​រថយន្ត​ម៉ាក​ម៉ាស់​ស្តា ពណ៌​ត្រាវ ពាក់​ផ្លាកលេខ​ភ្នំពេញ​2AZ 1057 បើកបរ​មាន​ទិសដៅ​ពី​លិចទៅ​កើត បាន​បើក​ទៅបុក​ជាមួយ​គោយន្ត​កន្ត្រៃ​ម៉ាក​គូ​បូ​តា ពណ៌​ក្រហម បើកបរ​ក្នុងទិសដៅ​ពី​កើ​តទៅ​លិច​។​

​អ្នកបើកបរ​គោយន្ត​មានឈ្មោះ​ប៉ាង ព្រឹ​ត្ត មាន​អាយុ​២៩​ឆ្នាំ មុខរបរ​កសិករ មាន​ទីលំនៅ ស្ថិតនៅ​ក្នុងភូមិ​ឃុំ​កាំ​ង​ចាម​។​

​រថយន្ត​ម៉ាក​ម៉ាស់​ស្តា ដែល​បង្ក​គ្រោះថ្នាក់​ខាងលើ​នោះ រង​ការខូចខាត​មួយ​កំណាត់​ខាងមុខ ចំណែក​គោយន្ត​កន្ត្រៃ គឺមាន​ការខូចខាត​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ ៕

ដោយ​៖​សុខុម​


spot_img
×