Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ ADB​ថា COVID-19 អាចធ្វើ​ឲ្យ​សេដ្ឋកិច្ចពិភពលោក ខាតបង់​ប្រាក់​ជិត ៩​លាន​លាន​ដុល្លារ​

spot_img

​ការ​រាតត្បាត​នៃ​វីរុស​កូ​រ៉ូ​ណា អាចធ្វើ​ឲ្យ​សេដ្ឋកិច្ចពិភពលោក​ខាង​បង់ប្រាក់​ចន្លោះ ៥,៨ ទៅ ៨,៨​លាន​លាន​ដុល្លារ​។ នេះ​បើតាម​ការព្យាករណ៍​រប​ស់​ធនាគារអភិវឌ្ឍន៍អាស៊ី (ADB)​។​

​ការព្យាករណ៍​នេះ​មាន​ច្រើនជាង​ទ្វេដង បើ​ធៀប​ទៅនឹង​ការព្យាករណ៍​កាលពី​ខែ​មុន និង​ស្មើ​ចន្លោះ ៦,៤ ទៅ ៩,៧​ភាគរយ​នៃ​ទំហំ​សេដ្ឋកិច្ចពិភពលោក​។​

​ការព្យាករណ៍​នៃ​ទំហំ​ទឹកប្រាក់​ដែល​អាច​នឹង​ខាតបង់​នេះ កើតឡើង​ខណៈដែល​វិធានការ​ដើម្បី​បន្ថយ​ការ​រាតត្បាត​នៃ​វីរុស​កូ​រ៉ូ​ណា កំពុង​បន្តធ្វើ​ឲ្យ​សកម្មភាព​សេដ្ឋកិច្ចពិភពលោក​ជុំវិញ​ពិភពលោក​ធ្លាក់ចុះ​។​

​អាជ្ញាធរ​ជុំវិញ​ពិភពលោក​បាន​ចាត់វិធានការ​យ៉ាងខ្លាំង​ក្លា ដើម្បី​ទប់ស្កាត់​កុំ​ឲ្យ​សេដ្ឋកិច្ច​របស់​ពួកគេ ប៉ះពាល់​ដោយសារ​វីរុស​កូ​រ៉ូ​ណា​។​

​ប្រធាន​សេដ្ឋវិទូ​របស់ ADB លោក Yasuyuki Sawada បាន​និយាយថា “​ការវិភាគ​ថ្មី​នេះ បង្ហាញ​ពី​ស្ថានភាព​ដ៏​ធំ នៃ​ការប៉ះពាល់​សេដ្ឋកិច្ច ដ៏​មាន​សក្តានុពល​នៃ​វីរុស COVID-19″​។​

​លោក​បន្ថែមទៀតថា “​វា​ក៏បាន​បង្ហាញ​ពី​អន្តរាគមន៍​គោលនយោបាយ​ដ៏​សំខាន់ៗ ដែល​អាចជួយ​កាត់បន្ថយ ការខូចខាត​ដល់​សេដ្ឋកិច្ច​”​។​

​កាលពី​ថ្ងៃ​ម្សិលមិញ តួលេខ​ថ្មី​បានបង្ហាញ​ពី​ការប៉ះពាល់​យ៉ាង​ធំ របស់​វីរុស​កូ​រ៉ូ​ណា លើ​ប្រទេស​មហាអំណាច​សេដ្ឋកិច្ច ខណៈដែល​ចំនួន​ប្រជាពលរដ្ឋ​អា​មេ​រិច ស្វែងរក​អត្ថប្រយោជន៍ ពី​ការបាត់បង់​ការងារ បាន​ហក់​ឡើង​ជិត ៣​លាន​នាក់​កាលពី​សប្តាហ៍​មុន​។​

​នៅ​ដើម​សប្តាហ៍​នេះ ប្រធាន​ប្រព័ន្ធ​ធនាគារកណ្តាល​អា​មេ​រិច បាន​ព្រមាន​ថា ការ​ងើប​ឡើងវិញ​នៃ​សេដ្ឋកិច្ច​អា​មេ​រិច ទំនងជា​នឹងមាន​ភាពយឺតយ៉ាវ​ជាការ​សង្ឃឹមទុក​៕
​ប្រភព​៖ Channelnewsasia
​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

spot_img
×