Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្លាប់​២ របួសធ្ងន់​៦​នាក់ ពេល​រថយន្ត​ធុន​ធំ បុក​រថយន្ត​ហាយ​ឡេ​ន​ឌ័​រ នៅ​ចំណុច​ស្ពាន​អូរជ្រៅ ផ្លូវជាតិ​លេ ៤៨

spot_img

​កោះកុង​៖ ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង បាន​រាយការណ៍​ព័ត៌មាន​បឋម​ថា នៅ​ថ្ងៃទី​១៥ ឧសភា ២០២០ នា​វេ​ល​ម៉ោង ១០​និង​៤៥ នាទី​ព្រឹក មាន​ករណី​គ្រោះថ្នាក់ ចរាចរ​កើតឡើង នៅលើ​ផ្លូវជាតិ​លេ ៤៨ ចន្លោះ​បង្គោល​គីឡូ​ម៉ែត​លេខ ១-២ (​ចំណុច​ស្ពាន​អូរជ្រៅ​) ក្នុងភូមិ​អូរជ្រៅ​ឃុំ បឹង​ព្រាវ ស្រុកស្រែ​អំបិល​។​

​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង បាន​បន្តថា គ្រោះថ្នាក់​នេះ ដោយ​រថយន្ត​ធំ បុក​គ្នា​ជាមួយ​រថយន្ត​តូច (​បញ្ច្រាសទិស​គ្នា​) ហើយ​ធ្លាក់ចូល​អូរ​ទឹក បណ្តាល​ឲ្យ​ស្លាប់ ២ នាក់ ស្រី​១ នាក់ (​ក្មេង​១​នាក់​ប្រុស​) និង​រងរបួស​ធ្ងន់​ស្រាល ៦ នាក់ ស្រី​៤ នាក់ ។​

​បច្ចុប្បន្ន​កម្លាំង​យើង កំពុង​ជួយសង្គ្រោះ​យក​អ្នករងរបួស​ទៅកាន់​មន្ទីរពេទ្យ​៕

ដោយ​៖​កូ​ឡាប​

spot_img
×