Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេច​ក្រឡាហោម​ថា ៖ សម័យ​សន្តិភាព​និង​អភិវឌ្ឍន៍​នេះ ពលរដ្ឋ​ខ្មែរ​ស្លាប់ និង​របួស​ច្រើន​ជាង​សម័យ​ច្បាំង​គ្នា​

spot_img

​បន្ទាយមានជ័យ ៖ សម្តេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​មហាផ្ទៃ មាន​ក្តីព្រួយបារម្ភ សោកស្តាយ​យ៉ាង​ជ្រាលជ្រៅ​លើ​បរិមាណ​មនុស្ស​ស្លាប់​និង​របួស​ច្រើនឡើងៗ​ក្នុងសម័យ​សន្តិភាព​និង​អភិវឌ្ឍន៍ មាន​ផ្លូវ​ល្អ​កាន់តែច្រើន​នោះ​។ ពោល​គឺ​ច្រើន​ជាង​សម័យ​ទសវត្សរ៍​ទី​៨០​និង​៩០​។

​បរិមាណ​នោះ សម្តេច​ក្រឡាហោម​និយាយ​សំដៅ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ដែល​កើត​ឡើង​រាល់ថ្ងៃ គ្មាន​លោះ​ថ្ងៃ​ណា ហើយ​បង្ក​ខូចខាត​ទាំង​ទ្រព្យសម្បត្តិ​ទាំងឡាយ​ផង​។ ឯ​សម័យ​សង្គ្រាម​និង​ក្រោយ​សង្គ្រាម មាន​មនុស្ស​ស្លាប់​និង​របួស​ដោយ​ការបាញ់​គ្នា ដោយ​ជាន់មីន​និង​ផ្ទុះ​គ្រាប់​យុទ្ធភ័ណ្ឌ​មែនតែ មិន​មាន​រាល់ថ្ងៃ​ឡើយ​។ ចំនួន​ក៏​តិច​ដែរ​។​

​សម្តេច​ស ខេង និយាយ​ដូច្នេះ​កាលពី​ថ្ងៃ​ទី​២៣​មករា​ឆ្នាំ​២០១៨ ក្នុងឱកាស​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ឆ្នាំ​២០១៧​និង​ទិសដៅ​ឆ្នៃ​២០១៨ របស់​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​។

​សម្តេច​បាន​ជម្រុញ​អោយ​គ្រប់​គ្នា​ពាក់ព័ន្ធ​ត្រូវតែ​បង្កើន​ការទទួលខុសត្រូវ ហើយ​រួម​គ្នា​ទប់ស្កាត់​កាត់បន្ថយ​នូវ​ចំនួន និង​ស្ថានភាព​ធ្ងន់ធ្ងរ​នៃ​គ្រោះថ្មាក់​ចរាច​រណ៍ផ្លូវ​គោក​ទាំង​ក្នុង​ខេត្ត​បន្ទាយមានជ័យ​និង​ទូទាំង​ប្រទេស​។​

​សូម​បញ្ជាក់​ដែរ​ថា នៅ​រសៀល​ថ្ងៃ​ទី​២៤​មករា នេះ សម្តេច​ក្រឡាហោម​ស ខេង ក៏​ត្រូវ​អញ្ជើញ​ជា​អធិបតី​ក្នុង​ពី​ធី​បុក​សរុប​លទ្ធផល​ការងារ​សុវត្ថិភាព​ចរាចរណ៍​៕ ដោយ ៖ បន្ទាយ​

spot_img
×