Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គ្រូខ្មែរ និង​បក្ខពួក ដាក់​ថ្នាំសម្រើប​សណ្តំ ចាប់​ក្មេងស្រី​២​នាក់ រំលោភ​បូក និង​ក្មេងស្រី​ម្នាក់ទៀត ជា​កូន​គ្រូខ្មែរ ត្រូវ​ជនល្មើស​ជាកូនសិស្សគ្រូខ្មែរ រំលោភ​តាំងពី​អាយុ​១៤​ឆ្នាំ​

spot_img

​សៀមរាប​៖ កម្លាំង​នគរបាល​ខេត្តសៀមរាប ដែល​ដឹកនាំ​ដោយ​តំណាង​អយ្យការ បាន​ចុះ​ស្រាវជ្រាវ ករណី​គ្រូខ្មែរ​និង​បក្ខពួក (​ដោះ​អំពើ​) ចំនួន​៣​នាក់ ដាក់​ថ្នាំសម្រើប​សណ្តំ​រំលោភ​បូក​ក្មេងស្រី​ជា​បន្តបន្ទាប់ ចំនួន​៣​នាក់ ខណៈដែល​ពួកគេ​បានមក​ថែទាំ​ម្តាយ​ព្យាបាល​ជំងឺ នៅផ្ទះ​ជនសង្ស័យ​ជា​គ្រូខ្មែរ​។ ការចាប់ខ្លួន​ជនល្មើស​ទាំង​៣​ន​កា់ បន្ទាប់ពី​គ្រួសារ​ជនរងគ្រោះ បានដាក់​ពាក្យបណ្តឹង​មក​សមត្ថកិច្ច​។​

​ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០ នៅ​ភូមិ​ក្របី​រៀល សង្កាត់​ក្របី​រៀល ក្រុង​/​ខេត្តសៀមរាប​។

​លោក​វរ​ស​នី​យ៍​ឯក ជា ហេង នាយ​កា​រិ​យ​ល័យ​នគរបាល​ប្រឆាំង​ការជួញដូរ​មនុស្ស និង​ការពារ​អនីតិជន​ខេត្តសៀមរាប បាន​ឲ្យ​ដឹង​នៅ​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០​នេះ​ថា ករណីនេះ​កើតឡើង​កាលពី​ថ្ងៃទី​៩ ខែឧសភា ឆ្នាំ​២០២០ ជនរងគ្រោះ មានឈ្មោះ ឡ ធ​.​វ ភេទ​ស្រី អាយុ​២០​ឆ្នាំ រស់នៅ​ឃុំ​ខ្នាត ស្រុក​ពួក ខេត្តសៀមរាប បានដាក់​ពាក្យបណ្តឹង​ថា ខ្លួន​បាន​ទៅ​នៅ​ថែ​ជំងឺ​ម្តាយ​នៅផ្ទះ គ្រូ អ៊ឹម (​គ្រូខ្មែរ​) ភូមិ​ក្របី​រៀល សង្កាត់​ក្របី​រៀល ក្រុង​/​ខេត្តសៀមរាប ហើយ​ត្រូវបាន​ឈ្មោះ គ្រូ​អ៊ឹម ហៅចូល​បន្ទប់​យកដៃ​ច្រត់​ពីលើ​ក្បាល ហើយ​ឲ្យ​លេបថ្នាំ​ពណ៌​ខៀវ​ស្រាប់តែ​ទន់​ខ្លួន ហើយ​ឈ្មោះ គ្រូ អ៊ឹម រួមភេទ​ជាមួយ ជាមួយ​ខ្លួន បានសម្រេច​។ បន្ទាប់មក​គ្រូ​អ៊ឹម បាន​ឲ្យ​កូនសិស្ស​ឈ្មោះ សី ឈ្មោះ ប៊ុន ឈ្មោះ ជាល ឈ្មោះ វីត រួមភេទ​ជាមួយ​ខ្លួន​បាន​ម្នាក់​ម្តង​ផង​ទៀតផង​។​

​លោក​បាន​បន្ថែមថា ក្រោយពី​ទទួល​ពាក្យបណ្តឹង​រួច កម្លាំង​នគរបាល​បាន​សុំ​លោក​ព្រះរាជ អាជ្ញា​អម​សាលាដំបូង​ខេ​ត្រ​សៀមរាប បើក​ការស៊ើបអង្កេត​បឋម​។ លុះ​នៅ​រសៀល​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០ ដឹកនាំ​កម្លាំង​ដោយ​លោក ថេ​ង សំណាង ព្រះរាជអាជ្ញារង បាន​ទៅដល់​ផ្ទះ គ្រូ អ៊ឹម នៅ​ភូមិ​ក្របី​រៀល សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប ខេត្តសៀមរាប ហើយ​ឆែកឆេរ​រកឃើញ​វត្ថុតាង​សម្បក​ថ្នាំ Viaga (​ថ្នាំសម្រើប​) ជាច្រើន​បន្ទះ និង​ឃើញ​មាន​ជនរងគ្រោះ ចំនួន ២​នាក់​ទៀត ទី​១-​ឈ្មោះ ព​.​ផ អាយុ​១៧​ឆ្នាំ ជា​កូន​គ្រូ អ៊ឹម និង​ទី​២-​ឈ្មោះ ឌ​. វ​.​ន អាយុ​១០​ឆ្នាំ ជា​កូន​អ្នកជំងឺ​។​

​ក្រោយពី​សាកសួរ​ជនរងគ្រោះ​ទាំង ២​នាក់​បាន​ឆ្លើយថា ឈ្មោះ ព​.​ផ ត្រូវបាន​ឈ្មោះ សយ សំ​ប៊ុន ចាប់រំលោភ​នាង​តាំងពី​នាង​អាយុ ទើប​១៤​ឆ្នាំ​។ ចំណែក ឈ្មោះ ឌ​.​វ​.​ន ត្រូវបាន​គ្រូ អ៊ឹម នាំចូល​បន្ទប់​ឲ្យ​ស្រាតខោ និង​លិឍ​ប្រដាប់ភេទ ហើយ​ច្របាច់​ដោះ​លេង និង​ឲ្យ​ខ្លួន​លេង​ប្រដាប់ភេទ​គ្រូ​អ៊ឹម​វិញ​។​

​លោក​បាន​បញ្ជាក់ថា ជនសង្ស័យ​ទាំង​៣​នាក់ មានឈ្មោះ​ដូចខាងក្រោម​៖១.​ឈ្មោះ ពិន អ៊ឹម ភេទ​ប្រុស អាយុ​៤៦​ឆ្នាំ​, ២.​ឈ្មោះ សយ សំ​ប៊ុន ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ៣.​ឈ្មោះ ស៊ាន កុសល (​ហៅ ជា​) ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ​។ អ្នក​ទាំង​៣​នាក់​នេះ រស់នៅ​ភូមិ​សង្កាត់ កើតហេតុ​ខាងលើ​។ ហើយ​ត្រូវបាន​កម្លាំង​នគរបាល​ជំនាញ បាន​នាំមក​សួរ ប៉ុន្តែ​ពួកគេ​មិន​សារភាព​ទេ​។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​៣​នាក់ ត្រូវបាន​កម្លាំង​ជំនាញ​ឃាត់ខ្លួន​តាម​បញ្ជា​របស់លោក​កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត សៀមរាប នៅ​ថ្ងៃទី​១៤ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​១៩​និង​២០​នាទី ដើម្បី​យកមក​សួរនាំ​នៅ​ការិយាល័យ​ជំនាញ ហើយ​រៀបចំ​កសាង​សំណុំរឿង បញ្ជូន​ខ្លួន​ទៅកាន់​តុលាការខេត្ត ចាត់ការ​បន្តទៅ​តាមផ្លូវ​ច្បាប់​៕

​ដោយ​៖​កូ​ឡាប​

spot_img
×