Tuesday, April 16, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​ជនសង្ស័យ​ ២​នាក់ បន្ទាប់ពី​ឆែក​រកឃើញ​ថ្នាំ​ញឿ​ន​និង​ប្រដាប់​កាច់​សោ​ម៉ូតូ​ (វីដេអូ)

spot_img

​ភ្នំពេញ​÷ ជនសង្ស័យ​ចំនួន​២​នាក់​ត្រូវបាន​កម្លាំង​សមត្ថកិច្ច អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ឃាត់ខ្លួន​នៅ​ចំណុច​គោលដៅ​ចុះ​អនុវត្ត​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ផ្លូវគោក​។​

​ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤​និង​៥​នាទី​រសៀល​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០ នៅតាម​បណ្ដោយ​ផ្លូវ វេ​ង​ស្រេង​ក្បែ​ក្រុមហ៊ុន ដំឡើង ម៉ូតូ​ហុងដា ស្ថិតនៅក្នុង​សង្កាត់​ចោមចៅ​ទី​១ ខណ្ឌ​ពោធិ៍​សែន​ជ័យ។

​សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ គឺ​កម្លាំង​នគរបាល​ចម្រុះ​ខណ្ឌ​បានដាក់​គោលដៅ​ត្រួតពិនិត្យ​រឹតបន្តឹង​ច្បាប់​ចរាចរណ៍​ថ្មី​នៅតាម​បណ្ដោយ​ផ្លូវ វេ​ង​ស្រេង​ត្រូវ​ចំណុចកើតហេតុ​ខាងលើ ខណៈ​កំពុងតែ​ត្រួតពិនិត្យ​ក៏​ស្រាប់តែ​ជនសង្ស័យ​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​គ្មាន​ផ្លាកលេខ​ទិសដៅ​ពី​លិចទៅ​កើត ហើយ​សមត្ថកិច្ច បាន​ឃាត់​សួរនាំ​តែ​ជនសង្ស័យ​បែរជា​បំរុង​រត់គេច រួច​បោះ​កញ្ចប់​បារី​ចោល ដោយមាន​ការសង្ស័យ​ស​ម​ត្ថ​កិច្ច​បាន​រើស​ឆែក​មើលឃើញ​ថ្នាំញៀន​មួយកញ្ចប់ និង​ដែក​សម្រាប់​កាច់​សោក​ម៉ូតូ ភ្លាមៗ​សមត្ថកិច្ច​ក៏​ឃាត់ខ្លួន​យកទៅ​សួរនាំ​នៅ​ស្នាក់ការ​ប៉ុស្តិ៍នគរបាល​ចោមចៅ​១​តែម្ដង ។​

​បច្ចុប្បន្ន ជនសង្ស័យ​ទាំង​២​នាក់​រួម​នឹង​វត្ថុតាង​ ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កំណត់ហេតុ​ប​ញ្ជួ​ន​ទៅ​ឃុំខ្លួន​បណ្ដោះ​អាសន្ន នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​សាកសួរ​និង​កសាង​សំណុំរឿង​ចាត់ការ​បន្ត​តាម​នីតិវិធី​ច្បាប់ ៕

​ដោយ​៖​សា​ម៉េ​ត​

spot_img
×