Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​វីដេអូ​រំជួលបេះដូង​! គ្រា​ប្អូនស្រី​អាយុ​៩​ឆ្នាំ អៀវ​បងប្រុស​អាយុ​១២​ឆ្នាំ ទៅ​សាលារៀន​រៀងរាល់ថ្ងៃ

spot_img

​ជាធម្មតា គេ​សង្កេតឃើញ​បង​តែងតែមាន​តួនាទី​ដ៏​សំខាន់ ក៏ដូចជា​គុណធម៌​ដ៏​ល្អ​ចំពោះ​ប្អូន ខណៈពេលដែល​ប្អូន​វិញ ភាគច្រើន​កម្រ​គិតដល់​បង​ណាស់ ។ ប៉ុន្តែ សំរាប់​ខ្សែជីវិត​បងប្អូន​ប្រុស​ស្រី​១​គូ​នេះ​វិញ ពិតជា​ពុំ​នឹកស្មាន​ដល់ និង​គួរ​ឲ្យ​កោតសរសើរ​ជាខ្លាំង គ្រា​ដែល​ក្មេងស្រី​វ័យក្មេង​ម្នាក់ ស៊ូទ្រាំ​លំបាក​គ្រប់បែបយ៉ាង​ពុំ​គិតពី​ខ្លួនឯង ព្រោះតែ​ដើម្បី​បងប្រុស​របស់​នាង​ទទួលបាន​ចំណេះដឹង​ដូច​កូន​គេ​ដទៃ ដោយ​នាង​បាន​អៀវ​បងប្រុស​ពិការ ទៅកាន់​សាលារៀន​ជា​រៀងរាល់ថ្ងៃ ធ្វើ​ឲ្យ​មនុស្ស​គ្រប់គ្នា​បានឃើញ​ហើយ រំជួលចិត្ត​ឥត​ល្ហែ​តែម្តង ។​

​យោងតាម​ប្រភពព័ត៌មាន​បាន​ឲ្យ​ដឹងថា Zhou Dingshuang អាយុ ៩ ឆ្នាំ បាន​ជួយ​រៀប​ចំការ​ស្លៀកពាក់ ក៏ដូចជា​ប្រដាប់ប្រដា​រកា​តាប​សៀវភៅ ដល់​បងប្រុស​ពិការ​របស់​នាង​អាយុ ១២ ឆ្នាំ មុនពេល​អៀន​បង​ទៅកាន់​សាលារៀន​រៀងរាល់ថ្ងៃ នៅក្នុង​ខេត្ត Guangnan ភាគ​និរតី​នៃ​ប្រទេស​ចិន ។ ហើយ​ពួកគេ​ទាំងពីរ ក៏ត្រូវ​បាន​សាលា​អនុញ្ញាត​ឲ្យ​រៀន​ក្នុង​បន្ទប់​ថ្នាក់រៀន​ជាមួយគ្នា​ផងដែរ ។​

​តាមពិត ពួកគេ​រៀន​ថ្នាក់​ដាច់ដោយឡែក​ពីគ្នា​ចម្ងាយ ៥០០ ម៉ែត្រ ប៉ុន្តែ បញ្ហា​នេះ​ត្រូវបាន​គេ​មើលឃើញថា Zhou ឡើង​ចុះ​ជណ្តើរ​ទៅយក​បងប្រុស​នៅទីនោះមានការ​លំបាក ទាំងកណ្តាលថ្ងៃក្តៅចែស ឬ សូម្បីភ្លៀងផ្គរ ។​

​ទោះយ៉ាងណា គេ​ពុំ​ដឹងថា​តើ​បងប្រុស​របស់​នាង​កើតមក​ពុំ​អាច​ដើរ​បាន ដោយសារ​រង​ទទួល​ជំងឺ​អ្វី​ឲ្យ​ជាក់លាក់​នោះទេ ៕​ ចន្ទី

spot_img
×