Thursday, April 18, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចាប់​ជនជាតិ​ចិន​ចំនួន​ ៣​នាក់ ករណី​អំពើ​ឃាតកម្ម បុរស​ម្នាក់​លោត​សម្លាប់ខ្លួន​ពីលើ​សណ្ឋាគារ​មហាសមុទ្រ​

spot_img

​ខេត្ត​ព្រះសីហនុ ៖​ជន​ស័​ង្ស​យ​ជា​ជន​ជាតិចិន​ដូចគ្នា​ចំនួន​៣​នាក់ ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន​ពាក់ព័ន្ធ​សំណុំរឿង​បុរស​ជនជាតិ​ចិន​ម្នាក់​ ស្លាប់​ក្រោយ​ឃើញ​ធ្លាក់​ពីលើ​សណ្ឋាគារ​មហាសមុទ្រ។ករណីនេះ ជា​អំពើ​ឃាតកម្ម​មិនមែនជា​ករណី​លោត​សម្លាប់ខ្លួន​ធ្វើអត្តឃាត​ទេ​។

​លោក​ឧ​ត្ត​ម​សេនី​យ៌​ត្រី ហេង ប៊ុន​ទី មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្ត​ព្រះសីហនុ បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​១៥ ឧសភា ២០២០​នេះ​ថា សំណុំរឿង​បុរស​ជនជាតិ​ចិន​ម្នាក់​ស្លាប់​ក្រោយ​ឃើញ​ធ្លាក់​ពីលើ​សណ្ឋាគារ​មហាសមុទ្រ​ក្នុង​សង្កាត់​លេខ​៣ ​ក្រុងព្រះសីហនុ​កាលពី​ថ្ងៃទី​១២ ឧសភា ២០២០​ប៉ុន្មាន​ថ្ងៃមុន ជា​អំពើ​ឃាតកម្ម​មិនមែនជា​ករណី​លោត​សម្លាប់ខ្លួន​ធ្វើអត្តឃាត​ទេ​។

​បើតាម​លោក​ឧ​ត្ត​ម​សេនីយ៍​មេបញ្ជាការ​បញ្ជាក់ថា ជំហាន​ដំបូង​មាន​ជន​ស័​ង្ស​យ​ជា​ជន​ជាតិចិន​ដូចគ្នា​ចំនួន​៣​នាក់ ​ត្រូវបាន​កម្លាំង​កងរាជអាវុធហត្ថ​ខេត្ត​ឃាត់ខ្លួន​កាលពី​រសៀល​ថ្ងៃទី​១៤ ឧសភា ២០២០ នៅ​សណ្ឋាគារ​មួយកន្លែង​ក្បែរ​រង្វង់​មូល​តោ​ពីរ​ក្រុងព្រះសីហនុ រួមមាន​៖ ១.​ឈ្មោះ Lin Xiao Jun ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ជនជាតិ​ចិន ជា​អ្នក​ទេសចរណ៍ ស្នាក់នៅ​បច្ចុប្បន្ន ភូមិ​៤​សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។ ២.​ឈ្មោះ​ឆឹង ជី​ង​ខួ​យ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ ជនជាតិ​ចិន ជា​អ្នក​ទេសចរណ៍ ស្នាក់នៅ​បច្ចុប្បន្ន​សណ្ឋាគារ​ហ័​រ​ស៊ាំ​ង​ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។ ៣.​ឈ្មោះ​Pu Song Lin ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ជនជាតិ​ចិន ជា​អ្នក​ទេសចរណ៍ ​ស្នាក់នៅ​បច្ចុប្បន្ន សណ្ឋាគារ​ហ័​រ​.​សាំង ក្រុម​១៤ ភូមិ​៤ សង្កាត់​លេខ​៤ ក្រុងព្រះសីហនុ ។ ជាមួយគ្នានេះ សមត្ថកិច្ច​ដកហូត​បា​ន​វត្ថុតាង​មួយចំនួន និង​កំពុង​សាកសួរ​បន្ត​តាម​និតិ​វិធី​៕

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×