Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុម​អ្នក​គាំពារ​កុមារ​បាន​ចោទប្រកាន់​ក្រុមហ៊ុន TikTok ថា​ មិនបាន​ធ្វើការ​កែសម្រួល​ក​ម្ម​វិធី ដើម្បី​ការពារ​ឯកជន​ភាពរ​បស់​កុមារ​ដូច​បាន​សន្យា​

spot_img

​ភ្នំពេញ​៖ នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា បាន​ផ្សាយ​ព័ត៌មាន កាលពី​ថ្ងៃទី​១៥​ ឧសភា​ថា យើង​បានដឹងហើយថា​កម្មវិធី TikTok គឺជា​កម្មវិធី​ដ៏​ពេញនិយម​មួយ​សម្រាប់​ថត និង​ចែកចាយ​វីដេអូ​ឃ្លី​ប​ខ្លីៗ​ជា​របៀប​ច្រៀង​តាម (lip-syncing video) មិន​ត្រឹមតែ​នៅក្រៅ​ប្រទេស​នោះទេ ថែមទាំង​មាននៅ​ក្នុងប្រទេស​កម្ពុជា​យើង​ផងដែរ ជាពិសេស​ក្នុងចំណោម​ក្មេងៗ​ដែល​មិនទាន់​គ្រប់​អាយុ​។

​ដោយសារតែ​ហេតុផល​ទាំងនេះហើយ​បានជា​ក្រុម​អ្នក​គាំពារ​កុមារ មានការ​ព្រួយបារម្ភ​ជាមួយនឹង​កម្មវិធី​នេះ ក៏​ព្រោះតែ​កម្មវិធី​នេះ​ពុំមាន​គោលការណ៍​ក្នុងការ ការពារ​ឯកជន​ភាព​របស់​កុមារ​។

​កាលពី​ឆ្នាំ​កន្លងទៅ ក្រុមហ៊ុន Musical.ly ដែលជា​ក្រុមហ៊ុន TikTok បាន​ទិញ និង​បញ្ចូល​ជា​ក្រុមហ៊ុន​តែមួយ​នោះ ត្រូវបាន​រកឃើញថា​បាន​បំពាន​លើ​ច្បាប់ឯកជន​ភាព​របស់​កុមារ​នៅលើ​ប្រព័ន្ធ​អុី​ន​ធឺ​ណិ​ត ព្រោះ​បាន​ទាញយក​ទិន្នន័យ​ដូចជា ឈ្មោះ អុី​មែ​ល វីដេអូ និង​ព័ត៌មាន​ផ្ទាល់ខ្លួន​ផ្សេងៗ​ទៀត​ពី​អ្នកប្រើប្រាស់​ដែលមាន​វ័យ​តិចជាង​១៣​ឆ្នាំ ដោយ​មិនមាន​ការឯកភាព​ពី​អាណាព្យាបាល​របស់​ពួកគេ​។ ជាងនេះទៅទៀត​គេ​ក៏បាន​រកឃើញថា ប្រូ​ហ្វា​ល់រ​បស់​អ្នកប្រើប្រាស់​ត្រូវបាន​ដាក់​ឱ្យឃើញ​ជា​សាធារណៈ ដែលជា​ហេតុនាំឱ្យ​មនុស្សពេញវ័យ​មួយចំនួន​បាន​ប្រើ​កម្មវិធី​នេះ ដើម្បី​ធ្វើការ​ផ្ញើ​សារ​ទាក់ទង​ទៅ​ក្មេងៗ​ទាំងនោះ​។ ក្រុមហ៊ុន TikTok បាន​យល់​ព្រមធ្វើ​កំណែ​កំហុសឆ្គង​ទាំងនោះ ប៉ុន្តែ​គិត​មកដល់ពេលនេះ ក្រុមហ៊ុន​នៅ​មិនទាន់​ធ្វើការ​កែប្រែ​ទៅលើ​កម្មវិធី​របស់ខ្លួន​នៅឡើយ​ទេ​។

​នាយកដ្ឋាន​ប្រឆាំង​បទល្មើស​បច្ចេកវិទ្យា សូម​ណែនាំ​ដល់​អាណាព្យាបាល ឱ្យមាន​ការប្រុងប្រយ័ត្ន​ចំពោះ​កូនៗ​របស់ខ្លួន​ក្នុងការ​ប្រើប្រាស់​កម្មវិធី​នៅតាម​បណ្តាញ​សង្គម​ផ្សេងៗ ជាពិសេស​កម្មវិធី TikTok សូម​មានការ​ណែនាំ​ពួកគាត់​កុំឱ្យ​ប្រើប្រាស់​កម្មវិធី​ទាំងនោះ​ច្រើនពេក និង​តាមដាន​ពី​សកម្មភាព​របស់​ពួកគាត់​ឱ្យបាន​ជាប់លាប់ ព្រោះ​វា​នាំឱ្យ​ខាត​ពេលវេលា​រៀនសូត្រ និង​អាច​នាំមក​នូវ​ផល់ប៉ះពាល់​ផ្សេងៗ​ទៀតផង​៕

ដោយ​៖​កូ​ឡាប​

spot_img
×