Friday, April 19, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីត​ឯកអគ្គរាជទូតប្រចាំប្រទេសកូរ៉េខាងត្បូង​លោក ស៊ុត ឌី​ណា ត្រូវ​​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​លើកលែងទោស

spot_img

​ភ្នំពេញ​៖ នៅ​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០២០ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ​នៃ​កម្ពុជា ទ្រង់​បានចេញ​ព្រះរាជក្រឹត្យ​ត្រាស់បង្គាប់​លើកលែងទោស លោក ស៊ុត ឌី​ណា អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង ​ដែល​ត្រូវ​តុលាការ​សម្រេច​ផ្ដន្ទាទោស​ដាក់ពន្ធនាគារ​៥​ឆ្នាំ ពីបទ​រំលោភ​អំណាច​។

​លោក​គុជ គឹម​ឡុង អ្នកនាំពាក្យ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹងថា លោក​ស៊ុត​ឌី​ណា​អតីត​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​នៅ​ប្រទេស​កូរ៉េ​ត្រូវបាន​ព្រះមហាក្សត្រ​សម្រេច​លើកលែងទោស​ហើយ​ត្រូវបាន​សាលា​ដំបូង​អនុវត្ត​ព្រះរាជ​ក្រិត​ដោះលែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ​នៅ​ថ្ងៃទី​១៥​ឧសភា​ឆ្នាំ​២០២០​នេះ​។​

​លោក​គុជ គឹម​ឡុង បាន​បញ្ជាក់ថា តុលាការក្រុង​ភ្នំពេញ កាលពី​ខែធ្នូ ឆ្នាំ​២០១៦ បានសម្រេច​ផ្ដន្ទាទោស​លោក​ស៊ុត ឌី​ណា ដាក់ពន្ធនាគារ​៥​ឆ្នាំ​និង​ពិន័យ​លុយ​ចំនួន​១០​លាន​រៀល ពីបទ​រំលោភ​អំណាច​និង​បទ​កេង​យក​ផលប្រយោជន៍​ខុសច្បាប់​។​

​សូម​រំលឹកថា លោក ស៊ុត ឌី​ណា ត្រូវបាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ឃាត់ខ្លួន កាលពី​ថ្ងៃ​ចន្ទ​ទី​០៤ ខែមេសា ឆ្នាំ​២០១៦ កន្លងទៅ​បន្ទាប់ពី​រកឃើញថា លោក​មានការ​ពាក់ព័ន្ធ​ភាពមិនប្រក្រតី ក្នុងការ​អនុវត្ត​ការងារ​នៅ​ប្រទេស​កូរ៉េ ដោយមាន​លុយ​រហូតដល់ ៧,២​លាន​ដុល្លារ និង​មាស​៣៣៩​តម្លឹង បន្ទាប់ពី​កាន់តំណែង​បាន​២​ឆ្នាំ​។​

​តុលាការ​បាន​ចោទ​សម្រេច​ចោទប្រកាន់ លោក ស៊ុត ឌី​ណា ចំនួន​២​បទល្មើស រួមមាន​បទ​កេង​យក​ប្រយោជន៍​ដោយ​ខុសច្បាប់ តាម​មាត្រា​៥៩៧ និង​៥៩៨ នៃ​ក្រមព្រហ្មទណ្ឌ និង​បទ​រំលោភ​អំណាច តាម​មាត្រា​៣៥ ច្បាប់​ស្ដីពី​ការប្រឆាំង​អំពើពុករលួយ​៕

ដោយ​៖​កូ​ឡាប​

 

spot_img
×