Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងមហាផ្ទៃ សម្រេច​ចុះឈ្មោះ​គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ ក្នុង​បញ្ជី​គណបក្សនយោបាយ អនុញ្ញាត​ឲ្យ​ធ្វើ​សកម្ម​ភាពជា​ផ្លូវការ​

spot_img

​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ បានសម្រេច​ចុះឈ្មោះ​គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ ក្នុង​បញ្ជី​គណបក្សនយោបាយ ដើម្បី​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្ម​ភាពជា​ផ្លូវការ ដោយមាន​ឈ្មោះ​សរសេរ​ជា​អក្សរ​កាត់ “​គ​.​ក​.​ប​” និង​មាន​អ​សយ​ដ្ឋា​ន នៃ​ទីស្នាក់ការ​កណ្ដាល​តាំងនៅ​ផ្ទះ​លេខ​៦៦៧E ផ្លូវលំ ភូមិ​៧ បុរី​សន្តិភាព​២ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ក្រសួងមហាផ្ទៃ បានចេញ​សេចក្ដីប្រកាស​នេះ​កាលពី​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០ ដែល​បញ្ជាក់ថា បាន​ចុះឈ្មោះ​គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ ក្នុង​បញ្ជី​គណៈបក្សនយោបាយ​នៅ​ក្រសួងមហាផ្ទៃ ដែលមាន​ឈ្មោះ​សរសេរ​ជា​អក្សរ​កាត់ “​គ​.​ក​.​ប ” និង​មាន​អ​សយ​ដ្ឋា​ន​នៃ​ទីស្នាក់ការ​កណ្ដាល​តាំងនៅ​ផ្ទះ​លេខ​៦៦៧E ផ្លូវលំ ភូមិ​៧ បុរី​សន្តិភាព​២ សង្កាត់​ចោមចៅ​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ​។​

​ដើម្បី​អនុវត្ត​ឲ្យ​បាន​ត្រឹមត្រូវ​ស្របតាម​លក្ខខណ្ឌ​នានា ក្រសួងមហាផ្ទៃ បាន​ណែនាំ​ឲ្យ​គណបក្ស​កម្លាំង​ប្រជាធិបតេយ្យ ត្រូវធ្វើ​សកម្មភាព​ស្របតាម​ច្បាប់​ស្តីពី​គណបក្សនយោបាយ លិខិតបទដ្ឋាន​គតិយុត្ត​នានា​ជា​ធរមាន និង​លក្ខន្តិកៈ​របស់​គណបក្ស​ដែល​បាន​តម្កល់ទុក​នៅ​ក្រសួងមហាផ្ទៃ​៕

ដោយ​៖​កូ​ឡាប​

spot_img
×