Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

៧៥​ឆ្នាំកន្លងមក កងកម្លាំង​នគរបាលជាតិ បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល ប្រកបដោយ​ស្មារតី​អង់អាច​ក្លាហាន បូជា​សាច់​ស្រស់ ឈាម​ស្រស់ ដើម្បី​ការពារជាតិ​

spot_img

​ភ្នំពេញ​៖ សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថា លើ​មាគ៌ា​ដ៏​វែងឆ្ងាយ​លំបាកលំបិន កងកម្លាំង​នគរបាលជាតិ បាន​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល បង្កើតបាន​នូវ​ស្នាដៃ​ប្រកបដោយ​វីរភាព​ជាច្រើន រាប់មិនអស់ ដោយបាន​រួមសហការ​ជាមួយ​កងយោធពល​ខេមរភូមិន្ទ តស៊ូ​ស្វិតស្វាញ​ក្រាញននៀល​លើ​សមរភូមិ ប្រកបដោយ​ស្មារតី​អង់អាច​ក្លាហាន បូជា​សាច់​ស្រស់ ឈាម​ស្រស់ ពលី​ជីវិត​ដើម្បី​ទប់ស្កាត់ ការវិលត្រឡប់​វិញ​នៃ​របប​ប្រល័យពូជសាសន៍ និង​បំពេញ​តួនាទី​ការពារ​ខឿន​សន្តិសុខ​ជាតិ ធានា​ស្ថិរភាព សន្តិសុខ​ផ្ទៃក្នុង រក្សាបាន​នូវ​សណ្តាប់ធ្នាប់ សាធារណៈ និង​ភាពសុខសាន្ត​ជូន​ប្រជាពលរដ្ឋ​។​

​បើតាម​ការផ្សាយ​របស់​ផេ​ក​ហ្វេ​ស​ប៊ុ​ក ព្រះបរមរាជវាំង Royal du Cambodge បានប្រកាស​អបអរសាទ​រ​ខួប​អនុស្សាវរីយ៍​លើក​ទី ៧៥​ឆ្នាំ ថ្ងៃ​បង្កើត​នគរបាលជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ប្រសូត​ចេញពី​ស្នាម​ព្រះហស្ដ​ដ៏​ឧ​ត្តុ​ង​ឧ​ត្ត​ម​នៃ ព្រះករុណា ព្រះបាទ​សម្ដេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា​ឯករាជ្យ បូរណភាព​ទឹកដី និង​ឯកភាព​ជាតិខ្មែរ ព្រះ​បរម​រតន​កោដ្ឋ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត (១៦/​ឧសភា​/១៩៤៥ – ១៦/​ឧសភា​/២០១២០)​។​

​នៅ​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០​នេះ គឺជា​ខួប​ទី​៧៥​ឆ្នាំ​ហើយ នៃ​ថ្ងៃកំណើត​នគរបាលជាតិ​កម្ពុជា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា ក៏បាន​ផ្ញើ​សារលិខិត​ជូនពរ​មួយ​ទៅកាន់​កម្លាំង​នគរបាលជាតិ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែងថា ការរៀបចំ​ប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី​៧៥ ថ្ងៃកំណើត​នគរបាលជាតិ​កម្ពុជា មាន​អត្ថន័យ​សំខាន់ៗ​ពីរ​សំខាន់​។ ទីមួយ ដើម្បី​ឧទ្ទិស​រំលឹក​ដល់​ស្នា​ព្រះហស្ត និង​គុណូបការៈ​របស់ ព្រះករុណា ព្រះបាទ សម្ដេចព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះ​បរម​រតន​កោដ្ឋ ដែល​ព្រះអង្គ​បាន​បង្កើត​អង្គ​ប្រតិបត្តិ​ច្បាប់​នេះ ក្នុង​ព្រះរាជបំណង​ធានា​ស្ថិរភាព សន្តិសុខ សណ្ដាប់ធ្នាប់​សង្គម​។ ទី​ពីរ គឺជា​ការ​រំលឹក​ការចងចាំ​នូវ​ដំណើរ​ឆ្លងកាត់ ជា​ប្រវត្តិសាស្ត្រ​របស់​រៀមច្បង​នៃ​កងកម្លាំង​នគរបាលជាតិ​គ្រប់​ជំនាន់ ក្នុង​បុព្វហេតុ​សន្តិសុខ​ជាតិ និង​ភាពសុខសាន្ត របស់​ប្រជាពលរដ្ឋ​៕

ដោយ​៖​កូ​ឡាប​

spot_img
×