Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្អើល​ចាក់​ឆ្នោត​អស់​មួយ​ភូមិ​! បន្ទាប់​ម្ចាស់​ចម្ការកៅស៊ូ​មួយ រកឃើញ​ដើម​ម្នាស់​ចម្លែក មាន​រូបរាង​ដូច​ក្បាល​នាគ​

spot_img

​ម្ចាស់​ចម្ការកៅស៊ូ​មួយ នៅ​ខេត្ត​សុង​ក្លា ភាគខាងត្បូង​នៃ​ប្រទេស​ថៃ បាន​រាយការណ៍​នៅថ្ងៃនេះ​ថា ពួកគេ​បាន​រកឃើញ​ដើម​ម្នាស់​ចម្លែក​មួយ នៅលើ​ដីចម្ការ​របស់​ពួកគេ​។​

​ដើម​ម្នាស់​ចម្លែក​នេះ មើលទៅ​ដូចជា​ដើម​ម្នាស់​១៥​ដើម រួមបញ្ចូល​គ្នា​តែមួយ និង​លេចចេញ​ជា​រូបរាង​ប្រៀប​ដូច​ក្បាល​នាគ​អ៊ីចឹង ។​

​យ៉ាងណាមិញ បើតាម​សេចក្តីរាយការណ៍ ពី​បណ្តាញសារព័ត៌មាន​ថៃ បាន​បង្ហើប​ឱ្យដឹងថា បន្ទាប់ពី​រកឃើញ​ដើម​ម្នាស់​គួរឱ្យ​ចាប់អារម្មណ៍​នេះ អ្នកស្រី ផាន់​ឆា ខុន​រ៉ាត់ និង​ស្វាមី បាន​នាំយក​ផ្កា គ្រឿងក្រអូប និង​ទៀនធូប មក​បូជា​ឧទ្ទិស​បួងសួង ដោយ​សង្ឃឹមថា នឹងមាន​តម្រុយ​ដល់​លេខ​សំណាង ដើម្បី​ឈ្នះឆ្នោត​។​

​លេខ​សំណាង​ត្រូវបាន​គេ​និយាយថា គឺ​លេខ 158 ៕

​ប្រែ​សម្រួល​៖ លឹម ហុង (​ប្រភព​៖ Naewna)


spot_img
×