Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ភោជនីយដ្ឋាន និង​ហាង​លក់ដូ​នានា បើ​មិន​អនុវត្ត​វិធាន​អនាម័យ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ត្រូវ​ផ្អាក​បណ្តោះអាសន្ន​

spot_img

​ភ្នំពេញ​៖ សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ណែនាំ​ឲ្យ​អាជ្ញាធរ​ពិនិត្យ​ភោជនីយដ្ឋាន ហាង​លក់ដូ បើ​មិន​អនុវត្ត​វិធាន​អនាម័យ​ប្រឆាំងនឹង​ជំងឺ​កូ​វីដ​១៩ ត្រូវ​ផ្អាក​បណ្តោះអាសន្ន ។​
​នេះ​ជា​បទបញ្ជា​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ធ្វើឡើង​ក្នុងពេល​ដឹកនាំ​កិច្ចប្រជុំ​គណៈរដ្ឋមន្ត្រី​នា​ព្រឹក​ថ្ងៃ​សុក្រ ទី​១៥ ខែឧសភា ឆ្នាំ​២០២០​។

​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បាន​ណែនាំ​ដល់​អាជ្ញាធរ​ឱ្យ​ចុះ​ពិនិត្យ​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​ឲ្យ​គោរព​វិធានការ​អនាម័យ បើ​ភោជនីយដ្ឋាន​ណា​មិន​អនុវត្តតាម​វិធាន​អនាម័យ ក្នុងការ​ប្រយុទ្ធប្រឆាំង​ជំងឺ​កូ​វីដ​១៩ ឬ​ទប់ស្កាត់​មិនឱ្យ​ជំងឺ​នេះ រីក​រាលដាល​ទេនោះ ត្រូវ​ផ្អាក​ជា​បណ្តោះអាសន្ន​។​

​ក្នុងឱកាស​នេះ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា កម្ពុជា​យើង​មិន​តឹង​ពេក មិន​ធូរ​ពេក ហើយក៏​មិន​ធ្វើ​ឲ្យ​ពលរដ្ឋ​លំបាក​ដែរ តែ​ផ្ទុយទៅវិញ​គឺជា​ការពារ​ជីវិត​ពលរដ្ឋ​ទៅវិញ​ទេ​។​

​គួរ​បញ្ជាក់ថា នៅ​កម្ពុជា មាន​ភោជនីយដ្ឋាន និង​អាហារ​ដ្ឋា​ន​ទេសចរណ៍ ប្រមាណ​ជិត ៩០០​កន្លែង បានដាក់​ពាក្យ​ចូលរួម​ប្រឡងប្រណាំង ភោជនីយដ្ឋាន​ស្អាត​របស់​ក្រសួងទេសចរណ៍ គ្មាន​សម្រាម​ជា​ក្រដាស​ក្រោម​តុ និង​មានការ​ចូលរួម​ជា​បន្តបន្ទាប់ (​ប្រមាណ​ជិត​៥០%) នៃ​ភោជនីយដ្ឋាន អាហា​រដ្ឋា​ន​ទេសចរណ៍​ទូទាំងប្រទេស​។ ជនបរទេស​ជាច្រើន បាន​ណែនាំ​អំពី​ភោជនីយដ្ឋាន ដែល​ល្អ​ជាងគេ​នៅ​ភ្នំពេញ នៅតាម​អត្ថបទ​នានា សម្រាប់​ជា​ផ្លូវ​ដល់​ជនបរទេស​ដទៃទៀត ក្នុងនោះ​ភ្នំពេញ ត្រូវបាន​ជាប់​ចំណាត់ថ្នាក់​មួយ ក្នុង​ចំំ​ណោម​ចំណាត់ថ្នាក់​កំពូល នៅ​តំបន់​អាស៊ីអាគ្នេយ៍ សម្រាប់​ផ្នែក​បរិភោគ​អាហារ​៕

ដោយ​៖​សម្ផស្ស​

spot_img
×