Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការដ្ឋាន​រណ្តៅ​ដី​មួយកន្លែង​នៅ​ស្រុក​សូទ្រនិគម ជីកដី​លក់​ចង់​ដល់​ក្បាល​ប្រែ​ត ទើប​សមត្ថកិច្ច​ចម្រុះ​ចុះ​បិទ​ថា​ធ្វើ​អាជីវកម្ម គ្មាន​ច្បាប់​

spot_img

​សៀមរាប ៖ ម្ចាស់​ការដ្ឋាន​ប្រកប​អាជីវកម្ម​ជីក​អាច​ម៌​ដី​លក់​មួយកន្លែង​ស្ថិតនៅ​ភូមិសាស្ត្រ ភូមិ​ត្រាវ​កៀត ស្រុក​សូទ្រនិគម លួច​ជីកដី​ស្រែ​លក់​ចង់​ដល់​ក្បាល​ប្រែ​ត ទើប​សមត្ថកិច្ច​ភ្ញាក់ខ្លួន​ទៅ​ចុះបង្ក្រាប ។ ការចុះ​បង្ក្រាប​នេះ សមត្ថកិច្ច​ចម្រុះ បាន​បញ្ជាក់ថា មកពី​ម្ចាស់​ការដ្ឋាន​ប្រកប​អាជីវកម្ម​ជីក​អាច​ម៌​ដី​លក់ រកស៊ី​គ្មាន​ច្បាប់​អនុញ្ញាត ពី​រដ្ឋបាល​ខេត្តសៀមរាប ឬ​ក្រសួង​រ៉ែ និង​ថាមពល ប៉ុន្តែ​អាជ្ញាធរ​បាន​ប្រាប់​ម្ចាស់​អាជីវកម្ម​ថា ត្រូវដាក់​ពាក្យស្នើសុំ​លិខិតអនុញ្ញាត​ពី​រដ្ឋបាលខេត្ត ឬ​ក្រសួង​រ៉ែ និង​ថាមពល​ជា មុន​សិន ទើប​អាច​ដំណើរការ​អាជីវ​កម្មបាន​។​

​សូមបញ្ជាក់ថា កម្លាំង​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច បាន​សហការ​ជាមួយ​ក្រុមការងារ​ចម្រុះ ចុះបង្ក្រាប​ការដ្ឋាន​ជីក​យក​អាច​ម៌​ដី​ចំនួន​មួយកន្លែង គ្មាន​លិខិតអនុញ្ញាត ស្ថិតនៅ​ភូមិសាស្ត្រ ភូមិ​ត្រាវ​កៀត ឃុំ​ដាន​រុន ស្រុក​សូទ្រនិគម ខេត្តសៀមរាប កាលពី​ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង​១៤​រសៀល ។​

​ក្នុង​ប្រតិបត្តិការ​នេះ សមត្ថកិច្ច​ចម្រុះ បាន​មាន​ចំណាត់ការ​មួយចំនួន​ដូចជា ធ្វើ​កំណត់ហេតុ​បិទ​ទីតាំង​អាជីវកម្ម ជា​បណ្តោះអាសន្ន​។​
ចាប់​ដកហូត​គ្រឿងចក្រ​ចំនួន ៣​គ្រឿង រួមមាន អេ​ស្ការ​វ៉ា​ទ័​រ​ចំនួន ១​គ្រឿង ឡាន​ដឹក​ដី​ចំនួន ១​គ្រឿង គោយន្ដ​ដឹក​ដី​ចំនួន ១​គ្រឿង​។ ធ្វើការ​ផាកពិន័យ​អន្តរការណ៍ យោងតាម​ច្បាប់​ស្តីពី ការគ្រប់គ្រង ការធ្វើ​អាជីវកម្ម​ធនធាន​រ៉ែ មាត្រា ៣៥​ថ្មី និង​ធ្វើ​កិច្ចសន្យា បញ្ឈប់​ការជីក​អាច​ម៌​ដី គ្មាន​លិខិតអនុញ្ញាត​បន្តទៀត​។ ក្នុងករណី​ម្ចាស់​ការដ្ឋាន មានបំណង​ប្រកប​អាជីវកម្ម​ជីក​អាច​ម៌​ដី​លក់ ត្រូវដាក់​ពាក្យស្នើសុំ​លិខិតអនុញ្ញាត ពី​រដ្ឋបាលខេត្ត ឬ​ក្រសួង​រ៉ែ និង​ថាមពល​ជាមុនសិន​។ ចំពោះ​គ្រឿងចក្រ សមត្ថកិច្ច​ចម្រុះ បានប្រគល់​ឲ្យ​ជំនាញ ដើម្បី​អនុវត្ត​បន្ត បន្ទាប់មក​បានធ្វើ​កំណត់ហេតុ​ប្រគល់ ទទួល​ឲ្យ​ម្ចាស់​ការដ្ឋាន រក្សាទុក​បណ្តោះអាសន្ន ៕​

ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×