Thursday, April 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឪពុកចុង​កាច់​ដៃ​កាច់​ជើង​កូនដើម ស្នើ​ស្ថាប័ន​តុលាការ ចាត់វិធានការ និង​ដាក់ទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ​ជាដាច់ខាត ស្របតាម​ច្បាប់ ដើម្បី​កុំ​ឲ្យ​អំពើ​ដ៏​អាក្រក់​កើតឡើង​ក្នុងសង្គម

spot_img

​ឧ​ត្ត​រ​មានជ័យ​៖ ករណី​អំពើ​ដ៏​ឃោរឃៅ​របស់​បុរស​ម្នាក់​ជា​ឪពុកចុង ដែល​កាច់​ដៃ​កាច់​ជើង​កុមារា ម្នាក់​ជា​កូនដើម នោះ គណៈកម្មការ​ដឹកនាំ​ការអនុវត្តន៍​ផែនការ​សកម្មភាព​ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ចំពោះ​អំពើហិង្សា​លើ​កុមារ សូម​អំពាវនាវ​ដល់​គ្រប់​ក្រសួង ស្ថាប័ន អង្គភាព​ពាក់ព័ន្ធ និង​អាជ្ញា​ធរមាន​សមត្ថកិច្ច​គ្រប់លំដាប់​ថ្នាក់ ជាពិសេស​ស្ថាប័ន​តុលាការ មេត្តា​យកចិត្តទុកដាក់ ចាត់វិធានការ និង​ដាក់ទោស​ឲ្យ​បាន​ធ្ងន់ធ្ងរ​ជាដាច់ខាត ស្របតាម​ច្បាប់ ជា​ធរមាន ដើម្បី​កុំ​ឲ្យ​អំពើ​ដ៏​អាក្រក់​នេះ កើតមាន​ក្នុងសង្គម​យើង​បន្តទៀត​។​

​បើ​យោងតាម​សេចក្តីថ្លែងការណ៍ ស្តីពី​ករណី​ឪពុកចុង ប្រើ​អំពើហិង្សា​កាច់​ដៃ កាច់​ជើង កូនចុង នៅ​ភូមិ​ឈើ​ក្រំ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ គណៈកម្មការ​ដឹកនាំ​ការអនុវត្តន៍​ផែនការ​សកម្មភាព​ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ចំពោះ​អំពើហិង្សា​លើ​កុមារ នៃ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា សូម​ថ្កោលទោស​ដាច់អហង្ការ និង​មិនអាច​ទទួលយកបាន​ចំពោះ​អំពើ​អមនុស្សធម៌​របស់​ឪពុកចុង​ឈ្មោះ ធួន ផាន់​ណា ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ដែល​បាន​ប្រើ​អំពើហិង្សា និង​ធ្វើ​ទារុណកម្ម កាច់​ដៃ កាច់​ជើង កូនចុង​ឈ្មោះ ភី វាសនា អាយុ​៧​ខែ​នៅ​ភូមិ​ឈើ​ក្រំ សង្កាត់​កូន​ក្រៀល ក្រុង​សំរោង ខេត្ត​ឧ​ត្ត​រ​មានជ័យ កាលពី​ខែមេសា ឆ្នាំ​២០២០ និង​ទើប​បែកធ្លាយ​ក្រោយពេល​ម្តាយបង្កើត​ដាល់​ពាក្យបណ្តឹង​នៅ​ថ្ងៃទី​១៣ ខែឧសភា ឆ្នាំ​២០២០​។

​គណៈកម្មការ​ដឹកនាំ​ការអនុវត្តន៍​ផែនការ​សកម្មភាព​ដើម្បី​ទប់ស្កាត់ និង​ឆ្លើយតប​ចំពោះ​អំពើហិង្សា​លើ​កុមារ ក៏ដូចជា​សាធារណជន​ទូទៅ​មានការ​រន្ធត់ តក់ស្លុត​ឥតឧបមា និង​មានការ​អាណិតអាសូរ យ៉ាង​ក្រៃលែង​ចំពោះ​កុមារ​រងគ្រោះ ដោយ​អំពើ​អមនុស្សធម៌​នេះ និង​យល់ឃើញថា​អំពើ​ដ៏​សាហាវ យង់ឃ្នង ឃោរឃៅ ព្រៃផ្សៃ និង​អមនុស្សធម៌​របស់​ឪពុកចុង​រូបនេះ គឺជា​ការរំលោភបំពាន​យ៉ាងធ្ងន់ធ្ងរ​ទៅលើ សិទ្ធិ​របស់​កុមារ ជាពិសេស​សិទ្ធិ​ទទួល​ប​នា​នូវ​ការការពារ​។

​សូមបញ្ជាក់ថា លោក​លឹម ចន្ថា ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ថ្ងៃទី ១៤ ខែឧសភា ឆ្នាំ​២០២០ ចេញ​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​បុរស​ម្នាក់​ដាក់ពន្ធនាគារ​ខេត្ត​ឧ​ត្ត​រ​មានជ័យ ជា​បណ្ដោះអាសន្ន ពីបទ ហឹ​ង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស​កាច់​ដៃ​កាច់​ជើង​កុមារា​ម្នាក់ និង ប្រើប្រាស់​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​២៥, ២៨ ខែមេសា ឆ្នាំ​២០២០ ។​

​ជន​ត្រូវ​ចោទ​ឈ្មោះ ធួន ផាន់​ណា រស់នៅ​ភូមិ​ឈូក ឃុំ​សំរោង ស្រុក​សំរោង​ខេត្តឧត្ដរមានជ័យ​។​

​សូមបញ្ជាក់ថា កងកម្លាំង​សមត្ថកិច្ច ចាប់ខ្លួន​បុគ្គល​ម្នាក់​បន្ទាប់ពី​បង្ហោះ​ផ្សព្វផ្សាយ​វីដេអូ​បង្ហាញ​ពី​អំពើ​ឃោរឃៅ និង​ទារុណកម្ម​ទៅលើ​កុមារ​។​

​កាលពី​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០, វីដេអូ​បង្ហោះ​តាម​បណ្តាញ Facebook បង្ហាញ​ពី​អំពើ​ឃោរឃៅ និង​ទារុណកម្ម​ទៅលើ​កុមារ​អាយុ ៧​ខែ និង​មាន​ចោទ​អំពី​អំពើ​ហឹ​ង្សា​ក្នុង​គ្រួសារ ថែមទាំង​គំ​រា ម​ទៅលើ​ក្មេងរងគ្រោះ និង​ម្តាយ​។ ក្រុមការងារ CPU បានទទួល​ដំណឹង​អំពី​វីដេអូ​នេះ និង​បានចាប់ផ្តើម​ធ្វើការ​ស៊ើបអង្កេត​។​

​ក្នុង​កិច្ចសហប្រតិបត្តិការ​ជាមួយ​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ និង​ក្រសួងមហាផ្ទៃ​, បុរស​អាយុ​៣៤​ឆ្នាំ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ចាប់ខ្លួន​ដើម្បី​សួរនាំ​។​

​ករណីនេះ​ជា​គំរូ​ដ៏​ល្អ​មួយ​ដែល​បង្ហាញ​ពី​ការប្តេជ្ញា​របស់​នគរបាល​ជាតិ​កម្ពុជា និង​CPU ចំពោះ​ការស៊ើបអង្កេត​ទៅលើ​វីដេអូ​ដែល​បង្ហាញ​ពី​អំពើ​ហឹ​ង្សា ឬ​រូបភាព​បៀតបៀន​កេរ្តិ៍ខ្មាស់​លើ​កុមារ បន្ទាប់ពី​យើង​បានទទួល​ដំណឹង​។ សូម​អបអរសាទរ​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ក្នុងការ​ស៊ើបអង្កេត​មួយ​នេះ​។​

​កាលពី​ថ្ងៃទី​១៣​ខែឧសភា ឆ្នាំ​២០២០ ការិយាល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ឧ​ត្ត​រ​មានជ័យ បាន​កោះហៅ​ឈ្មោះ ធួន ផា​ណា ភេទ ប្រុស អាយុ ៣៤ ឆ្នាំ ពាក់ព័ន្ធ​ករណី​ប្រើ​អំពើ​ហឹ​ង្សា​កាច់​ដៃ​កាច់​ជើង​កូនចុង​របស់ខ្លួន កាលពី​ថ្ងៃ​២៨ ខែមេសា ឆ្នាំ​២០១៩ ជា​អនីតិជន​ដែល​បែកធ្លាយ​តាម​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​១២ ខែឧសភា ឆ្នាំ​២០២០៕

​ដោយ​៖​កូ​ឡាប​

spot_img
×