Friday, March 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ីតាលី​នឹង​ដក​បម្រាម លើ​ការធ្វើដំណើរ​ទាំងអស់​ចេញ ចាប់ពី​ដើមខែ​ក្រោយ​ទៅ ក្រោយ​អត្រា​ឆ្លង​វីរុស​កូ​រ៉ូ​ណា ធ្លាក់ចុះ​ខ្លាំង​

spot_img

​រដ្ឋាភិបាល​អ៊ីតាលី បាន​ចុះហត្ថលេខា​លើ​ក្រឹត្យ​មួយ ដែល​នឹង​អនុញ្ញាត ឲ្យ​មានការ​ធ្វើដំណើរ​ចេញ និង​ចូល​ប្រទេស​ចាប់ពី​ថ្ងៃទី ៣​ខែមិថុនា ខណៈដែល​អ៊ីតាលី កំពុង​បន្ធូរបន្ថយ​វិធាន​ការបិទ​ប្រទេស​។​

​ក្រឹត្យ​នោះ​ក៏​នឹង​អនុញ្ញាត ឲ្យ​មានការ​ធ្វើដំណើរ ក្នុង​តំបន់​ផងដែរ នៅ​ថ្ងៃទី ៣ ខែមិថុនា​។​

​វិធានការ​នេះ​ជា​ជំហាន​ដ៏​ធំ​មួយ នៃ​កិច្ចប្រឹងប្រែង​របស់​អ៊ីតាលី ក្នុង​ការបើក​ដំណើរការ​សេដ្ឋកិច្ច​ឡើងវិញ បន្ទាប់ពី​មានការ​បិទ​ប្រទេស អស់​រយៈពេល​ជាង ២​ខែ​។​

​អ៊ីតាលី​ជា​ប្រទេសមួយ ដែល​រងគ្រោះ​ខ្លាំង ក្នុងចំណោម​ប្រទេស​ផ្សេងៗ​ទៀត ប៉ុន្តែ​អត្រា​ឆ្លង​វីរុស​កូ​រ៉ូ​ណា​ថ្មី បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ​។​

​អ៊ីតាលី​មាន​មនុស្ស​ច្រើនជាង ៣១.៦០០​នាក់​បាន​ស្លាប់ ដោយសារ​វីរុស​កូ​រ៉ូ​ណា និង​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ ៣ ជា​ប្រទេស​មាន​អ្នកស្លាប់​ច្រើនជាងគេ បន្ទាប់ពី​អា​មេ​រិច និង​អង់គ្លេស​។​

​អ៊ីតាលី​គឺជា​ប្រទេស​អឺរ៉ុប​ដំបូង​គេ ដែល​បាន​ចាត់វិធានការ រឹតបន្តឹង​ទូទាំងប្រទេស នៅពេលដែល​វីរុស​កូ​រ៉ូ​ណា ចាប់ផ្តើម​ផ្ទុះ​ខ្លាំង នៅ​ភាគ​ខាងជើង​កាលពី​ខែកុម្ភៈ ប៉ុន្តែ​អ៊ីតាលី បានចាប់ផ្តើម​បន្ធូរបន្ថយ វិធានការ​ទាំងនោះ នៅ​ដើមខែ​នេះ នៅពេលដែល​ប្រទេស​នេះ អនុញ្ញាត​ឲ្យ​មាន​ការបើក​រោងចក្រ និង​សួន​កម្សាន្ត​ឡើងវិញ កាលពី​ថ្ងៃទី ៤ ខែឧសភា​។​

​ហាង​លក់ទំនិញ និង​ភោ​ជនី​ដ្ឋា​ន ក៏​នឹងត្រូវ​បើក​ដំណើរ​វិញ​ដែរ ចាប់ពី​ថ្ងៃទី ១៨ ខែឧសភា​នេះ ប្រសិនជា​មានការ​អនុវត្ត​វិធានការ គម្លាត​សង្គម​។​

​វិធានការ​រឹតបន្តឹង​លើ​ការធ្វើដំណើរ នឹងត្រូវ​ដក​វិញ​ទាំងអស់ ចាប់ពី​ថ្ងៃទី ៣​ខែមិថុនា​៕

​ប្រភព​៖ Channelnewsasia​

​អត្ថបទ​ប្រែ​សម្រួល​ដោយ​៖ សុ​ភ័​ក្រ​

spot_img
×