Saturday, April 20, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អតីតរដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ឯកឧត្តម​ហ៊ឹម ឆែម ទទួលមរណភាព ក្នុង​ជន្មាយុ ៨២​ឆ្នាំ

spot_img

​ភ្នំពេញ​៖ ឯកឧត្តម ហ៊ឹម ឆែម អតីតរដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ទទួលមរណភាព នៅ​ថ្ងៃ​សៅរ៍ ទី​១៦ ខែឧសភា ឆ្នាំ​២០២០​នេះ ក្នុង​ជន្មាយុ ៨២​ឆ្នាំ ដោយ​រោគាពាធ​។​

​អគ្គាធិការដ្ឋាន​ពុទ្ធិកសិក្សា​ជាតិ នៃ​ក្រសួង​ធម្មការ និង​សាសនា បាន​ផ្សព្វផ្សាយ​សារ​រំលែក​ចំពោះ​ការទទួល​មរណភាព របស់​អតីតរដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង សាសនា​នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៦​ឧសភា​នេះ​។ សារ​រំលែក​ទុក្ខ​៖ “​សូម​ចូលរួម​សោកស្តាយ សង្វេគ តក់ស្លុត ជាទីបំផុត និង​រំលែក​នូវ​សេចក្តី​ទុក្ខ​ដ៏​ក្រៀមក្រំ ជាមួយនឹង​ក្រុមគ្រួសារ​នៃ​សព ចំពោះ​ការបាត់បង់ ឯកឧត្ដម ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម រដ្ឋមន្ត្រី​ទទួលបន្ទុក​បេសកកម្ម​ពិសេស ដែល​បានទទួល​មរណភាព នា​ព្រឹក​ថ្ងៃ​សៅរ៍ ១០​រោច ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០ ដោយ​ជរាពាធ​”​។​

​សព​របស់លោក ហ៊ឹម ឆែម កំពុង​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​គេហដ្ឋាន​ក្នុង​បុរី​ប៉េង​ហួត បឹង​ស្នោ​ខណ្ឌ​ច្បារអំពៅ​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា នៅ​រសៀល​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០​នេះ បាន​ផ្ញើ​សារលិខិត​ចូលរួម​រំលែក​មរណទុក្ខ ជូន​លោកស្រី សួស ណា​រ៉ា ហ៊ឹម​ឆែម ចំពោះ​មរណភាព​ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង សាសនា​។​

​ក្នុង​សារលិខិត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន បានលើកឡើង​យ៉ាង​ដូច្នេះ​ថា “​ខ្ញុំ និង​ភរិយា មាន​ក្ដី​ខ្សឹកខ្សួល​រំជួលចិត្ត​ឥតឧបមា ដោយបាន​ទទួលដំណឹង​ថា ឯកឧត្តម ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម ទទួលបន្ទុក​បេសកកម្ម​ពិសេស និង​ជា​អតីតរដ្ឋមន្ត្រី​ក្រសួង​ធម្មការ និង​សាសនា ទទួលមរណភាព​នៅ​ថ្ងៃ​សៅរ៍ ១០​រោច ខែ​ពិសាខ ឆ្នាំជូត ទោស័ក ព​.​ស ២៥៦៤ ត្រូវ​នឹង ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០ វេលា​ម៉ោង ១០:៥៥ នាទី​ព្រឹក ក្នុង​ជន្មាយុ ៨២ ឆ្នាំ ដោយ​រោគាពាធ​”​។​

​ក្នុងឱកាស​ប្រកបដោយ​សមាន​ទុក្ខ​នេះ ខ្ញុំ និង​ភរិយា សូម​សម្ដែង​នូវ​ការសោកស្ដាយ ស្រណោះ អាឡោះអាល័យ សង្វេគ​ស្ទើរ​រក​ទីបំផុត​គ្មាន ព្រោះថា ការបាត់បង់ ឯកឧត្តម​ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម គឺជា​ការបាត់បង់​នូវ​ស្វាមី ប្រកបដោយ​សង្គហធម៌​ដ៏​ល្អ និង​ជាការ​បាត់បង់​ឪពុក ជីតា ប្រកបដោយ ព្រហ្ម​វិហារធម៌​មិនចេះ​រីងស្ងួត ព្រមទាំង​ការបាត់បង់​នូវ​វីរ​កុលបុត្រ​ខ្មែរ​ដ៏​ឆ្នើម​មួយរូប ដែល​ពោរពេញ ដោយ​ឆន្ទៈ មនសិកា​ក្នុង​ការបម្រើ​បុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់​កាលៈទេសៈ ពិសេស​បានរួម​ចំណែក​យ៉ាងសកម្ម ក្នុងការ​លើកស្ទួយ​តម្លៃ​វប្បធម៌ ព្រះពុទ្ធសាសនា ប្រកបដោយ ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។ ខ្ញុំ និង​ភរិយា​សូម​ឧទ្ទិស​បួងសួង ដល់​ដួង​វិញ្ញាណក្ខន្ធ​សព ឯកឧត្តម​ទេសរដ្ឋមន្ត្រី ហ៊ឹម ឆែម សូម​ឆាប់​បានចាប់កំណើត​កើត ក្នុង​សុគតិភព​គ្រប់ៗ​ជាតិ កុំបី​ឃ្លៀងឃ្លាត​ក្លាយ​ជាប​ការ​ដទៃ​ឡើយ​៕​

ដោយ​៖​កូ​ឡាប​

spot_img
×