Friday, April 26, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទោះបី​កម្ពុជា​មិនមាន​អ្នក​ឆ្លង​ថ្មី និង​ជាសះស្បើយ​ទាំងអស់​ក្តី អាជ្ញាធរ និង​ប្រជាពលរដ្ឋ​រួមគ្នា ប្រយុទ្ធប្រឆាំង​ជំងឺ COVID-19 បន្តទៀត

spot_img

ខេត្តស្វាយរៀង​៖ លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋ​សភា​-​ព្រឹទ្ធសភា និង​អធិការកិច្ច ក្នុងនាម​អ្នកតំណាងរាស្ត្រ​មណ្ឌល​ស្វាយរៀង និង​ជា​ប្រធានកិត្តិយស​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តស្វាយរៀង នា​ព្រឹក​ថ្ងៃទី​១៦ ខែឧសភា ឆ្នាំ​២០២០ បាន​ផ្ដាំផ្ញើ​អាជ្ញាធរ សមត្ថកិច្ច និង​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់ ត្រូវ​បន្ត​ការប្រុងប្រយ័ត្ន​ចំពោះ​ជំងឺ COVID-19 ទោះបីជា​ស្ថានភាព​នៅ​កម្ពុជា បាន​ធូរស្បើយ​ច្រើន​ហើយ មិនមាន​អ្នក​ឆ្លង​ថ្មី​ក៏ពិតមែន និង​មាន​អ្នកជា​អស់ហើយ​ក្តី ក៏​មិនត្រូវ​ភ្លេចខ្លួន​ឡើយ ដោយ​បន្ត​ប្រយុទ្ធប្រឆាំង​ចំពោះ​ជំងឺ​រាតត្បាត​នោះ​បន្ថែមទៀត​។​

​លោកជំទាវ ម៉ែន សំអន ថ្លែង​បែបនេះ ខណៈដែល​បាន​នាំយក​អំណោយ ផ្ដល់ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ៦៩​គ្រួសារ រស់នៅ​ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង​។ លោកជំទាវ បាន​ផ្ដាំផ្ញើ​សួរសុខទុក្ខ និង​សេចក្ដី​នឹករលឹក ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា និង​សម្ដេច​កិ​ត្ដិ​ព្រឹទ្ធ​បណ្ឌិត ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​សម្តេច​ទាំង​ទ្វេ តែងតែ​យកចិត្ត​ទុក្ខ​ដាក់ ចំពោះ​ប្រជាពលរដ្ឋ​ទូទាំងប្រទេស ដោយ​មិន​ឲ្យ​មាន​ប្រជាពលរដ្ឋ​ណា​ម្នាក់ ស្លាប់​ដោយ​ដាច់​បាយឡើយ​។​

​លោកជំទាវ ម៉ែន សំអន ក៏បាន​ជូនពរ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ទទួលបាន​នូវ​សុខភាព​ល្អ និង​ជោគជ័យ ក្នុង​ភារកិច្ច​ការងារ​គ្រប់ៗ​ក្រុមគ្រួសារ ពិសេស​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​៖

​ទី​១៖ ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​គ្រប់ៗ​ក្រុមគ្រួសារ ក្នុងការ​ចូលរួម​ទប់ស្កាត់ នូវ​ការឆ្លង​រីក​រាលដាល នៃ​ជំងឺ​កូ​វីដ​១៩ ជាពិសេស មិនត្រូវ​ភ្លេចខ្លួន​នោះទេ បើទោះបីជា​ប្រទេស​កម្ពុជា មាន​អ្នក​ឆ្លង​នៅមាន​តិច ក្រោម​ការអនុវត្ត​ន៍តា​ម​ការណែនាំ របស់​ក្រសួងសុខាភិបាល និង​សារាចរ​ណែនាំ និង​វិធានការ​ជាច្រើន របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​។ ស្រប​ពេលដែល​កម្ពុជា មកដល់​ថ្ងៃនេះ អ្នក​ឆ្លង​មាន អ្នកជា​សះស្បើយ​មាន​ចំនួន ១២២​នាក់ និង​ពុំមាន​អ្នកស្លាប់​នោះទេ​។​

​ទី​២៖ យើងទាំងអស់គ្នា ត្រូវ​ជំរុញ​ការងារ​កសិកម្ម​ក្នុង​ការដាំដុះ ចិញ្ចឹមសត្វ នៅក្នុង​មូលដ្ឋាន​ជាពិសេស ត្រូវ​រក្សា​ទុក្ខ​នូវ​ស្បៀងអាហារ​ដូចជា អង្គរ អំបិល ប្រហុក ត្រី សាច់ ប្រសិនបើ​ជំងឺ​កូ​វីដ​១៩​នេះ នៅតែ​អូសបន្លាយ​។​

​ទី​៣៖ ត្រូវ​ចូលរួម​ទាំងអស់គ្នា ក្នុង​ការគោរព​ច្បាប់​ចរាចរណ៍​ផ្លូវគោគ ដើម្បី​កាត់បន្ថយ​នូវ​គ្រោះថ្នាក់ និង​ការបាត់បង់​អាយុ​។​

​ក្នុង​សកម្ម​ភាពចុះ​អំណោយ​ផ្ដល់ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ៦៩​គ្រួសារ រស់នៅ​ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង លោកជំទាវ​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន បាន​នាំ​អំណោយ​សប្បុរសធម៌​រប​ស់ សាខា​កា​ទបាទ​ក្រហម ខេត្តស្វាយរៀង ដល់​ប្រជាពលរដ្ឋ​រួមមាន​៖ អង្ករ មី ត្រីខកំប៉ុង និង​ថវិកា​ចំនួន​ទៀតផង​ដែរ​៕

ដោយ​៖ វ៉ៃ​កូ​

spot_img
×